កោះត្រល់មានផ្ទៃដីសរុប ៥៧៤ គីឡូម៉ែតក្រឡា ព័ទ្ធដោយកូន
កោះតូចៗចំនួន២១ ស្ថិតក្នុងឈូងសមុទ្រសៀម ។មានចំងាយ១២
គីឡូម៉ែតពីឆ្នេរសមុទ្រកម្ពុជាភា គខាងត្បូង និង៤០គីឡូម៉ែតពីខេត្ត
ហា ទៀង ប្រទេសវៀតណាម(យួន)និងមានប្រជាជន ប្រមាណ
៨៥.០០០នាក់រស់លើកោះនេះ។
កោះនេះមានឆ្នេរខ្សាច់ ដ៍សក្បុស មានទឹកជ្រោះជ្រលងដងអូរ
មានស្ទឹងលាតសន្ធឹងល្វឹងល្វើយ មានព្រៃព្រឹក្សាលតាវល្លិ៍ ម្រឹគីម្រឹគា
មច្ជាជាតិដ៍ច្រើនសំបូរបែបឥតគណនា ។
.............................. .............................. ...................
កោះនេះជាប្រធានបទដ៍ក្តៅគគុកនៃកា រចោទចង្អុលគ្នាទៅវិញ
ទៅមករបស់អ្នកនយោបាយខ្មែរ។
តើកោះត្រល់នេះបាត់នៅពេលណា?
លោកហ៊ុន សែន ធ្លាប់ចង្អុលទៅសម្តេចព្រះបាទនរោ ត្តម សីហនុ
ថាមកពីព្រះបាទនរោត្តម សីហនុ កាលពីឆ្នំា១៩៦៤យកផែនទី
ខ្សែប្រេវីយ៉េឆ្នំា១៩៣៩ ទៅតម្កល់នៅឯអង្គការសហប្រជាជាតិ។
ប៉ុន្តែនៅមានអ្នកនយោបាយ ជាច្រើនចង្អុលទៅលោកហ៊ុន សែន
វិញថា គឺលោកហ៊ុន សែន នេះឯង ដែលជាអ្នកធ្វើឲ្យបាត់កោះ
ត្រល់ ដោយយោងចោទលើសន្ធិសញ្ញា ខុសច្បាប់រវាងលោកហ៊ុន
សែន ជាមួយប្រទេសវៀតណាម(យួន) កាលពីទសវត្សទី៨០។
យើងត្រូវការ ស្ថាប័នឯករាជ្យមួយ ស្វែងរកការពិតនៃការបាត់បង់
សម្បត្តិធម្មជាតិដូនតាដ៍មហាសាល ដើម្បីបកស្បែកមុខការពិត
អ្នកដែលទទួលខុសត្រូវ លើការបាត់បង់កោះត្រល់នេះ ឲ្យកូន
ខ្មែរជំនាន់ក្រោយបានដឹង និងដាក់បណ្តាសារាប់លានឆ្នំា ចារ
ឈ្មោះជាជន(ក្បត់ដូនតា)។
.............................. .............................. ...........
រូបខាងក្រោម៖ កោះត្រល់ក្រៀមក្រោះអស់សង្ឃឹមទឹក ភ្នែកដូចភ្លៀង
រលឹមឈឺចាប់គ្មានអ្វីផ្ទឹម បាត់ស្នាមញញឹម ឈរទ្រឹងរស់ខ្លោចផ្សា។

Add caption

0 comments:
Post a Comment