Social Icons

Wednesday, March 20, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សាររបស់មិត្តអ្នកអាន៖ រឿងឪពុកសម្តេច ហ៊ុន សែនថាហុន​សែនជានកូនអកតញ្ញូ



(Photo: Hun Neang was presented a title granted by King Sihamoni)

ខ្ញុំមានព៍ត៌មានសំខាន់មួយជម្រាបជូនលោក ខ្មែរ សុវណ្ណភូមិ រឿងឪពុករបស់សម្តេច ហ៊ុន សែន គឺលោក ហ៊ុន នាង។ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់យូរណាស់មកហើយ។ អាចនិយាយថាគាត់ដូច​មនុស្សស្លាប់ បើគ្មានអុកស៊ីហ្ស៊ែន។ គាត់មានសភាពបែបនេះយូរហើយៗស្ថិតក្នុងសភាពវេទនា​ណាស់ដោយសារសម្តេច ហ៊ុនសែន មិនចង់ឲ្យលោកស្លាប់ពេលនេះព្រោះខុសហុងស៊ុយ។ ដូច្នេះ ហើយបានជាសម្តេច ហ៊ុន សែន ឲ្យគ្រូពេទ្យជំនាញបន្តដាក់អុកស៊ីហ្ស៊ែន ឲ្យគាត់នៅមានដង្ហើម​បន្តនិងរង់ចាំឲ្យតែដល់ថ្ងៃត្រូវហុងស៊ុយទើបផ្តាច់អុកស៊ីហ្ស៊ែនឲ្យគាត់ស្លាប់។ ខ្ញុំគិតថាសម្តេចធ្វើ​បែបនេះគឺប្រៀបដូចជាកូនអកតញ្ញូណាស់ ។

សម្តេចគួរតែអនុញ្ញាតឲ្យគាត់ស្លាប់តាមសម្រួល ដោយស្ងប់ចិត្ត ទៅកាន់សុខគតិភពទៅ ហើយ​សម្តេច មិនគួរសូម្បីតែរឿងឪពុកស្លាប់ ក៏គិតពីប្រយោជន៍ផ្ទាល់ខ្លួនដែរ វាហាក់បីដូចជាគ្មានមេត្តា​សោះ ចំពោះលោកមានគុណ។

សង្ឃឹមថាលោកជួយចុះផ្សាយដើម្បីឲ្យប្រជាជនដឹងពីរឿងនេះផងថា តើសម្តេចធ្វើបែប នេះត្រឹម
ត្រូវដែរឬទេ?។ ខ្ញុំសូមអរគុណ!
.................
ខ្មែរ សុវណ្ណភូមិ៖ ខ្ញុំគ្មានយោបល់អ្វីចំពោះរឿងនេះទេ ស្រេចតែជនរួមជាតិ គិតចុះ តែគ្រាន់តែ​ឆ្ងល់ថា ហ៊ុន សែន គាត់ជាខ្មែរ ហេតុអ្វីមានជំនឿ លើហុង ស៊ុយ?

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។