Social Icons

Monday, August 13, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក​កឹមសុខា​បដិសេធ​លិខិត​ឆ្លងឆ្លើយ​រឿង​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​លោក​សមរង្ស៊ី


លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
លោក​កឹម សុខា និង​លោក​សម រង្ស៊ី ពេល​ជួប​ចរចា​ពី​ការ​រួបរួមគ្នា​ នៅ​ម៉ានីល ប្រទេស​ហ្វ៊ីលីពីន
samrainsyparty.org

ដោយ លី ម៉េងហួរ
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បដិសេធ​នូវ​លិខិត​ក្លែងបន្លំ ដែល​ជនខិលខូច​បាន​យក​ឈ្មោះ​របស់​លោក ទៅ​បង្កាច់បង្ខូច ក្នុង​ចេតនា​នយោបាយ​។ នោះ​គឺ​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​លិខិត​បង្ហោះ​តាម​ហ្វេសប៊ុក និង​តាម​អ៊ី​ម៉ែ​ល ដែល​មួយ​ជា​លិខិត​របស់​លោក​សម ​រង្ស៊ី និង​លិខិត​មួយទៀត របស់​លោក​កឹម​ សុខា និយាយ​ពី​ការផ្តាច់​ទំនាក់ទំនង​ រវាង​លោក​សម ​រង្ស៊ី និង​លោក​កឹម ​សុខា ឈប់​ចូលរួម​បង្កើត​គណបក្ស​នយោបាយ​រួមគ្នា​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​ជា​ការរួបរួមរ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ចេញមក​ប្រកាស​បដិសេធថា លិខិត​ទាំងពីរ​នោះ ជា​លិខិត​ក្លែងបន្លំ ខណៈ​ដែល​សម្ព័ន្ធភាព​គណ​បក្សប្រឆាំងកំពុង​ដំណើរការ​ទៅមុខ​។​

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 
13/08/2012
​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​សហរដ្ឋអាមេរិក លោក​កឹម​ សុខា បាន​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​នឹង​រួមគ្នា​ជាមួយ​គណបក្ស​សមរង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​ការ​ក្លែង​លិខិត​របស់​លោក​ កាលពី​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ ដោយសារ​តែ​ជនខិលខូច ឬ​ក្រុម​ខិលខូច​នោះមានការ​ភ័យ​ស្លន់ស្លោ ប្រើ​ឧបាយកល​ញុះញង់ បំបែកបំបាក់ ដើម្បី​កុំ​ឲ្យ​ខ្មែរ​រក​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ​បាន ដើម្បី​ងាយស្រួល​ជិះជាន់ និង​ត្រួតត្រា​។​


​ក្នុង​លិខិត​បដិសេធ​ដដែល​នោះ លោក​កឹម​ សុខា បានបញ្ជាក់​ថា ក្នុង​នាម​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក​សូម​ប្ដេជ្ញា​សា​ជា​ថ្មី​ម្ដងទៀត ចំពោះមុខ​មហាជន​ខ្មែរ ដែល​តែងតែ​ស្នើ​ឲ្យ​លោក​ស្វែងរក​ការបង្រួបបង្រួម​ជាតិ ​រវាង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម​ថា បេសកកម្ម​ជា​ប្រវត្តិសាស្ដ្រ​នេះ លោក​នឹង​ខិតខំ​ធ្វើឲ្យបាន​សម្រេច​ដល់​គោលដៅ​។​

​សេចក្តីប្រកាស​បដិសេធ​ជា​លាយលក្ខណ៍អក្សរ​រប​ស់លោក​កឹម​សុខា យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​ភ្លាមៗ ខណៈ​ដែល​មាន​ការផ្សព្វផ្សាយ​នូវ​លិខិត​ដាច់ដោយឡែក​ពីគ្នា គឺ​របស់​លោក​សម ​រង្ស៊ី និង​មួយទៀត​របស់​លោក​កឹម​ សុខា ក្នុង​រឿង​ផ្តាច់​សម្ព័ន្ធភាព​ រវាង​គណ​បក្សប្រឆាំង​ទាំងពីរ​។ លិខិត ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ី​ម៉ែ​ល និង​តាម​ហ្វេ​ស​ប៊ុក នៅថ្ងៃនេះ បានបង្ហាញ​ថា លោក​សម​ រង្ស៊ី បាន​ប្រាប់​លោក​កឹម​ សុខា​ពី​ការប្រកាស​ឈប់​ធ្វើ​សម្ព័ន្ធភាព ដោយសារ​តែ​រូបលោក ជាប់ទោស​ក្នុង​រឿង​តម្រុយ​បង្គោល​ព្រំដែន និង​មិន​អាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣​បានទេ​។ រីឯ​លោក​កឹម ​សុខា ក៏​បាន​តប​លិខិត ទៅ​កាន់​ជនរួមជាតិ ដោយ​បរិហារ​លោក​សម ​រង្ស៊ី ចំពោះ​ការសម្រេច​ផ្តាច់​សម្ព័ន្ធភាព​គណបក្សប្រឆាំង​នោះ​។

​យ៉ាងណាក៏ដោយ លោក ប៉ុល ហំ​ម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា លិខិត​របស់​លោក​សម​រង្ស៊ី និង​លិខិត​របស់​លោក​កឹម​សុខា ដែល​គេ​ផ្សព្វផ្សាយ បង្ហោះ​តាម​អ៊ី​ម៉ែ​ល និង​ហ្វេ​ស​ប៊ុក​នោះ គឺជា​រឿង​មិន​ពិត​ទេ​។​ ​តាម​អ្នកនាំពាក្យ លិខិត​ទាំងនោះ​ជា​រឿង​ក្លែងក្លាយ ដើម្បី​ឲ្យ​មតិសាធារណជ​ន​ច្របូកច្របល់ និង​ប្រហែលជា​មាន​អ្នក​ភ័យព្រួយ​ពី​ការរួបរួម​របស់​គណ​បក្ស​ប្រឆាំង​ ប៉ុណ្ណោះ។

​កាលពី​សប្តាហ៍​មុន ក៏​មាន​ការ​ក្លែង​លិខិត​ពី​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជា​ ស៊ីម និង​ក្លែង​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​ចូល​បំភ្លឺ​រដ្ឋសភា​ផងដែរ​។ ក៏ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​មាន​ការបដិសេធ​ជា​ផ្លូវការ ចំពោះ​លិខិត​បំភ្លៃការពិត ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​ទាំងនោះ៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។