![]() |
១០-មករា-២០១៣៖ ស្លាកសញ្ញាគណបក្សសង្គ្រោះជា
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ករណីនេះជាការរារាំងក្នុង ការលើកស្លាកសញ្ញាគណបក្សនយោ បាយ។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៣ បានចេញលិខិតមួយឲ្យគណបក្ស សង្គ្រោះជាតិ ផ្លាស់ប្ដូរទីតាំងស្លាកសញ្ ញាក្នុងបរិយាកាសមួយដែលពោ រពេញដោយភាពចម្រូងចម្រាស។
លោក កាង ប៉េងហាក់ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោកបានឲ្យដឹងនៅរសៀលថ្ងៃ ទី១១ មករា ឆ្នាំ២០១៣ ថា ស្លាកសញ្ញាគណបក្សសង្គ្រោះជា តិ ដែលបានដាក់នៅក្បាលស្ពានថ្ ម ឆ្លងស្ទឹងពោធិ៍សាត់ ត្រើយខាងលិចនៅលើផ្លូវជាតិ លេខ៥ បានបាំងស្លាកសញ្ញាចរាចរណ៍ ផ្លូវខ្វែងនៅចំណុចនេះ ធ្វើឲ្យអ្នកធ្វើចរាចរណ៍តា មដងផ្លូវមើលមិនឃើញស្លាក សញ្ញា ដែលអាចបណ្ដាលឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍៖ «វាបាំង ធ្វើឲ្យមើលមិនឃើញស្លាកសញ្ ញា។ បើគាត់ដាក់ស្លាកនៅកន្លែង ហ្នឹង គឺវាបាំង និងធ្វើឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នៅចំណុចនេះ ព្រោះចំណុចនេះជាផ្លូវខ្វែ ងចុះពីស្ពាន។ យកល្អ គឺគាត់ត្រូវយកចេញពីទីនេះ ទើបល្អ»។
លោក ញឹម ញេង ជាប្រធានគណៈកម្មាធិការប្រតិ បត្តិគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ លោកបានចាត់ទុកលិខិតរបស់ មន្ទីរសាធារណការខេត្ត ថាជាការរារាំងបែបនយោបាយ ក្នុងបំណងមិនចង់ឲ្យគណបក្ស ប្រឆាំងមានឱកាសចូលរួមប្រកួ តប្រជែងដោយយុត្តិធម៌ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ៖ «មិនមានការប៉ះពាល់ដល់ស្លា កសញ្ញាចរាចរណ៍ទេ ព្រោះអីនរណាក៏ឃើញជាក់ស្ដែ ងដែរថាវាអត់បាំងទេ។ សាធារណជនអាចទៅមើលឲ្យឃើញប្ រាកដទៅថា វាមិនមានអីប៉ះពាល់ដល់ស្លា កចរាចរណ៍នោះទេ។ វាជារូបភាពនយោបាយ ព្រោះលិខិតរបស់មន្ទីរសាធា រណការ មិនបានពន្យល់ថាតើខ្ញុំត្ រូវធ្វើការកែតម្រូវស្លាក យ៉ាងណានោះទេ»។យ៉ាងនេះក្ដី អ្នកធ្វើដំណើរជាច្រើនអ្នក ដែលវិទ្យុអាស៊ីសេរី បានជួប និងសាកសួរ បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ស្លាកសញ្ញាគណបក្សសង្គ្រោះជា តិ មិនបាំងស្លាកសញ្ញាចរាចរណ៍ ផ្លូវខ្វែងនោះទេ។
បុរសអ្នកដំណើរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់ពិតជាអាចមើលឃើញស្លាក សញ្ញាផ្លូវខ្វែងបានដោយមិន មានការបាំងរំខានពីស្លាក សញ្ញាគណបក្សសង្គ្រោះជាតិ នោះទេ៖ «ដូចជាគ្មានបញ្ហាបាំងអី ផង។ ខ្ញុំជិះម៉ូតូទៅមករាល់ថ្ងៃ មើលទៅដូចជាមិនមានផលប៉ះពា ល់អីទេស្លាកសញ្ញាគណបក្សដែ លគេទើបលើកនេះ»។
កាលពីថ្ងៃទី៩ មករា ឆ្នាំ២០១៣ អាជ្ញាធរដែនដីបានធ្វើការហា មឃាត់មិនឲ្យគណបក្សសង្គ្រោះ ជាតិ លើកស្លាកសញ្ញានេះម្ដងរួច ហើយ ដោយសំអាងហេតុថា ការលើកស្លាកនេះមិនត្រូវតា មថ្ងៃសុំច្បាប់។ ប៉ុន្តែ បន្ទាប់ពីមានអន្តរាគមន៍ពី អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺអ្នកស្រី មូរ សុខហួរ ស្លាកគណបក្សនេះក៏លើកបាន សម្រេច។ ស្រាប់តែនៅថ្ងៃទី១០ មករា មានលិខិតចេញពីមន្ទីរសាធា រណការ សុំឲ្យរុះរើស្លាកនេះចេញ ដោយសំអាងហេតុថាបាំងស្លាក សញ្ញាចរាចរណ៍វិញម្ដង៕
.jpg)



0 comments:
Post a Comment