Social Icons

Thursday, November 15, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​៨​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ដាក់​រូប​លោក អូបាម៉ា លើ​ដំបូល​ផ្ទះ



កម្ពុជា  ជាប្រទេសដែលមានសន្តិភាព សេរី​ភាព  ​និងប្រជាធិបតេយ្យ...ផ្នូរខ្មោចឬ ?
អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​ប្រជា​សហគមន៍ ៨​នាក់ ដែល​រស់​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​វេលា​ម៉ោង​ជាង ៨​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វិច្ឆិកា។
ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​រឿង​សរសេរ​ឈ្មោះ និង​គូរ​រូបភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​លើ​ដំបូល​ផ្ទះ។
អ្នក​ភូមិ​អះអាង​ថា កង​កម្លាំង​សមត្ថកិច្ច​ប្រមាណ ៥០​នាក់ មក​ដល់​ក្នុង​ភូមិ ដោយ​បញ្ជា​ឲ្យ​អ្នក​ភូមិ​អង្គុយ ១​កន្លែង ហើយ​ពួកគេ​ឆែកឆេរ​លើ​ដំបូល​ផ្ទះ។ នៅ​ពេល​ពួកគេ​ឃើញ​រូបភាព ឬ​អក្សរ​ដែល​សរសេរ​ឈ្មោះ លោក បារ៉ាក់ អូបាម៉ា នៅ​លើ​ដំបូង​ផ្ទះ​ណា​មួយ​នោះ កង​កំលាំង​សមត្ថកិច្ច​ទាំង​នោះ​ក៏​ចាប់​ម្ចាស់​ផ្ទះ​នោះ​តែម្ដង។
អ្នក​ភូមិ​មួយ​ចំនួន​បាន​សរសេរ​អក្សរ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គាត់​ថា S.O.S (Save our ship) មាន​ន័យ​ថា សូម​ជួយ​សង្គ្រោះ​យើង​ជា​បន្ទាន់។
មន្ត្រី​សិទ្ធិ​លំនៅឋាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ភូមិ​នេះ កាល​ល្ងាច​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ដើម្បី​ពិនិត្យ​មើល​រូបភាព​នេះ ប៉ុន្តែ​អ្នក​ភូមិ​បាន​ហាមឃាត់​មិន​ឲ្យ​ពួកគេ​ឡើង​លើ​ដំបូល​ផ្ទះ​របស់​ពួក​ គាត់​ឡើយ។
ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​បាន​ព្រមាន​ថា នឹង​ចាប់​ម្ចាស់​ផ្ទះ​ដែល​សរសេរ​អក្សរ និង​គូរ​រូបភាព​លោក បារ៉ាក់ អូបាម៉ា នៅ​លើ​ដំបូល​ផ្ទះ។
អ្នក​ភូមិ​ចំនួន ៨​នាក់ ដែល​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន រួម​មាន​អ្នកស្រី ភួង សុភាព អ្នកស្រី ច្រាយ នីម អ្នកស្រី យន់ សុវណ្ណ លោក អ៊ុន សុខនី អ្នកស្រី គីម លាង អ្នកស្រី ខៀវ សារី លោក ស៊ឹម ផល សុខ សុគុន្ធី អ្នកស្រី អ៊ុន ស្រីម៉ាច ហៅ ស៊ីណា។
បច្ចុប្បន្ន​អ្នក​ទាំង ៨​នាក់ កំពុង​ស្ថិត​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សំណាក់​ប៉ូលិស​ខណ្ឌ។ អង្គការ​សិទ្ធិ​មនុស្ស​សំខាន់ៗ​មួយ​ចំនួន ចុះ​មក​ដល់​ភូមិ​ថ្មគោល ដើម្បី​តាមដាន​លើ​រឿង​នេះ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។