Social Icons

Monday, October 29, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ស​ភាអឺរុប​អនុ​ម័ត​ដំណោះ​ស្រាយ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា


ប្រភពពីកាសែតឌឹខេមបូឌាដេលី បានអោយដឹងថា សភាអឺរុបបាន​ស្នើអោយរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវការជម្លៀសប្រជាជនដោយបង្ខំ​ ចេញពីលំនៅដ្ឋាន​ ដោយ​ធ្វើ​ការ​អំពាវ​នាវ​អោយ​គណកម្មការ​សហគមន៍​អឺរុប​ស៊ើប​អង្កេត​ទៅលើ​ការ​ គោល​​នយោ​​បាយ​​ដី​​សម្ប​ទាន​សេដ្ឋ​​កិច្ច​ដ៏ចំរូងចំរាស់​​និង​​ជំរុញអោយ​​ មាន​ការ​ប្រើ​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​នេះ​។​
ប្រភព​​បាន​​អោយ​​ដឹង​​ថា​​ ​សភា​​អឺរុប​​ ​បាន​​អនុ​ម័ត​​នូវ​​ដំណោះ​​ស្រាយ​​នោះ​​នៅ​​ទី​​ក្រុង​​ប្រ៊ុស​​សែល​​ ​​ប្រទេស​​បែល​​ហ្ស៊ិក​​ ​​កាល​​ពី​​ថ្ងៃ​​សុក្រ​​ ​ ​​ដោយ​​​បាន​​ថ្កោល​​ទោស​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​លើ​ឃាដ​កម្ម​ធំ​ៗ​ពីរ​កាល​ ពី​ខែមេសា ​និងខែឧសភា​ទៅលើសកម្មជនព្រៃឈើ លោក ឈុត វុឌ្ឍី នៅខេត្តកោះកុង និងក្មេងស្រីហេង ចន្ថា អាយុ១៤ ឆ្នាំ នៅ​ខេត្តក្រចេះ និង​សំណុំ​រឿង​នៅ​ក្នុង​តុលាការ​ ព្រម​ទាំង​បាន​ជំរុញ​អោយ​ រដ្ឋា​ភិបាល​កម្ពុជា​ ​អោយ​បំពេញ​នូវ​ចំណុច​ខ្វះ​ចន្លោះ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​របស់​ប្រ​ទេស​​ នេះ​។​
គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិ​កម្ម​តប​របស់​រាជ​រដ្ឋភិបាល​កម្ពុជា​នៅ​ ឡើយ​ទេ​ ​ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៏​កន្លង​ទៅ​នេះ​ លោក​នាយក​​រដ្ឋ​មន្រ្តី​ ហ៊ុន​ ​សែន​ ​បាន​ព្រមាន​អាជ្ញាធរ​នៅ​ខេត្ត​កំពង់​ធំ​ និង​អ្នក​មាន​អំណាច​ដែល​កាន់​កាប់ដី​របស់​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​ថា​ ពួក​គេ​មិន​ត្រូវ​យក​ឈ្មោះ​លោក​ និង​ភរិយា​របស់​លោក​ទៅ​ចាប់​យក​ដី​ទេ​ ហើយ​បានបញ្ជា​អោយ​ពួក​គេ​ដក​ខ្លួន​ថយ​ជា​បន្ទាន់​ ព្រោះ​ថា​ដី​នោះត្រូវ​យក​ទៅ​ធ្វើ​ការ​ បែកចែកដល់ប្រជាពលរដ្ឋដែលគ្មានដីតាំងទីលំនៅ៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។