Social Icons

Saturday, May 18, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ប្រតិកម្មជុំវិញការចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹកធ្វើទារុណកម្ម


ព្រះតេជព្រះគុណ លី ចិន្ដា ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ ក្រោយត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក ។
រូបថត៖ សារព័ត៌មាន ព្រៃនគរ
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋានៅសហរដ្ឋអាមេ
រិក និងអង្គការក្រៅរដ្ឋាភិបាលរបស់ខ្មែរក្រោមនៅ ប្រទេសកម្ពុជា
បានប្រតិកម្មភ្លាមៗទៅនឹងការដែលអាជ្ញាធរវៀតណាម បានបាន
ចាប់ ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ ឋិតនៅក្នុង
ខេត្តឃ្លាំងផ្សឹក ហើយធ្វើទារុណកម្ម កាលពីថ្ងៃទី ១៦ ខែឧសភា 
និងការចាប់ពល រដ្ឋខ្មែរក្រោមនៅក្បែរវត្តព្រៃជាប់ចំនួន ៧ នាក់ 
យកទៅដាក់គុកកាលពីពេលកន្លងទៅនេះ ។
ក្រុមមេដឹកនាំសហព័ន្ធខ្មែរក្រោមបាន អះអាងថា ទង្វើដែលអាជ្ញា
ធរវៀតណាមបានធ្វើចំពោះព្រះសង្ឃនៅកម្ពុជា ក្រោមនោះ គឺជា ការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយពួកគេនឹងធ្វើរបាយ
ការណ៍ទៅស្ថានទូតនានានៅក្នុងប្រ ទេសវៀតណាម និង អង្គការ សិទ្ធិមនុស្សអន្តរជាតិនៅក្រៅប្រទេស ។
ពីសហរដ្ឋអាមេរិក លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការនៃហព័ន្ធ 
ខ្មែរកម្ពុជាក្រោម បានអះអាងថា សហព័ន្ធបានរាយការណ៍ករណី 
ព្រះតេជព្រះគុណ លី ចិន្ដា នៃវត្តព្រៃជាប់ និងព្រះតេជព្រះគុណ 
ថាច់ ធឿន និង លីវ នី នៃវត្តសិរី តាសេក ទៅស្ថានទូតមហា
អំណាចប្រចាំនៅក្នុងប្រទេសវៀតណាម ដើម្បីជួយអន្តរាគមន៍ 
រឿងនេះឲ្យមានប្រសិទ្ធិ ភាព ។ លោក ត្រឹង ម៉ាន់ រិន្ទ មានប្រ
សាសន៍ថា ៖
(សំឡេង លោក ត្រឹម ម៉ាន់រិន្ទ) 
“សមាគមសង្ឃខ្មែរកម្ពុជាក្រោមសូមអំពាវនាវអង្គការក្រៅរដ្ឋាភិ
បាលទាំងអស់ ដែលទទួលបន្ទុកផ្នែកការពារ សិទ្ធិមនុស្ស សូម
ជួយអន្តរាគមជាបន្ទាន់ ដើម្បីជួយការពារព្រះសង្ឃ និងប្រជាព
រដ្ឋខ្មែរកម្ពុជាក្រោមទាំង អស់ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ” ។ 
នេះជាសេចក្ដីដើម នៃសារអំពាវនាវរបស់សមាគមសង្ឃខ្មែរកម្ពុជា
ក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលបានចេញកាល
ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ នេះ ។
យោងតាមសារលិខិតនេះ សមាគមសង្ឃខ្មែរកម្ពុជាក្រោម បាន
ថ្កោលទោសអាជ្ញាធរវៀតណាមថា “បានចាប់ផ្សឹក ព្រះសង្ឃខុស
ច្បាប់ព្រះពុទ្ធសាសនា និងរំលោភទៅលើសិទ្ធិជនជាតិដើម” ដែល
វៀតណាមជាប្រទេសហត្ថលេខី ។ លោក តាំង សារៈ ប្រធាន
សហព័ន្ធខ្មែរកម្ពុជាក្រោម សាខាប្រចាំប្រទេសកម្ពុជា បានមានប្រ
សាសន៍ថា អាជ្ញាធរវៀតណាម មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង
របស់ព្រះសង្ឃទេ ហើយទុកឲ្យព្រះសង្ឃនិងព្រះសង្ឃដោះស្រាយ
បញ្ហា ទៅតាមធម៌អាថ៌វិន័យ ។
លោក តាំង សារៈ ប្រតិកម្មថា៖ 
(សំឡេង លោក តាំង សារៈ) 
ចំណែក លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជា
ក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា បានមានប្រ សាសន៍ថា 
លេខាធិការដ្ឋានសមាគមខ្មែរក្រោមនៅទីក្រុងភ្នំពេញ នឹងធ្វើ
បាយការណ៍នេះជូនឧត្ដមស្នងការអង្គការ សហប្រជាតិទទួល
បន្ទុកសិទ្ធិមនុស្ស ដើម្បីជ្រាបជាព័ត៌មាន ។
លោក សឺន ជុំជួន មានប្រសាសន៍ថា៖ 
(សំឡេង លោក សឺន ជុំជួន) 
មូលហេតុដែលនាំឲ្យមានបញ្ហានេះកើតឡើង លោក ត្រឹម ម៉ាន់ រិន្ទ 
ប្រធានផែនការណ៍សហព័ន្ធខ្មែរកម្ពុជាក្រោម បានមានប្រ
សាសន៍ថា៖ 
(សំឡេង លោក ត្រឹង ម៉ាន់ រិន្ទ) 
វេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ លើកទី ១២ នឹងប្រព្រឹត
ទៅចាប់ពីថ្ងៃ ១៩ ដល់ ៣១ ខែឧសភា ខាងមុខ នេះ ក្រុមមេដឹកនាំ
នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងនាំយករបាយការណ៍នេះ ទៅ
ថ្លែងការណ៍នៅក្នុងអង្គការសហប្រ ជាជាតិផងដែរ ដើម្បីឲ្យប្រ
ទេសសមាជិកអង្គការសហប្រជាជាតិ និង ក្រុមជនជាតិដើមទាំង
អស់នៅក្នុងពិភពលោក បានជ្រាបពីការរំលោភសិទ្ធិមនុស្សរបស់
ដ្ឋាភិបាលវៀតណាមមកលើជនជាតិដើមខ្មែរក្រោម ៕

កុដិព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវអាជ្ញាធរវៀតណាម
វៃកម្ទេចកាល ពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។