Social Icons

Wednesday, March 13, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ខ្មែរក្រោមពីររូបត្រូវចោទពីបទផ្ដួលរំលំរដ្ឋាភិបាលខ្មែរ

ដោយ សារព័ត៌មាន ព្រៃនគរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ១៣ ខែមីនា នេះ តុលាការទីក្រុងភ្នំពេញ 
បានសម្រេចកាត់ទោសជាបន្ទាន់លើករណីខ្មែរក្រោមពីររូប  ពី
បទផ្ដួលរំលំរដ្ឋាភិបាលខ្មែរ ក្រោយពីជនជាប់ចោទទាំងពីររូបនេះ
ត្រូវបានចាប់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃទី ០៨ ខែមីនា សប្ដាហ៍
កន្លងទៅនេះ ។

ប្រភពព័ត៌មានច្បាស់ការបានប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃនេះ
ថា ខ្មែរក្រោមពីររូប គឺ លោក យ័ញ យ៉ាវ (Danh Dao) និង លោក 
ថាច់ តឺ (Thach Tu) ត្រូវបានតុលាការខ្មែរកាត់ទោសជាបន្ទាន់ពី
បទផ្ដួលរំលំរដ្ឋាភិបាល និងបានបញ្ជូនទៅគុកព្រៃស នៅរសៀល
ថ្ងៃទី ១៣ ខែមីនា នេះ ។

លោក ថាច់ តឺ មានដើមកំណើតនៅខេត្តឃ្លាំង ។ មុនពេលចាប់ខ្លួន
លោក និងគ្រូសារជាអ្នកលក់បន្លែនៅផ្សារស៊ីមុមមំឿង ខេត្តបទុម
ធានី ជាយទីក្រុងបាងកក ប្រទេសថៃ និងជាអនុប្រធានសហគមន៍
ខ្មែរកម្ពុជាក្រោម នៅថៃ ដែលទើបបានបង្កើតឡើងកាល ពីឆ្នាំទៅ
មិញ ។ 

ចំណែក លោក  យ័ញ យ៉ាវ មានដើមកំណើតនៅខេត្តក្រមូនស 
ជាសមាជិកនៃចលនាយួនសេរីមួយនៅក្រៅប្រទេសឈ្មោះ ត្រា
ដាមយ៉ឹងចូវ (Tra Dam Dan Chu) ដែលមានមូលដ្ឋាននៅអាមេរិក ។
លោក យ័ញ យ៉ាវ ធ្លាប់បានរដ្ឋាភិបាលវៀតណាមចាប់ដាក់គុក
ជាប់ទាក់ទិននឹងយួនសេរីនៅក្រៅប្រទេសកាលនៅកម្ពុជាក្រោម 
ហើយបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅក្នុងការិយាល័យ
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
(UNHCR) ប្រចាំទីក្រុងបាងកក ប្រទេសថៃ ហើយត្រូវបានអង្គការ
មួយបដិសេធឋានៈជាជនភៀសខ្លួន ។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៣ ពលរដ្ឋខ្មែរ
ក្រោម ចំនួន ៥  នាក់ ត្រូវបានប៉ូសីលថៃចាប់ខ្លួន នៅម្ដុំផ្សារស៊ីមុម
មឿង ស្ថិតនៅតំបន់រាំងស៊ីត ក្នុងប្រទេសថៃ ជិតផ្ទះដែលពួកគាត់
បានជួលស្នាក់នៅ ហើយបញ្ជូនមកស្រុកខ្មែរជាបន្ទាន់ ។ ក្រោយ
មកជនភៀសខ្លួន ៣ នាក់ផ្សេងទៀតត្រូវបានដោះលែងឲ្យវិលទៅ
ថៃ នៅសល់តែលោក ថាច់ តឺ និង លោក យ័ញ យ៉ាវ ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។