Social Icons

Friday, March 8, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត


Op-Ed: Venerable Luon Sovath


លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត
ដោយ តាំង សារ៉ាដា 2013-03-06

ពាក្យ​គំរាម​ឈប់​ធ្វើ​បុណ្យ​ទាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​លោក​ចុះ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ពី​ខេត្ត​កំពង់ចាម ដល់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ លោក​នឹង​ឈប់​ធ្វើ​បុណ្យទាន​តាម​ព្រះពុទ្ធ​សាសនា​ទៀត​ហើយ។ លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់ ប្រសិន​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត៖ «ចាញ់​ឆ្នោត​ហើយ​ចាំ​តែ​ធ្វើ​បុណ្យ​កថិន​ឲ្យ​តេជគុណ​តើ! និយាយ​ឲ្យ​វា​ត្រង់ៗ​ជាមួយ​គ្នា។ គ្មាន​អ្នក​ណា​មាន​ទឹក​ចិត្ត​ធ្វើ​កថិន​អី​ទៀត បើ​ចាញ់​ឆ្នោត​ហើយ ធ្វើ​បុណ្យ​ចង់​ងាប់ អា​ពួក​វា​អត់​ធ្វើ​សោះ​បែរ​ជា​ឈ្នះ​ឆ្នោត! អើ! ទៅ​ពឹង​អ្នក​ហ្នឹង​ទៅ​ឲ្យ​ហែ​កថិន​ទៅ​វ៉ី! ឃើញ​ពួក​ហ្នឹង​ហែ​កថិន​ពីអង្កាល់? បាន​សេចក្ដី​ថា គណបក្ស​ប្រជាជន​នឹង​ឈប់​ធ្វើ​បុណ្យ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហ្នឹង​តែម្ដង ធ្វើ​បុណ្យ​ធ្វើ​អី​ទៀត។ គម្រោង​ទាំង​ឡាយ​នឹង​ដក​ថយ​នៅ​ពេល​ហ្នឹង​ទាំង​អស់ ក្នុង ១​ម៉ឺន​អាច​ថា មាន​មួយ ចុះ​បន្ត ប៉ុន្តែ​ដូច​អា​មួយ​ហ្នឹង ក៏​មិន​នៅ​ដែរ ធ្លាប់​តែ​កំពុង​បូម​ទឹក​ហើយ​ឲ្យ​សាំង​ទៅ​បូម​ទៀត ព្រោះ​អា​ពេល​ហ្នឹង​អាច​មាន​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា។ ប្រុងប្រៀប​ថា ឲ្យ​តែ​បោះ​ឆ្នោត​រួច ប្រុង​ទៅ​បូម​ទឹក គឺ​ឈប់​បូម​ទឹក​បណ្ដោយ អ៊ីចឹង​ស្រូវ​ស្កក​បណ្ដោយ»។ 

ព្រះតេជគុណ លួន សុវ៉ាត ដែល​ជា​ព្រះសង្ឃ​ដែល​គេ​ស្គាល់​ពី​សកម្មភាព​តវ៉ា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ថេរដីកា​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ស្ដែង​ថា ការ​ធ្វើ​បុណ្យ​ទាន ឬ​ការ​កសាង​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធ​សាសនា​កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​មិន​ស្មោះត្រង់ និង​ចិត្ត​ជ្រះថ្លា​ក្នុង​នាម​មេដឹកនាំ​នោះ​ឡើយ។ ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វី​ដែល​គាត់​ធ្វើ​បុណ្យ​នៅ​ក្នុង​ការ​កសាង​សមិទ្ធផល​ផ្សេងៗ​ហ្នឹង ហាក់​មិន​ស្មោះ​ត្រង់​ចំពោះ​បុណ្យ​ដែល​គេ​ហៅ​ថា បុណ្យ​ជំនួញ ទាន​ជំនួញ​ដើម្បី​បាន​ចំណេញ គឺ​ជា​ទាន​ដែល​មិន​បរិសុទ្ធ មិន​ស្អាត អាច​ហៅ​ថា ជា​កញ្ជះ​ទាន ឬ​ទាសទាន គឺ​យក​ទាន​ជា​ធ្នាក់​យក​បុណ្យ​ជា​ធ្នាក់ ហើយ​យក​អំពើ​ល្អ​របស់​ខ្លួន​ហ្នឹង​ដែល​ប្រកប​ដោយ​ភាព​មិន​បរិសុទ្ធ ភាព​មិន​ស្អាត​ល្អ​បង្កប់​ទៅ​ដោយ​អំពើ​ពុករលួយ បោក​ប្រាស់​ផ្សេងៗ​ហ្នឹង ថា​ខ្លួន​ជា​អ្នក​ធ្វើ​បុណ្យ ថា​ខ្លួន​ជា​អ្នក​ធ្វើ​ល្អ ប៉ុន្តែ​អំពើ​ល្អ​ហ្នឹង​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ពិស ថ្នាំ​ពុល»

ព្រះតេជគុណ លួន សុវ៉ាត មាន​ថេរដីកា​បន្ត​ថា មេដឹកនាំ​គ្រប់​រូប​ត្រូវ​ប្រកាន់​នូវ​ទសពិធរាជធម៌ ដែល​ជា​គុណធម៌ និង​សីលធម៌​ទាំង ១០ រួម​មាន ភាព​ស្មោះត្រង់ មិន​លោភលន់ ចេះ​ចែក​រំលែក មិន​ប្រើ​អំពើ​ហិង្សា មិន​បំពាន​ច្បាប់ មិន​បៀតបៀន​អ្នក​ដទៃ ចេះ​អត់ធ្មត់ ត្រូវ​មាន​សីលធម៌​ក្នុង​ខ្លួន ត្រូវ​ចេះ​សម្មា​ទាន​សីល​រក​ផ្លូវ​ល្អ និង​ត្រូវ​ប្រកាន់​នូវ​ចរិត​សុភាព​រាបសា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។