Social Icons

Wednesday, October 10, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ការ​គោរព​គ្នា អាច​កាត់​បន្ថយ​ភាព​ខុស​គ្នា


លោក ស៊ូប៊ែរឌី ទៅ​ពិនិត្យ​មើល​​ពល​រដ្ឋ​រង​គ្រោះ​ដោយ​​ការ​បណ្តេញ​​​ចេញ​នៅ​បុរី​កីឡា កាល​ពី​ខែ​ឧសភា​។ រូបថត វីរៈ

Wednesday, 10 October 2012
សូរិយា ស៊ូប៊ែរឌី
លោក​ការីនិពន្ធ​ជាទីរាប់អាន!
ជា​បឋម​ខ្ញុំ​សូម​សម្តែង​ការ​គោរព​ ចំពោះ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​នាម​រូប​លោក​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​លោក ជា​បុគ្គល​ម្នាក់​ផង​ដែរ។
ខ្ញុំ​ទទួល​ស្គាល់ ថា លោក​នាយក​រដ្ឋ​មន្រ្តី បាន​សម្រេច​សមិទ្ធផល​ជាច្រើន​សម្រាប់​កម្ពុជា។ប៉ុន្តែ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា ហើយ​ការងារ​របស់​ខ្ញុំ​ គឺ​កំណត់​រក​ភាព​ខ្វះ​ចន្លោះ​ក្នុង​ប្រព័ន្ធ និង​ផ្តល់​ជា​អនុសាសន៍ ដើម្បី​ដោះស្រាយ​ភាព​ខ្វះ​ចន្លោះ​ទាំង​នោះ។ ខ្ញុំ​មិន​ចង់​បន្ទាប​ការ​រិះគន់​ក្នុង​កម្រិត​បុគ្គល​ផ្ទាល់​ខ្លួន​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ចង់​មាន​កិច្ច​សន្ទនា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ឬ​ឥស្សរជន​ណា​ម្នាក់​ក្នុង​ជួរ​រាជរដ្ឋាភិបាល តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ។
ខ្ញុំ​ធ្លាប់​ទទួល​បាន​កិច្ច​សហ​ប្រតិបតិ្តការ​ល្អ​ ពី​រដ្ឋាភិបាល​កម្ពុជា ហើយ​កិច្ច​សន្ទនា​របស់​ខ្ញុំ ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ធ្លាប់​មាន​ផ្លែផ្កាផងដែរកន្លង​មក។ ​ខ្ញុំ​រំពឹង​ថា​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ នៅ​ថ្ងៃ​អនាគត។ ​វិធីសាស្រ្ត​របស់​យើង អាច​មាន​លក្ខណៈ​ខុស​គ្នា​លើ​បញ្ហា​ខ្លះៗ​ ប៉ុន្តែ​ភាព​ខុស​គ្នា​នោះ​ អាច​ដោះស្រាយ​បាន តាម​រយៈ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​តាម​រយៈ​កិច្ច​សន្ទនា​នេះ​ឯង។
ខ្ញុំ​ធ្វើ​ការងារ​នៅ​កម្ពុជា​ ក្នុង​សមត្ថភាព​ជា​អ្នក​វិជ្ជាជីវៈ ហើយ​ខ្ញុំ​រំពឹង​ថា​ អ្នក​ដទៃ​ទៀត ​ធ្វើ​ដូច​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​មែន​ជា​តំណាង​ប្រទេស​នេប៉ាល់​នៅ​កម្ពុជា​ទេ។ ខ្ញុំ​ជា​សាស្រ្តាចារ្យ​ច្បាប់​អន្តរជាតិ ជា​មេធាវី​នៅ​អង់គ្លេស និង​ជា​អ្នក​គាំទ្រ​សិទិ្ធ​មនុស្ស។ ខ្ញុំ​ជា​អ្នក​ជំនាញ​ឯករាជ្យ​បំពេញ​ភារកិច្ច​តាង​នាម​អង្គការ​សហ​ប្រជាជាតិ ក្នុង​គោល​បំណង​ជួយ​ប្រជាជន​កម្ពុជា។
ខ្ញុំ​ក៏​បាន​ផ្តល់​យោបល់ ក្នុង​សមត្ថភាព​ផ្ទាល់​ខ្លួន​ដល់​រដ្ឋាភិបាល​នេប៉ាល់ លើ​បញ្ហា​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ។ ​ប្រទេស​នេប៉ាល់ ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី ដែល​ប្រព័ន្ធ​តុលាការ ​មាន​ភាព​ឯករាជ្យ ហើយ​ប្រជាជន មិន​ជាប់​ពន្ធនាគារ ដោយ​សារ​តែ​រិះគន់​រដ្ឋាភិបាល​នោះ​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​មាន​សកម្មភាព​យ៉ាង​សកម្ម ហើយ​រដ្ឋាភិបាល​នេប៉ាល់ ក៏​បាន​គោរព និង​ស្តាប់​តំណាង​សង្គម​ស៊ីវិល​ដែរ។
ប្រទេស នេប៉ាល់ មាន​រដ្ឋ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​បណ្តោះ​អាសន្ន​នៅ​ពេល​នេះ ហើយ​ប្រជាជន កំពុង​ព្យាយាម​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ថ្មី ក្នុង​គោល​បំណង​ពង្រឹង​លទិ្ធ​ប្រជាធិបតេយ្យ សិទិ្ធ​មនុស្ស និង​នីតិរដ្ឋ។
ទាំង ប្រទេស​កម្ពុជា​ និង​នេប៉ាល់​បាន​ឆ្លង​កាត់​បទ​ពិសោធ​ប្រហាក់​ប្រហែល​គ្នា​កន្លង​មក ហើយ​មាន​ចំណុច​ជា​ច្រើន​ត្រូវ​សិក្សា​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។
ខ្ញុំ​សូម​ស្វាគមន៍​យោបល់​ណា​មួយ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​មាន​សម្រាប់​ប្រជាជន និង​រដ្ឋាភិបាល​នេប៉ាល់។
ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ ​មាន​បេតិកភណ្ឌវប្ប​ធម៌​សម្បូរ​បែប​ ហើយ​ប្រជាជន​នេប៉ាល់​ គោរព​ប្រជាជន​កម្ពុជា និង​អ្វី​ដែល​ប្រជាជន​កម្ពុជា​អាច​សម្រេច​បាន៕ TK

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។