ភ្នំពេញ: មន្ត្រីបក្សប្រឆាំងបានអះអាងថា នឹងពិចារណាមិនចូលរួមក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ដ្រ នៅឆ្នាំ២០១៣ ខាងមុខនេះ បើសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប គ្មានការផ្លាស់ប្ដូរ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បាននិយាយតាមទូរស័ព្ទ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១២ នេះថា ថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី និងសិទ្ធិមនុស្ស បាននិងកំពុងពិភាក្សាគ្នា មិនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នៅឆ្នាំ២០១៣ ខាងមុខ។
លោកបានបញ្ជាក់ថា “ការបោះឆ្នោតនៅឆ្នាំ២០១៣នោះ
គណបក្សទាំងពីរ នឹងពិចារណាមិនចូលរួមក្នុងការបោះឆ្នោត
បើគ្មានការប្រែប្រួល ផ្លាស់ប្ដូរសមាសភាពដឹកនាំ គ.ជ.ប ទេនោះ។
គ្មានប្រយោជន៍អ្វីនៅក្នុងការបោះឆ្នោត
ដែលដឹកនាំដោយមនុស្សដដែលៗនោះទេ”។
ជាមួយគ្នានោះ លោក យឹម សុវណ្ណ បានបញ្ជាក់ទៀតថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កំពុងព្យាយាមដាក់លិខិតជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ ដើម្បីពិភាក្សាឲ្យមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប។
សូមបញ្ជាក់ថា ការព្យាយាមរបស់ក្រុមបក្សប្រឆាំង បានស្នើទៅក្រសួងមហាផ្ទៃ ឲ្យមានការផ្លាស់ប្ដូរសមាសភាពដឹកនាំ គ.ជ.ប ប៉ុន្តែការព្យាយាមនេះ មិនទទួលបានលទ្ធផលនោះទេ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕

0 comments:
Post a Comment