Social Icons

Tuesday, September 3, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រុមហ៊ុន​ចិន​និង​ជនជាតិ​យួន​បំផ្លាញ​រ៉ែ​មាស​នៅ​ព្រះវិហារ​យ៉ាង​មហន្តរាយ​អាជ្ញាធរ​មិន​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​


golden
Add caption

ភាពអនាធិបតេយ្យ​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ខេត្តព្រះវិហារ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​មិនឃើញ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​តាមច្បាប់​នោះទេ ហើយ​ទុកឱ្យ​បទល្មើស​កើតឡើង​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ តាម​សេច​ក្តី​រាយ​ការណ៍​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ធនធាន​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បានទទួល​រង​នូវ​ការជីក​កកាយ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ស្ទើរ​រលត់រលាយ ហើយ​អ្នកប្រព្រឹត្ត​គឺ​ក្រុមហ៊ុន​ចិន​និង​ជនជាតិ​យួន​ដែល​អាង​អ្នកមានអំណាច ធ្វើជា​ខ្នងបង្អែក​។ លោក អ៊ុំ ម៉ា​រ៉ា  អភិបាលខេត្ត​ព្រះវិហារ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​រ៉ែ​មាស​យ៉ាង​ពេញបន្ទុក​នោះទេ ចំណែក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ​ឈ្មោះ គង់ មករា បែរជា​ប្រឹង​ដោះសា​យក​រួច​ខ្លួន​ដោយ​ពុំមាន​សេចក្តី​អៀនខ្មាស​។​
តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​អះអាងថា​នៅពេលដែល​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៤ ជិត​ផុត​អា​ណត្តិ​គឺ​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ខេត្តព្រះវិហារ មាន​សភាព​កាន់តែ​ខ្លាំងក្លា​។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រមណីយ ស្រុក​រវៀង បាន​បញ្ជាក់ថា​ការ​ជីកដី​លុង​ថ្មភ្នំ ដើម្បី​យក​រ៉ែ​មាស​នៅក្រោម​ដី ដោយ​ប្រើ​ម៉ាស៊ីន​កំពុង​កើតឡើង​ជាច្រើន​កន្លែង​អស់​រយៈពេល​ច្រើន​ខែ​មកហើយ​ក្នុងភូមិ​សាស្ត្រ​នៃ​ឃុំ​រម​ទ​ម្យ​។ ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​ទោះបី​ក្រុមហ៊ុន​ចិន និង​ជនជាតិ​យួន​ធ្វើ​សកម្មភាព​ជីក​រូង​ក្រោម​ដី​លុង​យក​រ៉ែ​មាស​ជាច្រើន​កន្លែង ក៏ដោយ ក៏​មិនទាន់​ឃើញ​អាជ្ញាធរខេត្ត និង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​វិ​ហារ​​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​ឡើយ​។​ ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ជាច្រើន​នាក់​បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣​ថា ជនជាតិ​យួន​មួយចំនួន​បាននាំគ្នា​ចូលទៅ​ធ្វើ​សកម្មភាព​ជីក​រូង​ក្រោម​ដី​ដើម្បី​លុង​យក​រ៉ែ​មាស​តាម​អំពើ​ចិត្ត​។ បច្ចុប្បន្ននេះ​ជនជាតិ​យួន​ទាំងនោះ​កំពុង​ប្រើ​គ្រឿង ម៉ាស៊ីន​ជីក​រក​រ៉ែ​មាស​ជាច្រើន​កន្លែង​នៅ​ភូមិ​រំដេង និង​តំបន់ភ្នំ​លុង ហើយ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ដែល​​ធ្វើ​ដឹង​ធ្វើ​ឮ​ទាល់តែសោះ​ប្រហែលជា​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​យួន​ទាំងនោះ​ហើយ​មើលទៅ​។ ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​ទៀតថា ជនជាតិ​យួន​ខ្លះ​អត់​ចេះ​និយាយ​ភាសា​ខ្មែរ​ផង​ពួកគេ​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ដែនដី រួច​អាចមាន​សិទ្ធិ ធ្វើ​អាជី​វកម្ម​រ៉ែ​ខុសច្បាប់​ដោយ​ប្រើ​ម៉ាស៊ីន​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដោយ​ពួកគេ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ប្រើ​គ្រឿងចក្រ​លុង​ភ្នំ ត​ភ្លើង​ចូលក្នុង​រណ្តៅ​​រ៉ែ​តែម្តង​។ ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា​នៅ​តំបន់ភ្នំ​លុង និង​តំបន់​មួយទៀត​ក្នុងភូមិ​រំដេង ជនជាតិ​យួន​ជីក​ច្រើន​រណ្តៅ​ណាស់​ហើយ​ក្នុង​មួយថ្ងៃៗ​គេ​អាច​ធ្វើការ​ចម្រាញ់​យក​រ៉ែ​មាស​បាន​ប្រហែល​៣០​តម្លឹង​ឯណោះ​។ តាម​ប្រភព​ក្រៅផ្លូវការ​ខ្លះ​បានឱ្យដឹងថា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ គឺជា​ឧកញ៉ា ព្រោះ​នៅ​តំបន់ភ្នំ​និង​ដី​មាន​រ៉ែ​មាស​ត្រូវបាន​គេ​ដឹងថា​សុទ្ធតែជា​ដី​ឧកញ៉ា​ម្នាក់​ឈ្មោះ ថន​។ សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​គឺ​ប្រព្រឹត្ត​ដោយ​ជនជាតិ​យួន ក្រុមហ៊ុន​ចិន និង​អ្នកមានអំណាច ប៉ុន្តែ​សម្រាប់​ប្រ​ជា​ពលរដ្ឋ​គ្រាន់តែ​ទៅ​កើ​បយក​អាចម៍ដី​ដែល​គេ​ជីក​ចោល​មក​រែង​ក៏​រង​ការគំរាមកំហែង​ដែរ​។ ភាពអនាធិបតេយ្យ​នៃ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ​បើ​គ្មាន​ការបើក​ដៃ​ពី​អាជ្ញាធរខេត្ត​ព្រះវិហារ និង​ពី​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ​ទេ គឺ​មិនអាច​ធ្វើ​ទៅ​​បានឡើយ ព្រោះ​គ្រាន់តែ​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​ក្នុង​លក្ខណៈ​ប្រពៃណី​ក៏​ត្រូវគេ​ទប់ស្កាត់​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។​ ​ទាក់ទង​បញ្ហា​ខាងលើនេះ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​តាម​ពល​ខេត្តព្រះវិហារ ឈ្មោះ គង់ មករា បែរជា​និយាយ​យករួចខ្លួន​ថា​ជា​រៀង​រាល់ឆ្នាំ​នៅ​រដូវវស្សា​    ​ដែលមាន​ទឹក​ដក់​គ្រប់​ទីកន្លែង​គឺ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​រ៉ែ​មាស តែងតែ​នាំគ្នា​លួច​រែង បើទោះបីជា​អាជ្ញា​ធរ​ចុះទៅ​បង្ក្រាប​ជា​ញឹកញាប់​ក៏ដោយ​។ មិនតែប៉ុណ្ណោះ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រូបនេះ​បាន​ព្យាយាម​បិទបាំង​ថា​ខ្លួន​មិនទាន់​បាន​ដឹង​​រឿង​ជនជាតិ​យួន​ចូលទៅ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​មាស​ខុសច្បាប់​ដូចដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះឡើយ​។ ការព្យាយាម​បិទបាំង​បែបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ទំនងជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ទទួលបាន​ប្រយោជន៍​ពី​ក្រុម​ជនជាតិ​យួន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ទើប​ព្យាយាម​បិទបាំង​ការពិត​ឥត​អៀនខ្មាស​។​ ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ឥឡូវនេះ​ជនជាតិ​យួន​យ៉ាងច្រើន​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​រ៉ែ​មាស​នៅ​តំបន់ភ្នំ​លុង និង​នៅ​ភូមិ​រំដេង យ៉ាង​អនាធិបតេយ្យ ហើយ​មិនឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ មិន​តែ​ប៉ុណ្ណោះ​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ មាន​ក្រុមហ៊ុន​ចិន​និង​ក្រុម​ឈ្មួញ​ដែល​ការពារ​ដោយ​អ្នកមានអំណាច​ខ្លះ​នៅតែ​បន្តធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស​នៅក្នុង​មូលដ្ឋាន​ស្រុករ​វៀង​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ​ភាគ​ខាងកើត ឆៀង​ខាង ជើង​ទី​រួម​ខេត្តព្រះវិហារ​យ៉ាង​អនា​ធិប​តេយ្យ​ដូច​មុន​ដដែល មិនឃើញ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​បង្ក្រាប​ឡើយ​៕​Sorcheat, khmernationalist

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។