ដោយ មុំ សុផុន
2012-11-19
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានមកដល់ប្រទេសកម្ពុជា នៅម៉ោងជិត ៦ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាធ្វើជាប្រធានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
លោក បារ៉ាក់ អូបាម៉ា (Barack Obama) (ស្ដាំ)
ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary
Clinton) (ឆ្វេង) មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី១៩
ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងដំណើរមកដល់របស់លោកប្រធានាធិបតីអាមេរិក
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមិនពិធីធំដុំនោះទេ
គឺមានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ព្រមទាំងមន្ត្រីជាន់ខ្ពស់ជិត ១០នាក់។
ប៉ុន្តែផ្នែកសន្តិសុខបានរឹតបន្តឹងយ៉ាងខ្លាំងរាប់ទាំងនៅតាមដង
វិថី និងអាកាសយានដ្ឋានផង។
លោកប្រធានាធិបតីនឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ីបូព៌ា និងជួបជាមួយមេដឹកនាំអាស៊ាន។ អំឡុងពេលជួបប្រាស្រ័យជាមួយមេដឹកនាំកំពូលៗនៅក្នុងតំបន់ លោកប្រធានាធិបតី នឹងពិភាក្សាកិច្ចការ និងបញ្ហាផ្សេងៗ រួមមាន ការរីកចម្រើននៃសេដ្ឋកិច្ច និងការបង្កើតឲ្យមានការងារតាមរយៈបង្កើនពាណិជ្ជកម្ម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការផ្នែកថាមពល និងសន្តិសុខ បញ្ហាសិទ្ធិមនុស្ស ព្រមទាំងចូលរួមចែករំលែកទុក្ខកង្វល់ ផលប្រយោជន៍ និងបញ្ហាផ្សេងៗក្នុងតំបន់ និងនៅក្នុងពិភពលោកទាំងមូល។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) នឹងចាកចេញពីប្រទេសកម្ពុជា វិញនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ក្រោយពេលដែលលោកបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់អាស៊ាន និងវេទិកាអាស៊ីបូព៌ាជាមួយអាមេរិកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment