Social Icons

Wednesday, September 7, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សកម្មជន​បក្ស​សិទ្ធិ​មនុស្សដែលចែកខិត្តប័ណ្ណត្រូវដោះលែងបណ្តោះអាសន្ន


 
AddInto  AddInto
សកម្មជន ​គណបក្ស​សិទ្ធិ​មនុស្ស​ពីរ​រូប ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ក្រោម​បទ​​ ញុះញង់​​ប្រឆាំង​រដ្ឋាភិបាល​ទាក់​ទង​ការ​ចែក​ខិត​ប័ណ្ណ ដែល​ពិពណ៌នា​ពី​មហិច្ឆតា​ឈ្លាន ពាន​របស់​យួន​និង​សៀម រួម​ទាំង​ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​ពី​ការ​ធ្វើ​សម្បទាន​ដីធ្លី​ទៅ​​ឲ្យ​ ក្រុម​ហ៊ុន​បរទេស​រយៈ​ពេល​យូរ​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ប៉ុន្តែ​តុលាការ​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត ​បន្ថែម​ទៀត​ ចំពោះ​ករណី​នេះ។
លោក ផនផានិង លោក ភូ យ៉នសកម្មជនបក្សសិទ្ធិមនុស្ស
លោក ហួត វុទ្ធី ព្រះ​រាជ​អាជ្ញា​​សាលា​ដំបូង​ខេត្ត​កំពង់​ចាម បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ” គ្រួសារ​ជន​សង្ស័យ​បាន ស្នើ​សុំ​ឲ្យ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ កាល​ពី​ថ្ងៃ ចន្ទ , តុលាការ​បាន​ដោះ​លែង​ពួក​គេ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ។ ប៉ុន្តែ​រឿង​ក្ដី​នេះ មិន​ទាន់​ចប់​​នៅ​ឡើយ​ទេ…”។
លោក ផន ផា អាយុ៦៦ឆ្នាំ និង លោក ភូ យ៉ន អាយុ​៧១​ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ជា​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ ត្បូងឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ ព្រហស្បតិ៍​ សប្ដាហ៍​កន្លង​ទៅ បន្ទាប់​ពី​​បាន​ចែក​ខិត​ប័ណ្ណ​ ដែល​ត្រូវ​បាន​អះអាង​ថា ជា​គោល​នយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​​បាន​រិះគន់​រដ្ឋាភិបាល និង មហិច្ឆតា​របស់​យួន-សៀម មក​លើ​កម្ពុជា ។ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នោះ​ថា ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​របស់​អាជ្ញាធរ​បក្ស​ប្រជាជន ​ដែល​តែង​តែ​កើត​មាន​​នៅ​ពេល​ការ បោះ​ឆ្នោត​ជិត​ឈាន​ចូល​មក​ដល់ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។