Social Icons

Thursday, September 1, 2011Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នក​ភូមិ​បឹង​កក់​ថា អាជ្ញាធរ ពុក​រលួយ​លើ​គម្រោង​បែង​ចែក​ដី


ពលរដ្ឋ​​សហគមន៍​បឹង​កក់​ប្រមាណ​ជិត​៣០​នាក់ តំណាង​ឲ្យ​៤៧​គ្រួសារ មក​ពី​៣ភូមិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​នេះ បាន​ស្វែង​​រក​​អន្តរាគមន៍​​ពី​នាយក​រដ្ឋមន្ត្រី ដោយ​ចោទ​ថា អាជ្ញាធរ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​គម្រោង​បែង​ចែក ដីធ្លី​ដែល​ត្រូវ​បាន​សម្រេច​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១១​ខែ​សីហា កន្លង​ទៅ ។
អ្នកភូមិបឹងកកដែលស្វែងរកអន្តរាគមន៏ពីហ៊ុនសែនព្រឹកមិញ
អ្នក​ស្រី ទេព វណ្ណី តំណាង​អ្នក​ភូមិ​បាន​និយាយ​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុម ទី​ដែល​អ្នក​ភូមិ​ផ្ដុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​នោះ​ថា ដោយ​សារ​អំពើ​ពុក​រលួយ ខ្វះ​សេចក្ដី​ស្មោះ​ត្រង់​របស់​​អាជ្ញាធរ​ បាន​នាំ​ឲ្យ​មាន​ការ​កាត់​ពួក​គាត់​ចេញ​ពី​គម្រោង​ បែង​ចែក​ដីធ្លី​ទំហំ១២,៤៤​ហិកតារ ។ ដោយ​​លើក​​ឡើង​ថា ” អាជ្ញាធរ​ត្រូវ​តែ​ប្រាប់​ឲ្យ​ច្បាស់​ថា​ ហេតុ​អី​បាន​ជា​កាត់​ពួក​ខ្ញុំ​ចេញ​ពី​គម្រោង​បែង​ចែក​ដី សម្រាប់​​ការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​នៅ​នឹង​កន្លែង “។
ជា​អ្វី​ដែល​គេ​បាន​គិត​ថា ដោយ​សារ​ការ​ប្រឹង​ប្រែង​របស់​អ្នក​ភូមិ​រួម​ផ្សំ​ការ​ដាក់​សម្ពាធ​ពី​ស្ថាប័ន​ម្ចាស់​ជំនួយ​នោះ​បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ កាត់​ចំណែក​ដី​១២,៤៤ហិកតារ ពី​ផ្ទៃ​ដី​១៣៣ហិកតារ នៃ​តំបន់​បឹង​កក់ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​របស់​ព្រឹទ្ធ​សមាជិក​ពី​បក្ស​ប្រជាជន ឡាវ ម៉េងឃីន មក
​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី សម្រាប់​សាង​សង់​លំ​នៅ​ដ្ឋាន​នៅ​នឹង​កន្លែង​តាម​រយៈ​អនុក្រឹត្យ​មួយ ​កាល​ពី​ថ្ងៃ​ទី​១១ សីហា ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​៤៧​គ្រួសារ ពុំ​ទទួល​បាន​សិទ្ធិ​ក្នុង​​ការ​ទទួល​បាន​ចំណែក​ដី​ឡើយ ។
អ្នក​ស្រី ទេព វណ្ណី បាន​និយាយ​ថា ពួក​គាត់​ទាំង​៤៧​គ្រួសារ​ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​គ្រួសារ​៧៩៤ គ្រួសារ​ដែល​មាន​សិទ្ធិ ទទួល​បាន​ចំណែក​ដី ។ ដោយ​ចោទ​ថា ចុះ​ហេតុ​អី បាន​ជា​ពួក​គាត់​ត្រូវ​បាន​​កាត់​​ចេញ​ពី​គម្រោង​។ដោយ​អ្នក​ស្រី​បាន​និយាយ​ថា នឹង​ធ្វើ​ការ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់​រហូត​បាន​ទទួល​ជោគ​​ជ័យ ៕


0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។