Social Icons

Monday, April 28, 2014Print Friendly Version of this pagePrint Get a PDF version of this webpagePDF

មន្ត្រីគណបក្សប្រជាជនគួរមើលវីដេអូនេះ






សូមខ្មែរទាំងអស់ ‹‹ឈប់ទិញ›› ត្រីឬបន្លែពីស្រុកយួន 

មិត្តអ្នកអាន anonymous ម្នាក់ បានដាក់វីដេអូនេះ ក្រោមអត្ថបទមួយនៅក្នុងសារព័ត៌មាន KI ដែលមាន
ចំណងជើងថា Why Can't Vietnam Grow Better Rice? ។  គឺជាវីដេអូ ដែលយើងរាល់គ្នាជាទូទៅ គួរមើល
ហើយពិចារណា។  បានជាខ្ញុំសម្រេចចិត្ត យកករណីនេះមកសរសេរជាប្រធានបទថ្មី ព្រោះវាជាប់ទាក់
ទងដល់ប្រធានបទចាស់ៗមួយចំនួន ដែលខ្ញុំបានសរសេរ ជាច្រើនសាររួចមកហើយ។  គឺជារឿងយួន
អន្តោប្រវេសន៍នៅកម្ពុជា(រាប់ពាន់ឬម៉ឺននាក់)ដែលរស់ក្នុងអាស័យដ្ឋានបណ្តែតទឹក តាមដងទន្លេនានា
ហើយដែលពួកគេបន្ទោរបង់រាល់តែថ្ងៃទៅក្នុងទឹក ដែលគេប្រើសម្រាប់បោកខោអាវ ដាំស្ល ងួតឬផឹក។

Safe for consumption? With fish stock in the natural habitat depleting at an alarming rate over recent decades owing to over fishing, growing population, and profit-making being the overriding motive, fish produce like this [pictured] on sale at a local market in Cambodia may have in part been sourced from "fish farms" that are reputed to deploy non-ethical methods in their fish rearing and production for commercial purposes; an issue I had also raised some years ago, specifically as this related to local authorities' handling [or lack thereof] of 'non-traditional' fishing activities within the country's ethnic groups - School of Vice [Image reproduced]

សម្រាមនិងកាកសំណល់គគ្រិចគគ្រក់ផ្សេងៗ រួមទាំងវត្ថុដែលមានជាតិគីមីពុល, ក្រៅពីសាប៊ូដុសខ្លួន
និងសាប៊ូកក់សក់, ក៏គេនឹងចាក់ចោលទៅក្នុងទឹកទន្លេទាំងអស់ជារៀងរាល់ថ្ងៃផងដែរ។  ឯសាកសព
មនុស្សស្លាប់ ក៏អាចត្រូវគេដឹកតាមទូក ទៅទម្លាក់ចោលកណ្តាលបឹងឬទន្លេ នៅពេលយប់អាធ្រាត្រ។




ដូច្នេះទឹកបឹងទន្លេ គឺជាទឹកដែលមានគុណភាពគួរឱ្យខ្ពើមរអើមក្រៃលែង។ តែមនុស្សរាប់ពាន់រាប់ម៉ឺន
នាក់កំពុងប្រើទឹកនោះជាប្រចាំថ្ងៃ។  នៅរដូវទឹកឡើងជារៀងរាល់ឆ្នាំ ទឹកទន្លេសាបនឹងហូរចាក់ចូល
ទៅក្នុងសមុទ្រចិន កាត់តាមទន្លេចតុមុខ, ខាងមុខវាំងស្តេច, ដែលបានសេចក្តីថា ទឹកគម្រង់នោះ ហូរ
នាំមកលាយឡំនឹងទឹកទន្លេនៅភ្នំពេញ ដែលមនុស្សនៅទីក្រុងនេះ ក៏បាននិងកំពុងតែប្រើវា សាមសិប
ឆ្នាំមកហើយ គឺតាំងពីអស់លោក ជាសមាជិក-សមាជិកា គណបក្សប្រជាជននៅក្មេងៗម៉្លេះ។

