Social Icons

Wednesday, September 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

Honest opinion from Mam Sonando's supporters


ខ្ញុំ​អាណិត​ត្រង់​ថា លោក​ពូក​អ្នក​រត់​មូតូកង់​បី និង លោក​ពូ អ្នក​ធាក់​ស៊ី​ក្លូ បាន​ប្រាប់​ថា គាត់​សុខ​ចិត្ត មិន​ទៅ​រត់​ស៊ីក្លូ​មួយ​ថ្ងៃ ដើម្បី​ចូល​រួម​គាំ​ទ្រ​ ដល់​ចលនា​នេះ តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​ជាតិ សុខ​ចិត្ត​ខាត​មួយ​ថ្ងៃ​ក៏​មិន​អី​ដែរ។

ខ្ញុំ​មិន​អ្នក​ជា​អ្នក​យក​ព័ត៌មាន​អី​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ឃើញ​ព័ត៌មាន​សេរី​មួយ​ចំនួន​តែង​ចុះ​ផ្សាយ​អំពី​លោក ម៉ម សូណង់ដូ ជា​រើយៗ ទើប​ខ្ញុំ​ចាប់​អារម្មណ៍​។

ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ​រៀន​នាពេល​ល្ងាច ក៏​ឃើញមាន​ការ​បិទ​ផ្លូវ រួមទាំងមាន​កង​កម្លាំង​អជ្ញាធរជាច្រើន​នៅ​ព្រោង​ព្រាត ដែល​កំពុង រារាំង​បង​ប្អូន​ខ្មែរ​អ្នក​គាំ​ទ្រ​សមាគមន៌​ប្រជាធិបតេយ្យ ខ្ញុំ​ក៏​ឆ្លៀត​អើត​ទៅ​មើល​នឹង​គេ​។

ដោយ​សារ​តែ​ព័ត៌មាន​ក្នុង​ស្រុក​ពុំសូវ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ ព្រោះ​ឃើញ​ស្ដាប់​​គេ​និយាយ​តែ​ម្ខាងៗ​ក្នុង​ទូរទស្សន៍ ដូចនេះ ខ្ញុំ​ក៏​បាន​ថត​យក​ជា​រូប​ភាព​វីដេអូ ដែល​និយាយ​ដោយ​ផ្ទាល់​ពី​បង​ប្អូន​ខ្មែរ​ដែល​បាន​ចូល​រួម​គាំ​ទ្រ។

ជាង​នេះ​ទៅ​ទៀត លោក​ពូ​ម្នាក់​ក្នុង​វីដេអូ​ឃ្លីប​នេះ ក៏​បាន​អំពាវនាវ ដល់​បង​ប្អូន​ខ្មែរ​ដែល​នៅ​ក្រៅ​ស្រុក​ជួយ​តាម​ដាន និង​គាំ​ទ្រ​ដល់​ប្រទេស​ជាតិ ហើយ​ក៏​បាន​ស្នើ​សុំ​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ។



http://www.youtube.com/watch?v=I0UBpcNveMI

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។