Social Icons

Monday, November 3, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិធ្វើ​​សន្និសីទកាសែតស្តីពី​ការចាប់ខ្លួន​​សមាជិករ​ណ​សិរ្ស​រំដោះ​ជាតិខ្មែរ

រាជ​ធានី​ភ្នំពេញ​៖ អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ​មាន​រៀប​ចំ​សន្និ​សីទ​កាសែត​មួយ ​ស្តី​ពីការ​ចាប់​ខ្លួន​ក្រុម​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​​ចំនួន​ ១០​នាក់​ កាលពី​ថ្ងៃទី​២២​និង​ថ្ងៃទី​២៣​ខែតុលា ​ទាក់ទង​នឹង​ការបង្កើត​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់​ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។​
លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ​កាលពី​ថ្ងៃទី​២២ និង២៣​ខែតុលា​កន្លងទៅ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សមាជិក​ចលនារ​ណ​សិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​១០​នាក់ ។​ពួក​គ​បានធ្វើ​សកម្មភាព​ក្នុង​អង្គការ​ចាត់តាំង​មួយ​ក្រៅច្បាប់​មួយ​ដែលមាន​ឈ្មោះថា រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែល​កន្លងមក​មានឈ្មោះ សម សេរី ហៅ ស សេរី ដែល​បានដាក់​ឈ្មោះ​ខ្លួន​ថា ជា​មេដឹកនាំ​។​ដូច្នេះ​ការសម្រេចចិត្ត​ចាប់ខ្លួន​នេះ មិនមែនជា​ការធ្វើ​ដោយ​ប្រថុយប្រថាន​ទេ គឺ​បានធ្វើការ​ស៊ើបអង្កេត​និង​រកឃើញ​ឯកសារ​ភស្តុតាង ដែល​បញ្ជាក់ថា ពួកគេ​បានធ្វើ​សកម្មភាព​ខុសច្បាប់​។
លោក​បាន​បញ្ជាក់ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ គឺជា​ក្រុម​អង្គការ​ចាត់តាំង​ក្រៅច្បាប់​មួយ​ដែល​ប្រកាស​ខ្លួនឯង​ដោយ​ខុសច្បាប់ ហើយ​មាន​ទិសដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ជាក់ស្តែង​ដូច​ភស្តុតាង​ជាច្រើន​ដែល​សមត្ថ​ក​កិច្ច​រឹបអូស​បានពី​ពួកគេ​ទាំង​១០​នាក់​ ហើយ​ជា​ភស្តុ​តាំង​បន្ថែម​ដូចជា​ការលើកឡើង​រប​ស់ សម សេរី ដែល​និយាយ​ពី​រូប​សញ្ញា ពី​គោលការណ៍​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ ហើយ​គេ​បង្កើត​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ដា​ណឺ​ម៉ាក​។ បេសកកម្ម​របស់គេ​គឺ​រំដោះជាតិ សាសនា ប្រជារាស្ត្រ​ខ្មែរ ឲ្យ​មាន​ឯករាជ​ក្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដ​ពី​អ​នា​និគម​ន​យួន​ឈ្លានពាន និង​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ចំណុច​មួយទៀត គឺ​បញ្ជាក់ថា រណសិរ្ស​រំដោះជាតិ​ខ្មែរ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន ។​ដូច្នេះ​តាម​គោលដៅ​របស់គេ គឺ​ខុសច្បាប់​ទាំងស្រុង​។​
​លោក​បានបញ្ជាក់​ទៀង​ថា សកម្មភាព​របស់​រណ​សិរ្ស​រំដោះ​ជាតិខ្មែរ កន្លងមកនេះ គឺមាន​ការបង្កើត​កម្លាំង​ប្រដាប់អាវុធ​ខុសច្បាប់ ជាក់ស្តែង​នៅពេលដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ក្រុម​នេះ​មួយចំនួន​ដែល​ស្នាក់នៅ​ថៃ​ខុសច្បាប់​បញ្ជូនមក​កម្ពុជា ហើយ​ពួកគេ​បាន​ឆ្លើយ​សារភាពថា គាត់​បាន​ជ្រើ​រើស​កម្លាំង និង​ហ្វឹកហាត់​កម្លាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា​.​ថៃ គាត់​ធ្វើ​សកម្មភាព​អូសទាញ​ពលករ​ខ្មែរ ព្រះសង្ឃ និង​និស្សិត​ខ្មែរ ដែល​ទៅ​រៀនសូត្រ​នៅ​ថៃ ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​ខ្លួន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​
ការធ្វើសន្និសីទកាសែត​ខាងលើនេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​ការចាប់ខ្លួន​អ្នក​ទាំងនេះ​ថា​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

ប្រភពដើម៖ សម្លេងសារព័ត៌មានសេេរី

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។