សីហនុជាកូនអុកមួយរបស់កុម្មុយនិស្តសំរាប់ចិនកុម្មុនិស្តនិងយួនកុម្មនិស្តប្រើដើម្បីសំរេចផែនការលេបទឹកដីខ្មែរតាមផែនការសហព័ន្ឋឥណ្ឌូចិន។ ព្រឹត្តការណ៌នយោបាយដែលចិនសម្លាប់ សីហីនុ នេះជាព្រឹត្តការណ៌ដ៏ធំមួយដែលចិនកុម្មុយនិស្តនិងយួនកុម្មុយនិស្តបំភ័ន្តជាតិខ្មែរអោយវងេ្វង ភ្លេចគិតពីអតីតកាលដែលកុម្មុយនិស្តមានចិន និងយួនបានចាប់សម្លាប់ខ្មែរអស់រាប់លាននាក់នៅសម័យ ប៉ុល ពត និងការបាត់បង់កោះត្រល់ ការបាត់ដីតាមព្រំដែន ភាពក្រីក្រ ការរឹបអូសដីធ្លី ការបាញ់សម្លាប់លោកឈុតវុទ្ឋី យុវជនខ្មែរស្លាប់នៅកោះពេជ្រ ការបង្រ្កាបចាប់ខ្លួនលោកម៉ម សូណង់ដូ និងបំភ្លេចចោលនូវសន្ឋិសញ្ញា ២៣ តុលា១៩៩១។ល។បែរជានាំគ្នាទៅគោរពឃាតករដែលរួមចំណែកសម្លាប់ខ្មែរ អស់រាប់លាន់បន្តទុកអោយមានបញ្ហាមកដល់សព្វថ្ងៃ ដែលយួនអន្តោរប្រវេសន្តហូរចូលពេញប្រទេសទៅវិញ។
អ្វីដែលចិនកុម្មុយនិស្តនិងយួនកុម្មុយនិស្តកំពុងតែកែប្រែនយោបាយថ្មីដើម្បីបំភ័ន្តខ្មែរអោយយល់ច្រឡំភ្លេចប្ញសគល់នៃបញ្ហា ដែលមាននៅក្នុងប្រទេសខ្មែរសព្វថ្ងៃនោះគឺនយោបាយឈ្លានពានរបស់យួនកុម្មុនិស្តដែលកំពុងតែគ្រប់គ្រងប្រទេសខ្មែរសព្វថ្ងៃ។
ហេតុដូច្នេះ តើក្នុងនាមយើងជាកូនខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិប្បតេយ្យ សុខចិត្តអោយប្រទេសខ្មែរបាត់បង់ទៅពួកកុម្មុនិស្តដែលមានចិននិងយួន ដោយសារតែខ្មោច សីហនុស្លាប់ ហើយភ្លេចគិចពីបញ្ហាប្រទេសជាតិនាំគ្នាទៅចូលរួមផ្សះផ្សារបង្រួបប្រងួមជាតិជាមួយពួកផ្តាច់ការ កុម្មុយនិស្ត ហ៊ុន សែននិងយួនតាមព្រះរាជតំរិះ សីហនុប្ញមួយយ៉ាងណាសូមកុំភ្លេចមេរៀនឆ្នាំ១៩៩៣ដែលសីហនុហៅខ្មែរអ្នកតស៊ូជាយដែនចូលស្រុកហើយដកអាវុធអោយពួកកុម្មយនិស្តយួន និងផ្តល់អំណាចអោយហ៊ុន សែន និងដេញអង្គការសហប្រជាជាតិចេញ ចាប់សម្លាប់ខ្មែរបន្តបន្ទាប់រហូតដសព្វថ្ងៃ។ ចំណែកព្រឹត្តការណ៌១៩៩៧ក៏ដូចគ្នាដែរពេលដែល ហ៊ុន សែនធ្វើរដ្ឋប្រហារ នរោត្តមរណរិទ្ឋ ពេលនោះ សី ហនុបានហៅរណរិទ្ឋនិងញឹកប៊ុនឆៃអោយចូលស្រុកវិញ សព្វថ្ងៃ វាសនាញឹក ប៊ុន ឆៃនិងរណរិទ្ឋិគាំទ្រ ហ៊ុន សែន។ ចំណែកថ្មីៗនេះលោក សម រង្ស៊ីដែលសរសេរសំបុត្រទៅហ៊ុន សែន សុំចូលស្រុកចង់ផ្សះផ្សារជាតិជាមួយកុម្មុយនិស្ត ហ៊ុន សែន តាមព្រះរាជតំរិះ សីហនុ តើវាសនារបស់ លោកនិងដូចអ្នកខាងលើប្ញទេ។វាសនាអ្នកបំរើកុម្មុយនិស្ត គឺគ្មានថ្ងៃវិលត្រឡប់ឡើយ។



0 comments:
Post a Comment