Social Icons

Tuesday, April 16, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សម័យដែក ជោរ សប្បាយអស្ចារ្យខ្មែរទៅទទួលទេវតាឆ្នាំថ្មី នៅក្រុងហូ​ជី​មី​ញទៅវិញ


ក្រុមហ៊ុន​រថយន្តក្រុង​ទៅ​វៀតណាម​ត្រូវប៉ាន់​ពេល​ចូលឆ្នាំ​
ថ្ងៃទី 14 មេសា 2013 | ដោយ: គ្រីទិច 
Cambodia Express News

ភ្នំពេញ: ​ក្រុមហ៊ុន​រថយន្តក្រុង​ទាំងអស់​ដែល​ដឹក​អ្នកដំណើរ​ទៅ​វៀតណាម​សុ​ទ្ឋ​តែមាន​មនុស្ស​ពេញ​ហើយ​អ្នកដំណើរ​ដែល​មិនបាន​កក់​សំបុត្រ​ជាមុន​នោះ​ក៏​មិនអាច​រក​ទិញ​សំបុត្រ​សំរាប់​ធ្វើដំណើរ​បាន​។
ក្រុមហ៊ុន Mekong Express ក្រុមហ៊ុន​កា​ពី​តូ​ល ក្រុមហ៊ុន​សូ​រី​យា ក្រុមហ៊ុន Mai Linh របស់​វៀតណាម និង​ក្រុមហ៊ុន Paramount​ដែលមាន​សេ​វេ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​នោះ​សុ​ទ្ឋ​តែ​បាន​អះអាងថា​រថយន្ត​ធ្វើ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​នៅ​ថ្ងៃទី​១៤​ខែមេសា​នេះ​សុ​ទ្ឋ​តែ​ពេញៗ​ទាំងអស់​។​
​ចំណែក​ភ្ញៀវ​ដែល​មិនបាន​កក់​សំបុត្រ​មុន​ក៏​មិនអាច​រក​សំបុត្រ​ធ្វើដំណើរ​បាន​។​
ការធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ហូ​ជី​មី​ញ​មាន​ច្រើនជាង​រៀងរាល់ឆ្នាំ​ដោយសារ តែ​សេវា​ សុខភាព ​នៅក្នុង​ប្រទេស ​ក​ម្ពុ​ជា​ ទន់ខ្សោយ​ ហើយ​ ប្រជាជន​ កម្ពុជា​ភាគច្រើន ​បាន​យក ​ឪ​កាស ​ឈប់សម្រាក ​ដើម្បី​ពិនិត្យ​ សុខភាព​ផង​ និង​ធ្វើដំណើរ​ កម្សាន្ត​ផង ​នៅវៀតណាម ។​
​លោក ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​វេ​ប​សាយ​សុខភាព​www.health.com.kh និយាយថា​និន្នាការ​បែបនេះ​បញ្ជាក់​អំពី​ភាពចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ពង្រឹង​វិស័យ​សុខាភិបាល​អោយបាន​រឹងមាំ​ជាង​នេះ​ដើម្បី​ធ្វើអោយ​ប្រជាជន​កម្ពុ​ជាមាន​ទំនុកចិត្ត​ហើយ​ប្រើប្រាស់​សេវា​ក្នុងប្រទេស​។​ការគិតគូរ​អំពី​គុណភាព​និង​ការកសាង​ទំនុក​ចិត្តជា​រឿង​ដ៏​សំខាន់បំផុត​ដើម្បី​ធ្វើយ៉ាងណា​អោយ​ប្រជាជន​ជឿជាក់ថា​ពួកគេ​គួរតែ​ប្រើ​សេវា​សុខភាព​នៅក្នុង​ប្រទេស​។​
​លោក​ក៏​និយាយ​ដែរ​ថា​ប្រជាជន​កម្ពុជា​ក៏​គួរតែ​គិតថា​ការប្រើប្រាស់​សេវា​ខាងក្រៅ​ប្រទេស​គួរតែ​ជា​ជម្រើស​ចុងក្រោយ​។ នៅ​កម្ពុជា​ក៏មាន​គ្រូពេទ្យ​ខ្លះ​ដែលមាន​សម​ត្តភាព​ខ្ពស់​ដែរ​។​ម្យ៉ាងទៀត​នោះ គ្រូពេទ្យ​បរទេស​ក៏​មិនមែនជា​និច្ចកាល​សុ​ទ្ឋ​តែមាន​សមត្ថភាព​ជាង​គ្រូពេទ្យ​កម្ពុជា​ដែរ​។​

 
មាន​ករណីខ្លះ​អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ត្រឡប់​វិញ​ពី​បរទេស​ដោយសារតែ​គេ​មិនអាច​មើល​ជា​ក៏មាន​។​អ្នកខ្លះ​បាន​ចំណាយលុយ ច្រើន​ហើយ​ត្រឡប់មកវិញ​ដោយ​អស់សង្ឃឹម​ក៏មាន​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។