Social Icons

Friday, July 13, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

កិច្ច​​ប្រជុំ​​កំពូល​​អាស៊ាន​ បរាជ័យ​​ក្នុង​​ការ​​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​



IMG_3579
រដ្ខមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុង។
ភ្នំពេញៈថ្លែង​ក្នុង​សន្និ​សីទ្ធ​សារ​ព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លោក​​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ហោ ណាំ​ហុង​បាន​ឲ្យ​ដឹង​ថា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​លើក​​នេះ ​មិន​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួម​ទេ ដោយ​សារ​​​មិន​ឯកភាព​គ្នា​លើក​ចំណុច​ខ្លះ ​ជា​ពិសេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។
ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងនេះ​ លោក​ហោ ណាំ​ហុង​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មានថា «កម្ពុជា​​មាន​គោល​ការណ៍​ថា កម្ពុជា​មិន​កាន់​​ជើង​ខាង​ណា​មួយ​ឡើយ ក្នុង​ជម្លោះ​ទ្វេ​ភាគី​ប្រទេស​អាស៊ាន​ខ្លះ​ជាមួយ​និង​ចិន ហើយ​កម្ពុជា​ក៏​យល់​ឃើញ​ថា ​កិច្ច​​ប្រជុំ​អាស៊ាន​នេះ មិន​មែន​​ជា​តុលាការ​ដើម្បី​កាត់​ក្តី​ឲ្យ​អ្នក​ណា​ខុស ឬ​អ្នក​ណា​ត្រូវ​នោះ​ទេ»។
លោក​ឧបនាយ​ក​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង ​បាន​បន្ថែម​ទៀត​ថា ការ​ចេញ​សេចក្តី​ប្រកាស​រួម​នេះ​ មិន​អាចទៅ​រួច​ ដោយ​សារ​ការ​ទទូច​សុំ​របស់​ប្រទេស​អាស៊ាន​ខ្លះ លើ​បញ្ហា​ជម្លោះ​នេះ ឲ្យ​​​ដាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម។
សូមបញ្ជាក់ថា នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម មាន​ប្រហែល​១០០​​ចំណុច តែ​ នៅ​តែ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ចេញ​​ការ​ព្រម​ព្រៀង​គ្នា​នោះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។