ដោយ ទីន ហ្សាការីយ៉ា
2012-08-06
សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា តំណាងឲ្យអង្គការយុវជន អង្គការសមាគម ៣១ មានបេសកកម្មតស៊ូមតិ និងលើកស្ទួយយុត្តិធម៌សង្គម នៅថ្ងៃ៦ សីហា ចេញសេចក្ដីថ្លែងការណ៍ជំទាស់ទៅនឹងបទសម្ភាសន៍របស់វិទ្យុអាស៊ីសេរីជាមួយលោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ អំពីក្រុមនិស្សិតចុះវាស់ដីពលរដ្ឋមិនមានប្រសិទ្ធភាព និងនិរន្តរភាព។សេចក្ដីថ្លែងការណ៍នោះបានហៅបទសម្ភាសន៍នោះថា «មានចរិតញុះញង់ បំបែកបំបាក់ក្នុងចំណោមមន្ត្រីរាជការសាធារណៈ ពិសេសមន្ត្រីជំនាញដីធ្លី និងមន្ត្រីពាក់ព័ន្ធដទៃទៀត»។
សេចក្ដីថ្លែងការណ៍ដដែលសរសេរថា បទសម្ភាសន៍នោះមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ មានភាពលំអៀងបំរើឲ្យគណបក្សប្រឆាំង គ្មានមូលដ្ឋានចំណេះដឹង និងអគតិ សំដៅមើលស្រាលពលិកម្មដ៏ធំធេងចំពោះយុវជនស្ម័គ្រចិត្តក្នុងចំណោមនិស្សិតបញ្ញវន្ត ចុះវាស់វែងដីជូនប្រជាពលរដ្ឋ។
ជាចុងបញ្ចប់ សេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោក ថៅ វាសនា ជាប្រធានអង្គការសហព័ន្ធសិទ្ធិមនុស្សកម្ពុជា បានកោតសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គោលនយោបាយចាស់សកម្មភាពថ្មីរបស់រដ្ឋាភិបាល បានអនុវត្តកំណែទម្រង់ដីធ្លីប្រកបដោយប្រសិទ្ធភាព៕

0 comments:
Post a Comment