Social Icons

Friday, September 21, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

នយោបាយប្រជាភិថុតចាស់គំរិល របស់ ជោរសែន

សូមមើលរូបភាពនិង
ស្តាប់បទចម្រៀង





ជោរ សែន និង ជំទាវធំ ចែកប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកស្នួល 

Friday, 21 September 2012   
ដោយៈ ដើមអម្ពិល (DAP), ស៊ន សុភក្រ្ត

ក្រចេះ៖ សម្តេចជោរ សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ(អត់ក្រឹត)កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅម៉ោង៨ព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១២ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដោយផ្ទាល់ដៃ និងជាលើកដំបូងជូនដល់ប្រជាពលជាច្រើនគ្រួសារនៅ ក្នុងឃុំស្រែចា និងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

គួរបញ្ជាក់ថានេះជា នយោបាយចាស់ សកម្មភាពថ្មី នៃការចែកដីធ្លី ជូនប្រជាពលរដ្ឋ នេះ គឺជាឆន្ទៈរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងគោលបំណងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលពួកគាត់ពុំទាន់ស្របច្បាប់ប្រមាណ ៣៥ ម៉ឺនគ្រួសារ លើដីចំនួន ១.២០០.០០០ហិកតា។ ជាពិសេសនោះ ក្រោយពេលសកម្មភាពវាស់វែងដីធ្លី របស់យុវជនស្ម័គ្រចិត្តបានបញ្ចប់ហើយនោះ សម្តេច តេជោ ហ៊ុន សែន នឹងចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដោយផ្ទាល់ដៃ ជូនប្រជាពលរដ្ឋគ្រប់ខេត្ត និងគ្រប់តំបន់ទាំង អស់៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។