Social Icons

Thursday, July 5, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

សមាគមអ្នកប្រជាធិបតេយ្យ​ ច្រានចោលការភ្ជាប់​លោក ម៉ម សូណង់ដូ ​ក្នុង​សំណុំរឿង​អបគមន៏​

 

AddIntoAddInto
សុក្រ 06 កក្តដា 2012 - 11:05 am | | នយោបាយ | 161 views

3 1

ការនិរទេស​របស់លោក ម៉ម សូណង់ដូរ​ ​ដែល​ត្រូវ​បាន​គេសង្ស័យ​​ថា ​ជា​ផ្នែក​នៃការ​គេច​ចេញ​​​ពីការ​តាម​ចាប់ខ្លួន​​ដោយ​អាជ្ញាធរ ​ហ៊ុន សែន​ នោះ កាល​ពីព្រឹកមិញ​ អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ បានច្រាន​ចោល​ទាំង​​ស្រុង​​​ ចំពោះ​ការ​ភ្ជាប់​​ឈ្មោះ​របស់ប្រធានសមាគមនេះ​ ទៅ​ក្នុងសំណុំ​រឿង​​អបគមន៏ទឹកដី ​ ។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
អនុប្រធានរបស់សមាគម​លោក ជា បំរុង ​បានថ្លែងក្នុងសន្និសីទកាសែត​មួយ​​ឯទីស្នាក់ការ​វិទ្យុសំបុកឃ្មុំ​ FM105MHZ​ ​​ក្នុង​ក្រុងភ្នំពេញ ​​ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះសកម្មភាព​ចាប់​យក​​ដី​ នៅ​ក្នុង​ភូមិ ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្ត ក្រចេះ កាលពី​​ខែឧសភា​កន្លងទៅ ដែលនាំ​ឲ្យ​មាន​ការ​បង្រ្កាប​យ៉ាងព្រៃផ្សៃ​​ដែល​បានធ្វើ​ឲ្យ​ក្មេងស្រី​ជំទង់​ម្នាក់​ស្លាប់​នោះទេ។​ហើយថា​វាជា​ការទទួលខុស​ត្រូវ​របស់​ឈ្មោះ ប៊ុន រដ្ឋា ។
​គួរបញ្ជាក់ថា ដោយសារ​តែ​ការ​គម្រាមចាប់​ខ្លួន បាន​ធ្វើ​ឲ្យ​បុរស៤នាក់​​ក្នុង​ចំណោម៥នាក់​ដែល​រងការចោទថា​ ​បាន​​រៀបចំផែន​ការអបគមន៏ទឹកដី​ដែល​មិនគួរ​ឲ្យ​ជឿ បាន​​ចូល​សារភាព​ ។​ចំណែក​ម្នាក់​ទៀត​​មាន​ឈ្មោះ​ ប៊ុន រដ្ឋា ជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ​ ដែលគ្រប់គ្រង​ដោយ​លោក ម៉ម សូណង់​ដូ កំពង់​តែ​គេច​ខ្លួន​នៅឡើយ ​ដែល​បើទោះបី​ថ្មីៗនេះ ហ៊ុន សែន បានអំពាវនាវ​ឲ្យ​ចូលសារភាព ជា​អ្វី​ដែល​គេមើលឃើញ​ ដើម្បី​ទម្លាក់​កំហុសលាបពណ៌​​ឲ្យ​​អ្នកផ្សេង ​ដែល​ជា​គូប្រជែង​ខាងនយោ​បាយ​​របស់​បក្សប្រជាជន​​ក្ដី ៕​

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។