Social Icons

Monday, March 25, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ហ៊ុន សែន​ ធ្វើ​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​


Add caption

លោក កឹម​ សុ​ខា ប្រ​ធាន​គណបក្ស​សិទ្ធិ​មនុស្ស(​ឆ្វេង)លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន(​ស្តាំ)​​។ រូបថត វីរៈ/លីណា

Friday, 22 March 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៏ 
រឿង​នេះ​គឺ​ជា​រឿង​អាយុ​ជី​វិត​របស់​ខ្ញុំ​ផ្ទាល់​​​​​។ ការ​បោះ​ឆ្នោតលើក​នេះ​គឺ​ ឬមួយ​បោះ​សម្លាប់ ​ហ៊ុន សែន ឬមួយ ​បោះ​ឲ្យ​ ហ៊ុន សែន ​រស់​ទៅ​មុខ​ទៀត​»។(លើកនេះងាប់រស់ដូចកាលឆ្នាំ១៩៩៣?)
ភ្នំពេញៈ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បានអំពាវ​នាវ​ជា​សាធារណៈ​​ទៅ​​ប្រ​ជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រ​ទេស​ឲ្យ​គាំ​ទ្រ​​គណ​បក្ស​ប្រ​ជា​ជន​និង​​គាំ​ទ្រ​រូប​លោក​ជា​បេក្ខ​​ភាព​​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥​ដែ​ល​​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្ក​ដា ឆ្នាំនេះ​។
ថ្លែង​ចេញ​ពី​ទឹក​ដី​ខេត្ត​កំព​ង់ធំ ​ក្នុង​ស្រុក​សន្ទុក​កាល​​​ពី​ម្សិល​មិញ នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល​សាសនា សំពៅ​ត្រៃ​លោកនិង​សំពៅ​​ត្រៃ​​ល​ក្ខណ៍ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រ​សាស​ន៍​ទាក់​ទង​នឹង​ការបោះ​ឆ្នោត​​​ខែ​កក្កដា​​​ ​ដោយ​អំពា​វនាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា​​ ឲ្យ​​គាំទ្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គាំទ្រ​រូប​លោក​​ ក្នុងនាម​ជា​បេក្ខ​ភាព​នាយ​ករ​ដ្ឋមន្ត្រី​ សម្រាប់​អាណត្តិ​ថ្មី​ ដើម្បី​បន្ត​ដឹក​នាំ​ប្រ​ទេស​កម្ពុជា​ក្នុង​ផ្លូវ​ត្រូវ​ ដែល​បាន​​នាំ​មក​នូវ​សន្តិភាព​ជូន​ប្រ​ជា​ជន​កម្ពុជា​​ គិត​ចាប់​តាំង​ពី​របប​ប្រល័យ​ពូជ​សាស​ន៍​បាន​ដួល​រលំ​​​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា៖«ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​នេះ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ បាន​ធ្វើ​អស់​ហើយ​ បាន​បំពេញ​ករណី​កិច្ច​​ក្នុង​ឋានៈជា​ប្រ​ជា​ពលរដ្ឋ​ ហើយ​ក៏​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ពាំ​នាំ​​នូវ​សុខ​សន្តិភាព​ជូនប្រ​ជាពលរដ្ឋ​ឥឡូវ​ដល់​វេន​ដែល​ខ្ញុំ​សូម​ពឹង​ពាក់​វិញ​ម្តង​ វា​អត់​មាន​អី​ពិបាក​ទេ​ គ្រាន់តែ​គូស​តែ​១​ ខ្វិច បើ​សិន​ជា​ស្រឡាញ់​ហ៊ុន សែន! បើ​សិន​ជា​អាណិត​ ហ៊ុន សែន! បើសិន​ជា​ពេញ​ចិត្ត​ហ៊ុន​ សែន! បើសិន​ជា​ជឿ​ទុក​ចិត្ត​ ហ៊ុន សែន!​ សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​​»
លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​បក​ស្រាយ​ពន្យល់​​ពាក្យ​ទាំង​បួន​ម៉ាត់​នោះថា ការ​ស្រឡាញ់ អាណិត ពេញ​ចិត្ត និង​ជឿទុក​ចិត្ត​នោះ​ដោយ​សារ​តែ​​​ពេញ​ចិត្ត​ទៅ​លើ​អ្វី​ដែល​បាន​​អភិវឌ្ឍ និង​ដឹក​នាំ​ប្រ​ទេស​ឲ្យ​មាន​​សន្តិ​ភាព​។

លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​បន្ថែម​​ថា៖​ «ប្រសិន​បើ​មាន​ចំណុច​ណា​មួយ​ ក្នុង​ចំណោម​ចំណុច​ទាំង​បួន ​សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រ​ជា​ជន​ រឿង​នេះ​គឺជា​​រឿង​កំណត់​ជោគ​វា​សនា​របស់​នាយក​រដ្ឋ​មន្ត្រី រឿង​នេះ​គឺ​ជា​រឿង​អាយុ​ជី​វិត​របស់​ខ្ញុំ​ផ្ទាល់​​​​​។ ការ​បោះ​ឆ្នោតលើក​នេះ​គឺ ឬមួយ​បោះ​សម្លាប់ ​ហ៊ុន សែន ឬមួយ ​បោះ​ឲ្យ​ ហ៊ុន សែន ​រស់​ទៅ​មុខ​ទៀត​»

លោកនាយ​ក​រដ្ឋ​មន្ត្រី​​លើក​ឡើងបែប​ចំអក​ទៅ​គណ​បក្ស​នយោបាយ​ដទៃ​​ថា​ អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ ​ដូច​ជា​មិន​ខុសនោះ​ទេ​ ពី​ព្រោះ​អ្នក​ដទៃ​គេ​បាន​ប្រើ​​ពាក្យនេះ​យូ​រ​ហើយ​ រី​ឯ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) ​​ក៏​ពុំ​មាន​ហាម​អ្វី​ដែរ​​។

លោ​កនាយក​រដ្ឋ​មន្ត្រីហ៊ុន សែនថ្លែង​បញ្ជាក់​ទៀត​ថា​៖ «នេះ​គឺ​ជា​សិទ្ធិ​នយោ​បាយ​ដែល​ត្រូវ​និយាយ គេ​សុំសន្លឹកឆ្នោត​ដែរ​ ខ្ញុំ​សុំដែរ​វា​ម៉េច? ឥឡូវ​នេះ​​បើ​លេង​កុំ​ខឹង​!បើ​ខឹង​កុំ​លេង​!​​ ប៉ុន្តែ​​ចំពោះ​អ្នកដែល​មិន​ស្រ​ឡាញ់​ មិន​​ពេញ​ចិត្ត មិនអាណិត និង​មិន​ទុកចិត្ត​ មិន​ចាំ​បាច់​បោះ​ឆ្នោត​​ឲ្យ ​ហ៊ុន សែន ​ទេ​​»

ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​​​ទាំងនេះ​​លោក​ កឹម សុខា ប្រ​ធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំពោះ​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​នោះ ​គឺ​ជា​សារ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រ​ជា​ជន​ទៅវិញ​ទេ ពី​ព្រោះ​គាត់​នឹង​គិត​អាណិ​ត​​កូន​​គាត់​ ស្រ​ឡាញ់​កូន​របស់​គាត់​ និង​ជឿ​លើ​ខ្លួន​គាត់។
លោក កឹម​ សុ​ខា ​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «ខ្ញុំ​សូម​ផ្ញើ​ជា​សារ​នយោបាយដែរ​​ថា​ បើ​អាណិត​គ្រួសារ​គាត់ ស្រឡាញ់​កូន​គាត់ចង់ឲ្យមានអនាគត ហើយជឿលើ​ខ្លួន​គាត់ ​សុំបោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​»។​ ​​

លោក​ ទេព នីថា​ អគ្គលេខាធិការ​ គ.​ជ.​ប​ ​បាន​ថ្លែង​ថា​ ទាក់​​​ទិន​ទៅ​នឹង​​សារ​នយោបាយ​របស់​​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​នោះ​ពុំ​មាន​ប៉ះពាល់​អ្វីទៅ​នឹង​ច្បាប់​បោះ​ឆ្នោត​ទេ​ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ ​គ.ជ.ប​ នៅ​ពុំ​ទាន់​ដឹង​ថា ​មាន​គណបក្ស​ប៉ុន្មាន​នឹង​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​នៅឡើយ។ ​បច្ចុប្បន្ន​គណ​បក្ស​នយោ​បា​យ​ដែល​ត្រៀម​នឹង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ធ្វើ​ការ​ឃោសនា​ដូច​គ្នា​ ហើយ​​ច្រើន​រូប​ភាព​ណាស់​ ទាំង​នៅ​ក្នុង​ប្រ​​ទេស​និង​ក្រៅប្រ​ទេស។

