Social Icons

Monday, September 10, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Road closure ahead of Mam Sonando's court hearing - ប៉ូលិស​បិទផ្លូវ នៅពេល​តុលាការបើកសវនាការកាត់ទោស​លោក ម៉ម សូណង់ដូ

ប៉ូលិសបិទផ្លូវចេញចូលតុលាការសាលាដំបូងរាជធានីភ្នំពេញ ខាងជើងស្តាតអូឡាំពិក ក្នុងពេលតុលាការ បើកសវនាការ កាត់ទោសលោកម៉មសូណង់ដូ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

ថ្ងៃទី 11 កញ្ញា 2012

ភ្នំពេញ: ​ប៉ូលិស​បាន​ពង្រាយ​កម្លាំង ដាក់រ​បាំងបិទ​ផ្លូវ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅពេល​ដែល​តុលាការ​នេះ បាន​បើក​សវនាការកាត់ទោស​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២​។​

​ក្នុងពេល​បិទផ្លូវ​នោះ សូម្បី​តែ​អ្នកកាសែត និង​សកម្មជន​សិទ្ធិមនុស្ស ក៏​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលទៅក្នុង​តុលាការ ដើម្បី​យក​ព័ត៌មាន និង​តាមដាន​សវនាការ​ឡើយ​។​
​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជានាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួនកាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២​។ លោក ម៉ម​ សូណង់ដូ ជាប់ចោទ​ក្នុង​រឿង​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍នៅ​ខេត្ត​ក្រចេះ​។​

​លោក​មេធាវី សុក សំអឿន មេធាវី​ការពារ​ក្តី​លោក ​ម៉ម ​សូណង់ដូ បាន​លើកឡើង​ថា តាម​បទចោទប្រកាន់ ក្នុង ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីនៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​រដ្ឋាភិបាល​ចោទថា ពលរដ្ឋដែលជា​តំណាង​របស់​សមាគម​អ្នកប្រជាធិបតេយ្យបង្កើត​តំបន់​អបគមន៍​នោះ គឺ​លោក ​ម៉ម ​សូណង់ដូ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​សរុប​ដល់​ទៅ ៣០ឆ្នាំ​។​


​មាន​អាយុ ៧២ឆ្នាំ លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវបាន​ប៉ូលិសចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ក្រោម​បទ​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ការ​នៅ​ពី​ក្រោយ​ហេតុការណ៍ ដែល​រដ្ឋាភិបាលបាន​ចោទប្រកាន់​ក្រុម​អ្នក​ភូមិ ដែល​ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថាបាន​ចាប់​ដី​ខុសច្បាប់ និង​បង្កើត​តំបន់អបគមន៍​។​

​ក៏​ប៉ុន្តែ​លោក ​ម៉ម ​សូណង់ដូ និង​សាខា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យនៅ​ខេត្ត​ក្រចេះ ឈ្មោះ ប៊ុន​ រដ្ឋា ដែល​ជាប់ចោទ និង​បាន​រត់គេចខ្លួន បាន​បដិសេធ​រាល់​ការចោទប្រកាន់​៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។