Social Icons

Sunday, September 23, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ក្រហៅលែងឭ ហូបក្តួច សុំកាប់ឈើធ្វើខ្ទមនៅគេថាខុសច្បាប់ តែពួកអ្នកមានកាប់មិនអី


ថ្ងៃទី​ 14 ខែមេសា ឆ្នាំ2012, By Borosrath
ធម្ម​តា​សត្វ​ចា​ប​ ​វា​តែ​ង​ធ្វើ​ស​ម្បុ​ក​ ដោ​យ​ពាំ​ស្មៅ​ម្ត​ង​១​ទ​ង​ៗ​ ​យ​ក​ទៅ​ត្បា​ញ​ចា​​​ក់​​ស្រែះ ​ភ្ជា​ប់​នឹ​ង​មែ​ក​ឈើ​ ​ដោ​យ​ឱ្យ​ចា​ប​ញី​ព​ង​ ​និ​ង​ភ្ញា​ស់​កូ​ន​ ​ឯ​ចា​ប​ឈ្មោល​ ​ជួ​យ​ឃ្លាំ​ថែ​រ​ក្សា​។ សម្បុក​ចាប កាល​បើ​ត្រូវ​ភ្លៀង​ខ្យល់​យូរៗ​ទៅ​ ក៏​ប៉ើង​រសាត់ ទៅ​បាត់ យ៉ាង​ណា​មិញ គ្រួសារ​ទុរគត​មួយ​នេះ បាន​សង់​ខ្ទម​នៅ មិន​ខុស​ពី​ចាប ធ្វើ​សម្បុក​នោះ​ឡើយ ព្រោះ​ខ្ទម​នេះ កាល​​បើ​ត្រូវ​ភ្លៀង ឬខ្យល់​បោក​បក់​ខ្លាំង ច្បាស់​ជា​ប៉ើង​ទៅ​តាម​កម្លាំង​ខ្យល់​មិន​ខាន... លោកឆេង ឈុន អាយុ៤៩ឆ្នាំ រស់នៅក្នុងខ្ទម ដែលអ្នកស្រុកហៅថា “ផ្ទះសម្បុកចាប” នាភូមិដងអន្ទាក់ ឃុំ​សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បាន រៀបរាប់ដោយអស់សង្ឃឹមក្នុងជីវិតថា លោកមានប្រពន្ធ ឈ្មោះហយ ហៀច អាយុ៤២ឆ្នាំ និងកូន៦នាក់ ដែលកូន ធំៗបានចេញទៅស៊ីឈ្នួលគេអស់ហើយ នៅតែកូនពៅ ម្នាក់ចាំសម្បុក។ លោក និងប្រពន្ធ សុទ្ធតែមានជំងឺរបេង ព្យាបាលមិនទាន់ជាទេ ទើបម្នាក់ៗ ធ្វើការធ្ងន់មិនកើត ឯ ប្រពន្ធបានត្រឹមនៅផ្ទះ ធ្វើបាយទឹកតែប៉ុណ្ណោះ។ លោកគ្មានដីស្រែចម្ការនឹងគេទេ ព្រោះបានលក់យកលុយព្យាបាល​ជំងឺអស់ហើយ ម៉្យាងទៀត លោកព្យាយាមដើរស៊ីឈ្នួលគេទាំងឈឺទាំងជា រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មាន​ថ្ងៃ​ខ្លះ គ្មានគេហៅទៅស៊ីឈ្នួល ក៏ត្រូវដាច់ពេល ប៉ុន្តែ បានអ្នកជិតខាងអាណិតអាសូរជួយចែករំលែកគ្នារស់ មិនទុកឱ្យ​គ្រួសារលោក ដាច់ពោះស្លាប់នោះទេ។ លោកនិងប្រពន្ធ ព្រមទាំងកូនធំៗ គ្មានមុខរបរអ្វី ក្រៅពីស៊ីឈ្នួលគេនោះ​ឡើយ បើថ្ងៃណាដាច់អង្ករ រកលែងបាន ក៏ចូលព្រៃ រកមើមដំឡូង មើមក្តួច មកដោះស្រាយបញ្ហាក្រពះជាហូរហែ ប៉ុន្តែ អ្វីដែល លោកបារម្ភបំផុតនោះ គឺបញ្ហាទីជម្រក ព្រោះពេលភ្លៀងម្តងៗ គ្មានកន្លែងជ្រក ទេ មានតែនាំគ្នាឡើងអង្គុយ​យក​ថង់ទទូរ លុះតែភ្លៀងរាំង ទើបដេកកើត។ លោកឆេង ឈុន បន្តទាំងតូចចិត្តថា ស្រុក-ភូមិ របស់លោក សម្បូរព្រៃឈើណាស់ ប៉ុន្តែ ច្បាប់ហាមឃាត់ មិនឱ្យកាប់ ទើបលោកគ្មានលទ្ធភាពសង់ផ្ទះធំនឹងគេបាន ព្រោះតែគ្មានលុយទិញឈើ។ ខ្ទមដ៏រខេករខាក ដែលគ្រួសារលោក​ជ្រក​កោនសព្វថ្ងៃនេះ គឺខំប្រឹងធ្វើទម្រាំបាន ដោយសុំសំណល់ឈើពីគេ ម្តងបន្តិចៗ មកធ្វើ ឯស្បូវកណ្តប ក៏ប្រក់ស្ទើរ​មិន​ជិត។ អ្នកស្រុកបានហៅផ្ទះលោកថា “ផ្ទះ សម្បុកចាប” ព្រោះតែឃើញលោកសន្សំឈើ សន្សំស្លឹក មកសង់ដូច​សត្វ​ចាប ដែលខ្ទមកម្សត់នេះគង់តែប៉ើងទៅ តាមកម្លាំងខ្យល់មិនខាន ពេលរដូវវស្សាចូលមកដល់។ លោកបារម្ភនឹងការ​ខ្វះ​ទីជម្រក ជាងការអត់ឃ្លានទៅទៀត ព្រោះពេលឃ្លាន អាចយកមើមក្តួចលួងក្រពះបាន ប៉ុន្តែ បើខ្យល់កួចយកផ្ទះ​សម្បុក​ចាបនេះទៅ គ្រួសារលោក ច្បាស់ជាអង្គុយហាលភ្លៀងខ្យល់មិនខានឡើយ។ ដោយឡែក អ្នកស្រីហយ ហៀច អាយុ៤២ឆ្នាំ ជា ប្រពន្ធ បានពោលទាំងក្រៀមក្រំថា សព្វថ្ងៃ អ្នកស្រីមាន-ជំងឺផង ឯខ្ទមក៏លេចទឹកភ្លៀង រកកន្លែងជ្រកគ្មានទេ ព្រោះ គ្រួសារអ្នកស្រីក្រីក្រជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំភូមិ។ ពីមុន អ្នកស្រីអាចចេញទៅស៊ីឈ្នួល ដកស្ទូងឱ្យគេបាន លុះ ខ្លួនមានជំងឺធ្វើការធ្ងន់លែងកើត ក៏សង្ឃឹមលើប្តី និងកូនធំៗ ដែលពួកគេចេញរក១ថ្ងៃ ត្រឹមតែរស់១ថ្ងៃប៉ុណ្ណោះ។ អ្វីដែល អ្នកស្រីបារម្ភបំផុត គឺផ្ទះសម្បុកចាបនេះឯង ខ្លាចតែ​ពេលយប់ មានព្យុះភ្លៀង ពេលកំពុងដេកលក់ ប៉ើងទាំងផ្ទះទាំង មនុស្សទៅបាត់ ហើយក៏គ្មានសង្ឃឹមថា នឹងបានផ្ទះ​រស់នៅ សមរម្យនឹងគេទេ បើក្រតោកយ៉ាកយ៉ាងនេះ។ លោកយាយជា ស៊ុន អាយុ៦៨ឆ្នាំ ជាម្តាយលោក ឆេង ឈុន បានឱ្យដឹងថា កូនៗរបស់គាត់ទាំងអស់ មានតែ កូន​ឈុន ម្នាក់ប៉ុណ្ណោះ ដែលមានគ្រួសារយ៉ាប់យ៉ឺនជាង គេ។ កូនៗឯទៀត ដោយសារតែគ្មានជំងឺ ក៏នាំគ្នាចេញទៅ រកស៊ីស្រុកឆ្ងាយៗ ខ្លះឆ្លងទៅដល់ប្រទេសថៃ ទើបពួកគេ រកកម្រៃបាន ធ្វើឱ្យជីវភាពមានលំនឹង មិនដែលជួបពីរឿង