Social Icons

Sunday, February 24, 2013Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកនេសាទវៀតណាម ព័ទ្ធស្នាក់ការជលផល រំដោះជនល្មើស


ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ដាក់​ខ្នោះ​បញ្ជូន​ជាបន្ទាន់ ទៅកាន់​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប ប្រចាំ​នៅ​ផាត់​សណ្តាយ​។ គ្រាន់តែ​បញ្ជូន​ជនសង្ស័យ​មកដល់​ភ្លាម កម្លាំង​អ្នកនេសាទ​ពី ៤០ ទៅ ៥០​ទូក​ខាងលើ បានមក​ហ៊ុមព័ទ្ធ​ការិយាល័យ​ជុំជិត ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ជនសង្ស័យ ពេលនោះ​ក្រុម អ្នកនេសាទ​ចាប់ផ្តើម​ប្រើ​អំ​ហិង្សា​មកលើ​សមត្ថកិច្ច ដោយ​គប់​នឹង​ដំបង ដុំថ្ម ដប​ទឹក សមត្ថកិច្ច បាន​បន្ត​អត់ធ្មត់​ដោយ​មិន​តបត​។ ក្រុម​អ្នកនេសាទ​បាន​ចូល​រំ​ដោះយក​ជនសង្ស័យ ទាំង​ខ្នោះ​ហើយ​នាំយក​ទៅកាន់​ឃុំ​ឆ្នុកទ្រូ ចូលទៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​បាត់​។​ ​មន្ត្រី​និយាយថា ជន​ទាំងពីរ​នាក់ ដែល​ជាប់​ខ្នោះ​នោះ គឺ​ខ្នោះ​តែមួយ​គូ​ទេ ដោយ​ដា​ក់ប​ន្តែ​ង​គ្នា តែ​ក៏មាន​កូនសោ​ជាប់​នៅ​នឹង​ខ្នោះ​ស្រេច ព្រោះ​ដោះ​មិនទាន់​៕
ជនក្បត់ជាតិខ្មែរថែយួន ហ៊ុន សែន
(ថ្ងៃទី 23 កុម្ភៈ 2013, ម៉ោង 05:03:PM) | ដោយ: CEN
កំពង់ធំ: ជនជាតិ​វៀតណាម ជា​អ្នកនេសាទ​ប្រមាណ​១០០​ទៅ​១៥០​នាក់ បាន​ជិះទូក​ពី ៤០ ទៅ ៥០ គ្រឿង​ទៅធ្វើ​ការ​ហ៊ុម​ព័​ទ្ឌ​ផ្ទះ​បណ្តែត​ទឹក ដែលជា ការិយាល័យ​អធិការ​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ដើម្បី​រំដោះ យក​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​កម្លាំងចម្រុះ​បាន​ឃាត់ខ្លួន ពីបទ ចូល​នេសាទ​ដោយ​ខុសច្បាប់ នៅក្នុង​ឡូត៍​អភិរក្ស​លេខ​២​ស្ទួន ខេត្តកំពង់ធំ ។
ការិយាល័យ​អធិការ​រដ្ឋបាល​ជលផល​ខាងជើង​បឹង​ទន្លេសាប ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ហេតុការណ៍​បំពាន​ច្បាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង ៨​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១៣​។​ ​ប៉ុន្តែ​ជនសង្ស័យ​ពីរ​នាក់ ​ប្តី​ប្រពន្ធ បន្ទាប់ពី​គេចផុត ពី​សមត្ថកិច្ច​កំពង់ធំ​ហើយ មិន​ព្រមទៅ​សំងំសុខ​ទេ បែរជា​ដោះ​ខ្នោះដៃ​ចេញ​ហើយ​នាំគ្នា​កាន់​ខ្នោះ​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ ឆ្នុកទ្រូ ឯ​ខេត្តកំពង់ឆ្នាំង ដោយ​ប្រាប់​ប៉ូលិស​នៅ​ទីនោះ​ថា ពួកខ្លួន​បាន​ត្រូវគេ​ចាប់ជំរិត ដោយ​បង្ហាញ​ខ្នោះ​ជា​ភ័ស្តុតាង​។ ដោយសារ​មាន​ទំនាក់ទំនង​គ្នា​ជាមុន រវាង​សមត្ថកិច្ច​ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ទើប ព្រះរាជអាជ្ញា​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ នោះ​ម្តងទៀត​។  នុងពេល​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​ខាងលើនេះ គេ​ឃើញ​មាន​អន្តរាគមន៍ ពី​សមាគម​វៀតណាម​ផងដែរ តែ​ព្រះរាជអាជ្ញា​បដិសេធ ហើយ​ចាត់​ឲ្យ​កម្លាំង សមត្ថកិច្ច​កំពង់ធំ ទៅ​ទទួលយក​ជនសង្ស័យ​តាម​នីតិវិធី​។  សមត្ថកិច្ច ​ប្រាប់ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ យ៉ យ៉ាំង​សឺ​ន អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ង៉ូ ធី​ហ្វឿ​ង អាយុ ២២ ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។   សមត្ថកិច្ច​កំពង់ធំ និយាយថា ខ្លួន​កំពុងតែ​សុំ​ដិ​កា ពី​តុលាការ សហការ​ជាមួយ​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន​មេខ្លោង​៣​នាក់​ទៀត​ដែល​ដឹកនាំ បំផុស​ឲ្យ​ក្រុម​អ្នកនេសាទ ហ៊ាន​តដៃ​ជាមួយ​អាជ្ញាធរ​។​
​គួររម្លឹកថា កម្លាំងចម្រុះ រួមមាន កម្លាំង​ជលផល​អធិការ ផ្នែក​សង្កាត់ កម្លាំង​អាវុធហត្ថ B06 ខេត្តកំពង់ធំ អាវុធហត្ថ​ស្រុក​កំពង់ស្វាយ កម្លាំង​ប៉ូលិសចរាចរ​ជើង​ទឹក ប៉ុស្តិ៍ និង​កម្លាំង​សហគមន៍​នេសាទ បាន​ចុះបង្ក្រាប​ទូក​អ្នកនេសាទ​ដោយ​ខុសច្បាប់ នៅក្នុង​ឡូត៍​បំ​រ៉ុង​លេខ​២​ស្ទួន កាលពី​ថ្ងៃទី​២២ កុម្ភៈ ២០១៣​។ តែដោយសារ​តែ​ចំនួន​ជន ល្មើស​ច្រើនជាង​សមត្ថកិច្ចៗ​សំរេច​ឃាត់​តែ​ទូក​មួយ ដែលមាន​ពីរ​នាក់​ប្តី​ប្រពន្ធ​។ ពេល​ឃាត់​នោះ​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ស្វាយ​ម្នា​ក់រង​
​របួសស្រាល​ត្រង់​ដៃ និង​អ្នក​កាន់​កាមេរ៉ា​ម្នាក់ ត្រូវ​ក្រុម​ជនសង្ស័យ​គប់​ត្រូវ​និង​ចាន​។

​ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ដាក់​ខ្នោះ​បញ្ជូន​ជាបន្ទាន់ ទៅកាន់​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប ប្រចាំ​នៅ​ផាត់​សណ្តាយ​។ គ្រាន់តែ​បញ្ជូន​ជនសង្ស័យ​មកដល់​ភ្លាម កម្លាំង​អ្នកនេសាទ​ពី ៤០ ទៅ ៥០​ទូក​ខាងលើ បានមក​ហ៊ុមព័ទ្ធ​ការិយាល័យ​ជុំជិត ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ជនសង្ស័យ ពេលនោះ​ក្រុម អ្នកនេសាទ​ចាប់ផ្តើម​ប្រើ​អំ​ហិង្សា​មកលើ​សមត្ថកិច្ច ដោយ​គប់​នឹង​ដំបង ដុំថ្ម ដប​ទឹក សមត្ថកិច្ច បាន​បន្ត​អត់ធ្មត់​ដោយ​មិន​តបត​។ ក្រុម​អ្នកនេសាទ​បាន​ចូល​រំ​ដោះយក​ជនសង្ស័យ ទាំង​ខ្នោះ​ហើយ​នាំយក​ទៅកាន់​ឃុំ​ឆ្នុកទ្រូ ចូលទៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​បាត់​។​

​មន្ត្រី​និយាយថា ជន​ទាំងពីរ​នាក់ ដែល​ជាប់​ខ្នោះ​នោះ គឺ​ខ្នោះ​តែមួយ​គូ​ទេ ដោយ​ដា​ក់ប​ន្តែ​ង​គ្នា តែ​ក៏មាន​កូនសោ​ជាប់​នៅ​នឹង​ខ្នោះ​ស្រេច ព្រោះ​ដោះ​មិនទាន់​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។