Social Icons

Sunday, July 15, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ម៉ម សូណង់ដូ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

 

2012-07-15
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ​និង​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 មេហ្គាហឺត្ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចាប់​ខ្លួន​នៅ​​​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​ប្រមាណ ៩​ព្រឹក។
RFA/Vichey Anandh
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​​អ្នក​ប្រជាធិបតេយ្យ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១២។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ធ្វើ​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១២ ក្រោម​បទ​ចោទ​ចំនួន ៤។
បទ​ចោទ​ទាំង ៤​ចំណុច​នោះ​រួម​មាន៖ ទី​១ ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ទី​២ ធ្វើ​កុបកម្ម ទី​៣ ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ និង​ទី​៤ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។