អត់អង្ករច្រកឆ្នាំងអ្វីទេ ទាំងផ្ទះសម្បែងក៏សមរម្យ អភ័ព្វ អ្វីតែគ្រួសារកូនឈុន ឈឺទាំងប្តីទាំងប្រពន្ធ រស់ក្នុងផ្ទះសម្បុក​ចាប ដាច់បាយតែអ៊ីចឹង។ លោកជឿន វិចិត្រ អាយុ២៣ឆ្នាំ និងលោកឃិន ឃីម អាយុ៤៥ឆ្នាំ ជាប្រជាការពារភូមិ បានឱ្យដឹងស្របគ្នាថា ពួក​លោក​ធ្លាប់ជួយឧបត្ថម្ភគ្រួសារផ្ទះសម្បុកចាប នេះដែរ តែជួយមិនបានដិតដល់ទេ។ បើសិនជាមានដើមទុនជួយ ទំនុកបម្រុង ជំរុញការព្យាបាលជំងឺឱ្យបានជាសះស្បើយ នោះប្រហែលជាគ្រួសារលោកឈុន មិនក្រហួសហេតុ យ៉ាងនេះទេ ព្រោះជំងឺរបេង បើលេបថ្នាំជាប់លាប់ រយៈ ពេល៦ខែ ជាសះស្បើយវិញហើយ។ បើសិនជា​មាន​សប្បុរសជនណាមើលឃើញពីទុក្ខវេទនានេះ ហើយជួយផ្តល់ជាដើមទុន និងទីជម្រកនោះ ច្បាស់ជាគ្រួសារលោក ឈុន មានជីវភាពគ្រាន់បើជាងនេះជាមិនខាន។ លោកជាន ជឿន អាយុ៥៨ឆ្នាំ មេភូមិរងភូមិដង-អន្ទាក់ បានឱ្យដឹងថា គ្រួសារមួយនេះ ពិតជាក្រីក្រជាងគេ ក្នុងភូមិ សូម្បីតែផ្ទះដូចសម្បុកចាប។ កន្លងមក ក៏មាន អំណោយពីកាកបាទក្រហម ផ្តល់ជូនគ្រួសារនេះដែរ តែមិន បាន​ញឹកញាប់ទេ ទើបពួកគាត់ ដាច់ស្បៀងជារឿយៗ រហូតដល់ចូលព្រៃរកជីកមើមក្តួច ដំឡូងព្រៃ មកសម្រន់ក្តី​ស្រេក​ឃ្លាន។ គួរបញ្ជាក់ថា អ្នកដំណើរដែលចេញពីទីក្រុង លុះទៅ ដល់មូលដ្ឋាននេះ ក្រឡេកទៅឃើញផ្ទះសម្បុកចាប ក៏លាន់- មាត់គ្រប់គ្នាថា ភូមិ-ឃុំនេះសម្បូរព្រៃឈើណាស់ ចុះហេតុ អ្វីបានជាគ្រួសារមួយនេះ គ្មានផ្ទះរស់នៅសមរម្យនឹងគេ? អ្នកខ្លះក៏ឆ្លើយភ្លាមៗថា ព្រៃឈើសម្បូរមែន តែមេព្រៃមិន ឱ្យកាប់ បើហ៊ានទៅកាប់ច្បាស់ជាចាប់ទាំងរទេះ ទាំង​មនុស្ស បញ្ជូនទៅតុលាការមិនខាន។ អ្នកខ្លះទៀតក៏ព្រលយពាក្យថា បើត្រឹមតែកាប់កូនឈើសង់​ខ្ទមនៅឱ្យ​បាន​សមរម្យ​នោះ មិនគួរឃាត់គាត់ទេ ផ្ទុយទៅវិញ ឈ្មួញដឹកឈើ ឡើងខូង ផ្លូវម៉េចមិនចាប់? ទោះជាអ្នកដំណើរ​ឆ្លើយ​ឆ្លងគ្នាយ៉ាងនេះក្តី ក៏អ្នកយកព័ត៌មានយើង បានត្រឹមកត់ត្រាប៉ុណ្ណោះ ហើយសង្ឃឹមថា គង់តែមានសប្បុរសជន មើល​ឃើញនូវទុក្ខវេទនារបស់គ្រួសារ ផ្ទះសម្បុកចាបនេះមិនខានឡើយ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។