Social Icons

Friday, August 24, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

នណាជាអ្នកបំផ្លាញជាតិ មន្ត្រីរាជការតូចតាច កសិករ កម្មករ ប្រជាពលរដ្ឋសាមញ្ញ ឬក៏មន្ត្រីគ្រាក់ៗក្នុងរដ្ឋាភិបាល ហ៊ុនណាល់ ?


ឧត្តមសេនីយ៍ផ្កាយពីរចាន់ ឫទ្ធី​ឌី ចាប់ខ្លួនជាមួយគ្រឿងញឿនជិតមួយគីឡូ តើជាសែស្រឡាយ ជា ស៊ីម ?

សមត្ថកិច្ច ចាប់ខ្លួនលោកផ្កាយពីរយោធា ឆែកភូមិគ្រឹះ​រកឃើញថ្នាំញៀនជិត ១ គីឡូ


ជនសង្ស័យ​ក្នុង​រឿង​ជួញ​ដូរ​គ្រឿងញៀន​នោះ ឈ្មោះ ចាន់ ឫទ្ធី​ឌី ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ឋានៈ​ជា​នាយរង​សេនាធិការ​កងទ័ពជើងគោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ចាប់ខ្លួន​នៅ​នឹង​ក្នុង​ភូមិគ្រឹះ រួមជាមួយ​មនុស្ស​ប្រមាណ ៣០ នាក់​ផ្សេងទៀត​។
បន្ទាប់ពី​ឃាត់​លោក​ផ្កាយ​ពីរ​រួចហើយ សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ WY ចំនួន​ជាង ៤ ម៉ឺន​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់​ប្រមាណ​ជាមួយ​គីឡូក្រាម​។​
លោក​ព្រះរាជអាជ្ញារង គី ប៊ុណ្ណា​រ៉ា បាន​ឲ្យ​ដឹងថា មុននឹង​ឈានទៅដល់​ការចុះ​ឆែកឆេរ​ភូមិគ្រឹះ ដែល​សង្ស័យថា ស្ដុក និង​សម្រាប់​ចែកចាយ​គ្រឿងញៀន​នេះ គឺ​កម្លាំង​ជំនាញ​បាន​ស៊ើបអង្កេត​តាមដាន​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ទើប​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ ជា​ឧត្ដមសេនីយ៍ទោ​រូបនេះ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​។​
ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កិច្ចការ​នេះ មិនទាន់​បញ្ចេញ​របាយ​ការណ៍​មួយ​ជា​សាធារណៈ​នៅឡើយ​ទេ ពោលគឺ​ប្រតិបត្តិការ​នោះ ស្ថិត​ការ​ស្រាវ​ជាវ និង​កំពុង​ឆែកឆេរ​ទីតាំង​បន្តទៀត ដើម្បី​ស្រាវ​ជាវ​រក​បក្ខពួក​៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។