![]() |
| ព្រះតេជគុណ កៅ សុវណ្ណធឿន ពេលមកភ្នំពេញកន្លងមក។ រូបថត ម៉ៃ វីរៈ |
Friday, 21 September 2012
By Borosrath, Khmernationalist
ព្រះតេជគុណកៅ សុវណ្ណធឿន បានមានសង្ឃដីកាថា ក្នុងនាមជាសង្ឃ ត្រូវតែអប់រំអ្នកដែលធ្វើខុស ឬក៏អ្នកដែលធ្វើអំពើអាក្រក់ងាកមកដើរលើផ្លូវត្រូវវិញ មិនមែនបួសជាសង្ឃហើយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន លោភលន់ ចង់មាន ចង់បាន ដូចពលរដ្ឋសាមញ្ញនោះទេ។ស្ទឹងត្រែងៈ ព្រះសង្ឃមួយអង្គ ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមួយរយៈពេលខ្លី ពេលនិមន្តជាមួយក្រុមអ្នកតវ៉ា ទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ នៅពេលសាលាដំបូងរាជធានី បើកសវនាការ កាលពីថ្ងៃទី ១១ កញ្ញា ត្រូវបានព្រះសង្ឃមួយក្រុម នៅវត្តស្រះកែវមុន្នីវ័ន្ន ក្នុងស្រុកស្ទឹងត្រែង ឃាត់ខ្លួនមួយរយៈពេលខ្លីទៀត កាលពីព្រឹកម្សិលមិញ ខណៈដែលព្រះអង្គ កំពុងនិមន្តបិណ្ឌបាត។
ព្រះតេជគុណ កៅ សុវណ្ណធឿន ដែលជា ធុតង្គ គង់នៅក្នុងព្រៃ អូរគ្រាំង ស្ថិតនៅជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងក្រចេះ បានទូរស័ព្ទប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា នៅម៉ោងប្រមាណជា ៧ និង ៣០ នាទីព្រឹក នៅខណៈដែលព្រះអង្គ និមន្តបិណ្ឌបាតមានសង្ឃវ័យក្មេងប្រមាណ ៥ អង្គ បានមកបង្គាប់ព្រះអង្គ ឲ្យនិមន្តចូលក្នុងវត្ត ស្រះកែវមុន្នីវ័ន្ន ដើម្បីសាកសួរ។ ព្រះតេជគុណ មានសង្ឃដីកាបន្តថា៖«ក្រុមសង្ឃវ័យក្មេងទាំងនោះ ប្រាប់អាត្មាថា អាត្មានិយាយច្រើនពេក ដូច្នេះត្រូវឃាត់ខ្លួន នៅក្នុងវត្តបណ្ដោះអាសន្ន ដើម្បីរង់ចាំប៉ូលិសមកធ្វើការសាកសួរ»។ ព្រះតេជគុណមានសង្ឃដីកាទៀតថា៖«អាត្មាគិតថា មូលហេតុដែលពួកគេធ្វើការឃាត់ខ្លួនអាត្មានោះ ដោយសារតែអាត្មាបាននិមន្តទៅភ្នំពេញ ដើម្បីតាមដានសវនាការ របស់លោកម៉ម សូណង់ដូ»។ ព្រះតេជគុណ សុវណ្ណធឿន ក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីព្រះអង្គ បានទូរស័ព្ទប្រាប់ទៅអង្គការក្រៅរដ្ឋាភិបាលនានាឲ្យជួយអន្តរាគមន៍។
ព្រះតេជគុណកៅ សុវណ្ណធឿន បានមានសង្ឃដីកាថា ក្នុងនាមជាសង្ឃ ត្រូវតែអប់រំអ្នកដែលធ្វើខុស ឬក៏អ្នកដែលធ្វើអំពើអាក្រក់ងាកមកដើរលើផ្លូវត្រូវវិញ មិនមែនបួសជាសង្ឃហើយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន លោភលន់ ចង់មាន ចង់បាន ដូចពលរដ្ឋសាមញ្ញនោះទេ។
ពុំអាចទំនាក់ទំនងព្រះចៅអធិការវត្ត ស្រះកែវមុន្នីវ័ន្ន ដើម្បីសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ ថ្លែងថា៖«យើងមានការសង្ស័យថា អាជ្ញាធរចង់គំរាមកំហែងព្រះអង្គ កុំឲ្យមានការទាក់ទិនទៅនឹង ពលរដ្ឋដែលគាំទ្រលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។ នេះគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិធ្វើដំណើររបស់ព្រះអង្គ»៕
.jpg)



0 comments:
Post a Comment