Social Icons

Friday, September 21, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អ្នកវិភាគថាត្រូវ ពាលសែនជោរក្តៅ ជេរពោលរោលពត់


ពាល សែន ជោរជេរ

សម្តេចតេជោ ហ៊ុន សែន រិះគន់ ក្រុមអ្នកវិភាគ​ ព្រឹត្តិការណ៍ សង្គមមួយចំនួន នៅកម្ពុជា 

Friday, 21 September 2012 15:04 ដោយៈដើមអម្ពិល 
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការរិះគន់ដល់ ក្រុមអ្នកវិភាគព្រឹត្តិការណ៍ សង្គម មួយចំនួន ដោយសម្តេចហៅថា “ល្ងង់ទូ” ដែលបានធ្វើការវិភាគថា ការអញ្ជើញចុះចែក ប័ណ្ណ កម្មសិទ្ធិ ដីធ្លីនៅ ក្នុងខេត្តក្រចេះដំបូងគេនេះ គឺដើម្បីប៉ះប៉ូវដល់អារម្មណ៍ប្រជាពលរដ្ឋ ដែល ធ្លាប់ មានបញ្ហាដីធ្លីក្តៅ នាពេលកន្លងមក។

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាស ដែលសម្តេច បានអញ្ជើញជាអធិបតីភាព ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ដៃ និងជាលើក ដំបូងជូនដល់ប្រជាពលជា ច្រើនគ្រួសារនៅ ក្នុងឃុំស្រែចា និងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ថា ក្រុមអ្នក វិភាគទាំងអស់នេះ ជាពួកល្ងង់ទូ ដែលមិនចេះ ខ្មាស់គេ ក្នុងនាមជាខ្មែរដូចគ្នា ពិតជាខ្មាស់គេខ្លាំងណាស់ ក្នុងនាមជាខ្មែរ។
សម្តេចបានបញ្ជាក់ថា “មូលហេតុដែល សម្តេចចុះមកស្រុកស្នួលមុនគេ ដោយសារតែតំបន់នេះ បានវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋរួចរាល់មុនគេ”។
សម្តេចតេជោ ក៏បានលើកឡើងពីចំណុចពិសេសរបស់ ប័ណ្ណកម្មសិទ្ធិចំនួន ៣គឺ ទី១. ប័ណ្ណកម្មសិទ្ធិនេះ មិនអាចលួចថតចម្លង (Copy) បានទេ វានឹងលោតពាក្យ Copy នៅលើប័ណ្ណដែលលួចថតចម្លងនោះ ទី២. ប្រសិនបើយកទឹកកកដាក់ពីលើ ដែលមានសីតុណ្ហភាព ក្រោម ១៧ អង្សាសេ នឹងមើលឃើញរូបព្រះរាជសង្ហា នៃព្រះរាជាណាចក្រកម្ពុជា ទី៣. បើយកពិលបញ្ចាំងពីលើ ឬយកដាក់ក្រោមពន្លឺថ្ងៃ នឹងមើលឃើញរូបប្រាសាទអង្គរវត្ត។
សម្តេចក៏បានថ្លែងសុំទោស ដល់ប្រជាពលរដ្ឋនៅតាមបណ្តាឃុំដទៃទៀត ដែលមិនបានចុះទៅចែកដោយផ្ទាល់ ព្រោះតែមានភាពចាំបាច់ ទើបចែកជូនប្រជាពលរដ្ឋតែ ៥៦០គ្រួសារ នៅក្នុងឃុំ២ធ្នូ និងឃុំស្រែចា៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។