Social Icons

Thursday, September 20, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ខេត្តបី​កំពុង​ជន់​លិច មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ




    ទឹកជំនន់ជន់លិច ផ្ទះប្រជាពលរដ្ឋកាលពីឆ្នាំមុន។រូបថត អាំ វ៉ាលីនដា
    យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប បាន​ឲ្យ​ដឹង​ថា ខេត្ត​ចំនួន​៣ សៀម​រាប បាត់​ដំបង​និង​បន្ទាយ​មាន​ជ័យ បាន​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ធ្វើ ឲ្យ​ប៉ះ​ពាល់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផល​ស្រូវ​ដំណាំ​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។
    តាម​របាយ​ការណ៍​របស់​លេខា​ធិការ​ដ្ឋាន​រៀប​ចំ​ការ​បោះ​ឆ្នោត (លខប) ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា គិត ត្រឹម​ថ្ងៃ​ទី​១៩ ខែ​កញ្ញា មាន​ឃុំ-​សង្កាត់ ចំនួន​៧ នៅ​ក្នុង ខេត្ត​បាន​ទទួល​រង​ទឹក​ជំនន់។
    លោក នឹម វ៉ាន់សំ ប្រធាន លខប ខេត្ត​សៀម​រាប ក៏​បាន​ឲ្យ​ដឹង​ថា មាន​ឃុំ​ចំនួន​១១ ក្នុង​ស្រុក​២ បាន​ទទួល​រង​នូវ ការ​លិច​លង់ ដោយ​ជំនន់​ទឹក​ភ្លៀង ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​មួយ​ចំនួន ប៉ុន្តែ​ការ​ពិនិត្យ បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។
    លោក វន ពន ប្រធាន លខប បាត់​ដំបង មាន​ប្រសាសន៍​ថា ឃុំ​ចំនួន​២ បាន​ទទួល​រង​ការ​ជន់​លិច ដោយ​ទឹក ភ្លៀង​ប្រមាណ​៨០​ភាគ​រយ គឺ​ឃុំ​អំពិល​ប្រាំ​ដើម និង​ឃុំ​បឹង​ប្រាំ ប៉ុន្តែ​សាលា​ឃុំ​មិន​បាន​ទទួល​រងការ​ជន់​លិច​ទេ ហើយ​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បាន​ធម្មតា៕

    0 comments:

     

    Total Pageviews

    Followers

    ផេក សម្លេងខ្មែរជាតិនិយម

    សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។