វិចារណកថា ៖ មន្ដ្រីគណបក្សប្រឆាំង កំពុងធ្វើឱ្យប៉ះពាល់ ប្រយោជន៍ជាតិ
Thursday, 27 September 2012
ដោយ៖ដើមអម្ពិល (DAP-news)
បើសារ អ្នកស្រី មួរ សុខហួរ មិន មាន តម្លៃ អី ទេ ម្តេច ក៏ ខ្លាច បាក់មុខ ចៅហ្វាយ ម្លេះ?
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី មួរ សុខហួរតំណាងរាស្ដ្រមណ្ឌលកំពត នៃគណបក្សសមរង្ស៊ី និងជាប្រធានអគ្គលេខាធិការ ដ្ឋានចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ បានផ្ញើសារ ជូនជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ ឱ្យធ្វើសេចក្ដីអំពាវនាវ ទៅលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក កុំឱ្យមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹង ប្រព្រឹត្ដទៅនៅខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ ។ សាររបស់ លោកស្រីមូរ សុខហួរ បានអំពាវនាវឱ្យជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ ស្នើដល់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើយ៉ាងណាឱ្យមានការ បោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ នៅក្នុងប្រទេស កម្ពុជា ។
សាររបស់លោកស្រី មូរ សុខហួរ ត្រូវបានអ្នកសង្កេតការណ៍មួយចំនួន វាយតម្លៃ ថា កំពុងកកូរកកាយដល់កិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ដោយយកបញ្ហាបោះឆ្នោតក្នុង ប្រទេសកម្ពុជា ធ្វើជាលេសដើម្បីឱ្យប្រធានាធិបតី អាមេរិក ជួយអន្ដរាគមន៍ ។ ក៏ប៉ុន្ដែទោះ ជាយ៉ាងណា សេចក្ដីអំពាវនាវរបស់លោកស្រី មូរ សុខហួរ ប្រហែលជា ពុំមានតម្លៃអ្វីទេ ព្រោះជនជាតិ អាមេរិកាំង ដើមកំណើតខ្មែរភាគច្រើនលើសលប់ បានយល់ច្បាស់អំពីស្ថាន ការណ៍ពិត នៅក្នុងប្រទេសកម្ពុជា រួចទៅហើយ ។
អ្នកសង្កេតការណ៍មួយចំនួន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេស អាស៊ាន លើកទី៤៥ កាលពីខែកក្កដា ឆ្នាំ២០១២ ក្នុងរាជ ធានី ភ្នំពេញ លោកស្រីហ៊ីលឡារី គ្លីនតុន រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក បានមកចូលរួមក្នុងកិច្ចប្រជុំនោះ ហើយបាននាំ មកជាមួយនូវ អ្នកវិនិយោគទុនអាមេរិកជាច្រើននាក់ ។ អ្នកវិនិយោគទុនអាមេរិកទាំងនោះ បានមកពិនិត្យស្ថានភាពពិតប្រាកដ ក្នុងប្រទេសកម្ពុជា មុនពេល សម្រេចចិត្ដដាក់ទុនវិនិ យោគលើវិស័យផ្សេងៗ ក្នុងប្រទេសនេះ ។
ដូច្នេះទង្វើមិនប្រក្រតី របស់លោកស្រីមូរ សុខហួរ តាមរយៈសារអំពាវនាវ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ អាចធ្វើឱ្យអ្នកវិនិ យោគអាមេរិក ស្ទាក់ស្ទើរក្នុងការដាក់ទុននៅក្នុងប្រទេសកម្ពុជា ផងដែរ ។ ហេតុនេះ លោក ស្រីមូរ សុខហួរ គួរតែពិនិត្យមើលឡើងវិញ ចំពោះទង្វើរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ព្រោះការបោះឆ្នោតជាបន្ដបន្ទាប់ នា ពេលកន្លងមកនៅ ក្នុងប្រទេសកម្ពុជា ប្រព្រឹត្ដទៅដោយសេរីនិងយុត្ដិធម៌ ស្របតាមឆន្ទៈ របស់ប្រជាពល រដ្ឋកម្ពុជា ហើយមានការទទួលស្គាល់ ពីសហគមន៍អន្ដរជាតិផងដែរ ។
តាមមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស នៃប្រទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូល អាស៊ានលើកទី២១ ប្រព្រឹត្ដទៅក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ ហើយលិខិតអញ្ជើញមេដឹកនាំកំពូលៗលើពិភពលោកមួយចំនួន ត្រូវបានចាត់ចែង សព្វគ្រប់រួចជាស្រេច ។ ក្នុងនោះក្រៅពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ គឺថ្នាក់ ដឹកនាំប្រទេសជាដៃគូអាស៊ាន ចំនួន ៨ទៀត ក៏ត្រូវបានអញ្ជើញឱ្យចូល រួមក្នុងកិច្ចប្រជុំដ៏ មានសារៈសំខាន់នេះដែរ ។ ថ្នាក់ដឹកនាំកំពូលៗទាំងនោះរួមមាន លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ី នាយករដ្ឋមន្ដ្រីចិន លោក វេន ជាបាវ ប្រធានាធិបតី កូរ៉េខាងត្បូង លី ម្យុងបាក់ ព្រមទាំងនាយករដ្ឋមន្ដ្រីឥណ្ឌា នាយក អូស្ដ្រាលី និងនាយករដ្ឋមន្ដ្រី ញូវហ្សេលេន ជាដើម ។ វត្ដមានរបស់មេដឹកនាំកំពូលៗពិភព លោកទាំង អស់នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេស កម្ពុជាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ដ្រី ក៏ដូចជាមុខមាត់ របស់ជាតិខ្មែរទាំងមូល ។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំង បានអះអាងថា អ្វីដែលខ្លួនបានធ្វើ ក្នុងការជំរុញដល់ លោក បារ៉ាក់ អូបាម៉ា មិនឱ្យមកចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ក្នុងប្រទេស កម្ពុជា នៅអំឡុងខែវិច្ឆិកាខាងមុខ គឺដើម្បីឱ្យការបោះឆ្នោតជាតិ អាណត្ដិទី៥ ឆ្នាំ២០១៣ ប្រព្រឹត្ដ ទៅដោយត្រឹមត្រូវនិងយុត្ដិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។ ក៏ប៉ុន្ដែ ក្រុមអ្នកសង្កេតការណ៍និងអ្នកវិភាគនយោបាយមួយចំនួន មើលឃើញថា ទង្វើរបស់លោក ស្រីមូរ សុខហួរ កំពុងតែធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងធ្វើឱ្យស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា មានសភាពអាប់អួ នៅពេលបោះឆ្នោត ឆ្នាំ២០១៣ ។ ដូច្នេះគណបក្ស ប្រឆាំង គួរតែពិចារណាឡើងវិញ ចំពោះទង្វើមិនប្រក្រតីរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ហើយមិនត្រូវគិតគូរតែផលប្រយោជន៍ នយោបាយរបស់ គណបក្សខ្លួននោះទេ ។ ជាមួយគ្នានេះ លោកសម រង្ស៊ី ត្រូវគិតគូររក ដំណោះស្រាយនយោបាយ ដោយសន្ដិវិធីជាមួយខ្មែរគ្នាឯង ដើម្បីអាចវិលត្រឡប់ចូលស្រុក វិញ នាពេលឆាប់ៗខាងមុខនេះ ជាជាងការចំណាយពេលអត់ប្រយោជន៍នៅក្នុងប្រទេស អស់រយៈពេលជិត ៤ឆ្នាំទៅហើយនោះ ៕




0 comments:
Post a Comment