ត្រូវហើយ, ដំណើរការនេះបាននិងកំពុងតែប្រព្រឹត្តិទៅជិតឬជាងបីទសវត្សរ៍មកហើយដែលចំនួនកាក
សំណល់ពីមនុស្សគ្មានអនាម័យទាំងនោះ, ខ្មែរនិងយួន, បើគេអាចថ្លឹងបាន សូមអ្នករាល់គ្នាបូកប៉ាន់
មើលចុះ ថាវានឹងមានទម្ងន់ប៉ុន្មានដែរ?  ជាពិសេស សូមឱ្យសម្តេចអគ្គមហាសេនាបតីតេជោ អង្គុយ
សំកុកគិតពិចារណា ថាតើសម្តេចសោកស្តាយដែរឬទេ ដែលលោកបណ្តែតបណ្តោយឱ្យដំណើរការ
នេះ បាននិងកំពុងតែប្រព្រឹត្តិទៅ ជាយូរយារមកហើយ ក៏នៅតែគ្មានសមាជិក-សមាជិកាណាម្នាក់ ពី
គណបក្សកាន់អំណាចឯកោ ឈឺក្បាលអំពល់ចិត្តនឹងអើពើសោះអ៊ីចឹង?  ពួកអស់លោក ក៏ដូចជាពួក
រាស្ត្រសាមញ្ញទូទៅ ដែលបាននិងកំពុងប្រើប្រាស់ទឹកគម្រង់ដ៏គួរឱ្យខ្ពើមរអើមនេះ រាល់តែថ្ងៃ ព្រោះវា
ហូរចុះមកលាយឡំពេញទឹកទាំងអស់។

នេះគ្រាន់តែជាបញ្ហាមួយ ក្នុងចំណោមបញ្ហាធំៗដទៃទៀត ដែលប្រឈមនឹងសង្គមខ្មែរ ដែលគណ
បក្សប្រជាជន គ្មានលទ្ធភាពនឹងដោះស្រាយ។  ខ្ញុំមើលឃើញថា សមាជិក-សមាជិកានៃគណបក្ស
នយោបាយមួយនេះ មានក្លិនស្អុយច្រាសខ្យល់ ត្រូវបណ្តាសាររាស្ត្រជារៀងរាល់ថ្ងៃ។  ចំពោះជាតិ
របស់ខ្លួន អស់លោក-លោកស្រី បាននិងកំពុងប្រព្រឹត្តិអំពើបាប ច្រើនជាងបុណ្យ។  ដូច្នេះ បើគេនឹង
បូកសងទៅ វាជាសញ្ញាអវិជ្ជមាន ដែលអាក្រក់សម្រាប់ជាតិសាសន៍ខ្មែរ។  អស់លោកមិនអៀនខ្លួន
សោះទេហីម៉េច ពេលឈរឆ្លុះកញ្ចក់?  សូមកែកុន ប្តូរចិត្តប្តូរគំនិត ចាប់មនុស្សពុករលួយលួចជាតិ
ដាក់គុកឱ្យអស់ទៅ ហើយចាំទៅអំពាវនាវ រកសន្លឹកឆ្នោតពីរាស្ត្រជាថ្មី។  ក៏កុំភ្លេច ជន្លៀសមនុស្ស
ចេញឱ្យអស់ពីផ្ទៃទឹក គ្រប់កន្លែងនៅកម្ពុជា។  នេះជាគ្រឹស្តសករាជ ២០១៤ មិនមែន១៤២០នោះ
ទេ។  សូមឱ្យយកតម្រាប់តាម បណ្តាប្រទេសដែលជឿនលឿនស្អាតស្អំទាំងចិត្តទាំងមុខមាត់៕៚


Sorcheat, khmernationalist, Bangkok, Thailand

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។