Social Icons

Sunday, November 2, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​ថា​ ពួក​គេ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​​

ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​(​រ​.​ណ​.​ស​.​រ​.​ជ​.​ខ​) ច្រាន​ចោល​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ចោទថា​ក្រុម​នេះ​ធ្វើ​ចលនា​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ហើយ​បាន​ចាប់ឃុំខ្លួន​សមាជិក​របស់​ពួកគេ​១០​នាក់​។​

កាលពី​ថ្ងៃ​ទី​២២ និង​២៣​ខែ​តុលា​នេះ សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ បាន​ចាប់​ខ្លួន​សកម្មជន​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ ដោយ​ចោទ​ពី​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ពួកគេ​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។​

សេចក្តីថ្លែងការណ៍ ដែល​ហត្ថ​លេខា​ដោយ លោក សម សេរី ចុះ​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ គឺប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​រូប​នេះ បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ដែល​អាជ្ញាធរ​ចោទប្រកាន់ថា​ក្រុម​របស់​ខ្លួន​ថា ​កំពុង​ធ្វើ​ចលនា​ប្រដាប់អាវុធ​ខុសច្បាប់​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល និង​ទម្លាក់​ថា​ជា​ក្រុម​ភេរវកម្ម ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការដាក់​គ្រប់​បែក​ឆ្នាំ​២០០៩​ជាដើម​។​

សេចក្តីថ្លែងការណ៍​បន្ត​ថា ក្នុងនាម​ជា​រដ្ឋាភិបាល​មិនគួរ​ចាប់​អ្នក​ស្លូតត្រង់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ​ទៅ​ផ្តន្ទាទោស​បែបនេះ​ទេ ហើយ​ថា​នេះ​ជា​គម្រោងការ​អាក្រក់​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្តលោក​ ហ៊ុន សែន ដើម្បីទម្លាក់​កំហុស និង​ចាប់​អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ។​

សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញារបស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ (​រ​.​ស​.​រ​.​ជ​.​ខ​) ឲ្យចូល​រួម​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នេះ​គឺ​បាន​សរសេរ​បាវចនារ​បស់​គេ​ថា ជាតិ សាសនា ប្រជាជាតិ​ខ្មែរ​។ ខិត្តប័ណ្ណ​នោះបាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​ទាំងអស់​ក្រោក​ឡើង ​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ប្រចាំកម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​នេះ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣ តុលា ១៩៩១ និង​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​។​

រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ក៏​ចោទថា ការបោះ​ឆ្នោត​មិន​ត្រឹមត្រូវ ហើយ​ការ​ចុះសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ នាំឲ្យ​មាន​ការរំលោភ​បូរណភាព​ទឹកដី​ខ្មែរ​តាម​ព្រំដែន តាមរយៈ​ការបោះបង្គោល​ព្រំដែន​ថ្មី​៕
ប្រភពដើម៖ VOD

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។