​លោក ទេព​ នីថា ​បន្ត​ឲ្យ​ដឹងថា៖«ពេល​​​នេះ​ពុំ​មែន​ជា​ពេល​បោះ​ឆ្នោត​​ទេ​ ដូច្នេះ​គណបក្ស​ន​យោ​បា​​យ​មាន​សិទ្ធិ​ឃោសនាដូច​គ្នា​​ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត​ ច្បាប់​បាន​កំណត់​ឲ្យ​ឃោសនា​រយៈ​ពេល​១ខែ ​​គឺ​ចាប់​​​​​​​​​​​​​ពីថ្ងៃទី​ ២៧ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​នេះ»។​

លោក ​អ៊ូ វី​រៈ ប្រ​ធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុ​ជា​​បាន​ថ្លែង​ចាប់​អារម្មណ៍​ដែរ​ថា​ នៅប្រទេស​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ គឺ​ពុំ​មាន​​អ្វី​ដែល​ខុស​នោះ​ទេ​ គឺ​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រ​ឆាំង​អាច​ឃោសនាដើម្បី​ស្វែង​រក​សន្លឹក​ឆ្នោត​បាន​គឺ​អាច​ប្រ​កួ​ត​ប្រ​ជែង​គ្រប់​ពេល​វេលា​។

លោក​ អ៊ូ វី​រៈ ​បាន​បន្ត​​ថា​៖​​«អ្វីដែល​ប្លែក ហើយ​​លោក​នាយក​រដ្ឋ​មន្ត្រី​ទទូច​ឲ្យ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោកនោះ​ ប្រ​ហែលជា​លោក​ព្រួយ​បារម្ភ​ទាក់​ទិន​ទៅ​នឹង​​ការ​ច្រ​បាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​​ប្រ​ឆាំង​សមរង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​។ នេះ​ជា​ហេតុ​​ដែល​ធ្វើ​ឲ្យ​គណ​បក្ស​ប្រ​ជា​ជន​​ព្រួ​យ​​បារម្ភ​ជាង​មុន​ ដោយ​សារ​តែ​ពុំ​អាច​ពឹង​ផ្អែកទៅ​​លើ​តែ​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​បាន​»។​

លោក ​កែម​ ឡី​ អ្នក​វិភាគ​សង្គម​​​​ឯក​រាជ្យ​បា​ន​លើក​ឡើង​ថា នេះ​គឺ​ជា​ប្រ​ពៃ​ណី​របស់​អ្នក​នយោបាយ​ដែល​គេ​តែង​តែ​ផ្ញើ​សារន​យោបា​យ​​នៅ​​​ពេ​ល​​​ដែ​ល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ ដើម្បី​រំឭ​ក​​ប្រ​ជា​ពលរដ្ឋ​កុំ​ឲ្យ​ភ្លេច​ ហើយ​ការ​លើក​ឡើង​គ្រ​ប់​​​គណបក្ស​នយោបាយ​នោះ​ ក៏​ជា​ការ​ផ្តល់​ចំណេះ​ដឹង​មួយ​ដល់​ពលរដ្ឋ​ដែរដើម្បី​ឲ្យ​គាត់​ចេះ​វិភាគ​ត្រឹម​ត្រូវ​ ប្រ​សើរ​ជា​ជាង​គាត់​ទៅ​បោះ​ឆ្នោត​ដោយ​ពុំ​ទទួល​បាន​ព័ត៌មាន​​​អ្វី​សោះ​។

លោក​ថ្លែង​​​ថា​៖​«អ្វី​ដែល​ពុំ​ច្បាស់​លាស់​នោះ​ គឺ​យើង​ពុំ​បាន​កំណត់​ឲ្យ​បាន​ថា​ តើ​អ្វី​​ជា​​សារ​នយោបាយ​ នេះ​គឺ​អ្វី​ដែល​​យើង​ខ្វះ​ចន្លោះ»

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។