Social Icons

Sunday, October 26, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ឃុំខ្លួនសមាជិក រណសិរ្ស រំដោះជាតិខ្មែរ ១០នាក់ ពីបទ «រួមគំនិតក្បត់ ផ្តួលរំលំរាជរដ្ឋា ភិបាលកម្ពុជា»

ភ្នំពេញ៖ មន្រ្តីតុលាការមួយរូប ដែលសុំមិនបញ្ចេញ ឈ្មោះ បានឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤ បានចេញដីកាឃុំខ្លួន សង្ស័យ ១០នាក់ ដែលជាសមា  ជិក របស់រណសិរ្សរំដោះជាតិខ្មែរពីបទ «រួមគំនិតក្បត់់ ប្រឆាំង និង ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា» ព្រមទាំងបញ្ជូន  ពួកគេទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្នរង់ចាំការស៊ើបអង្កេតបន្ថែម មុនពេលបើកសវនាការ កាត់ទោស។

មន្រ្តីតុលាការ ដែលសុំមិនបង្ហាញអត្តសញ្ញាណដដែលនេះ បានបញ្ជាក់ថា ជនត្រូវចោទទាំង ១០នាក់ខាងលើ ត្រូវ បានតំណាងអយ្យការ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ  «រួមគំនិតក្បត់់ ប្រឆាំង និង ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា»។

ជនជាប់ចោទទាំង១០នាក់ ត្រូវបានចាប់ និងបញ្ជូនខ្លួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរកាល ពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធការចែកចាយខិតបណ្ណសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះ ជាតិខ្មែរ និងលិខិតអញ្ជើញចូលរួមធ្វើបាតុកម្មប្រឆាំងនឹងប្រទេសវៀតណាម និង រាជរដ្ឋាភិបាលកម្ពជា កាលពីយប់ ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។

លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា៖ សមាជិករណ  សិរ្សរំដោះជាតិទាំង ១០នាក់ រួមមាន៖ ១- ឈ្មោះ ឈុន ណាគង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន, ២- ឈ្មោះ លីវ យី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ និងធ្វើសំណង់, ៣- ឈ្មោះ ឈុន ឆាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ, ៤- ឈ្មោះ ច្រាញ់ ម៉ុច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋ បាល នៃសាកលវិទ្យាល័យបាត់ដំបង, ៥- ឈ្មោះ ឡាត់ លីហេង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ, ៦- ឈ្មោះ ឆាយ វ៉ិច ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរគ្រូបង្រៀន, ៧- ឈ្មោះ ឈឹម ស្ម័គ្រ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខ របរកសិករ, ៨- ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ, ៩-ឈ្មោះ អាន ចាន់ ភេទប្រុស អាយុ  ៣៥ឆ្នាំ មុខរបរកសិករ និងទី១០- ឈ្មោះ ចាន់ ស្នា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ។

ជនជាប់ចោទទាំង១០នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរាត្រីថ្ងៃទី២២ និង ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ  ២០១៤។ ក្រោយឃាត់ខ្លួន កម្លាំងនគរបាល រឹបអូសបានវត្ថុតាងជាក់ស្តែងមានដូចជា សេចក្តីអំពាវនាវឲ្យចូលរួម ធ្វើបាតុកម្ម លិខិតអញ្ជើញ នៃអង្គភាពរបស់រណសិរ្សរំដោះជាតិខ្មែរ និង មួកសម្រាប់ពាក់ធ្វើបាតុកម្មមួយចំនួនផង ដែរ។

ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ដែលកាន់សំណុំរឿងនេះ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ។

គួររំឮកថា កាលពីខែមេសា ឆ្នាំ ២០១៤ កន្លងទៅ ឈ្មោះ សម សេរី ដែលជាប្រធានរណសិរ្សរំដោះជាតិខ្មែរ និង  បច្ចុប្បន្នរស់នៅក្នុងប្រទេសដែនណឺម៉ាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកំបាំងមុខដាក់ពន្ធ  នាគាររយៈពេល ៩ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនពីបទ «រួមគំនិតក្បត់់ ប្រឆាំង និង ផ្តួលរំលំរាជរដ្ឋាភិបា លកម្ពុជា» ប្រព្រឹត្តពីចន្លោះ ឆ្នាំ២០០៩ និង២០១៣៕
ប្រពភដើម៖ ដើមអំពិល

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។