សុក្រ 27 កក្តដា 2012 - 2:15 pm |
ព័ត៌មានទូទៅ |
111 views
5 1
ព័ត៌មានទូទៅ |
111 views5 1
បុរសចំណាស់ម្នាក់ដែលជាសកម្មជនសមាគមអ្នកប្រជាធិបតេយ្យត្រូវអាជ្ញាធរឃាត់ខ្លួនមួយរយៈកាលពីថ្ងៃម្សិលមិញ ខណៈដែលគាត់ដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋគាំទ្រឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ចេញពីពន្ធនាគារ។
បុរសចំណាស់រូបនោះត្រូវគេឲ្យដឹងថា ឈ្មោះ ជ័យ ឡាយ អាយុ៧៤ឆ្នាំ ជាអាចារ្យវត្តចិនដំដែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ជ័យ ឡាយ បានរៀបរាប់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលលោកកំពុងដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតំបន់បឹងកក់ ដើម្បីសុំឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យចេញពីពន្ធនាគារនោះ អាជ្ញាធរសង្កាត់ស្រះចកបាននាំខ្លួនលោកទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីសួរនាំ។
លោក ជ័យ ឡាយ ត្រូវគេឃាត់ខ្លួនអស់រយៈពេល៤ម៉ោងដោយមិនបានប្រាប់ពីមូលហេតុ ហើយសមត្ថកិច្ចបានសួរដេញដោលពីការធ្វើសកម្មភាពនេះ ព្រមទាំងគំរាមលោកឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ជ័យ ឡាយ បានបញ្ជាក់ថា បើទោះជាមានការគំរាមកំហែងយ៉ាងនេះក្តី លោកមិនបោះបង់ភក្តីភាពជាមួយសមាគមអ្នកប្រជាធិបតេយ្យនោះទេ។
បុរសចំណាស់រូបនោះត្រូវគេឲ្យដឹងថា ឈ្មោះ ជ័យ ឡាយ អាយុ៧៤ឆ្នាំ ជាអាចារ្យវត្តចិនដំដែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។លោក ជ័យ ឡាយ បានរៀបរាប់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលលោកកំពុងដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតំបន់បឹងកក់ ដើម្បីសុំឲ្យរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យចេញពីពន្ធនាគារនោះ អាជ្ញាធរសង្កាត់ស្រះចកបាននាំខ្លួនលោកទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីសួរនាំ។
លោក ជ័យ ឡាយ ត្រូវគេឃាត់ខ្លួនអស់រយៈពេល៤ម៉ោងដោយមិនបានប្រាប់ពីមូលហេតុ ហើយសមត្ថកិច្ចបានសួរដេញដោលពីការធ្វើសកម្មភាពនេះ ព្រមទាំងគំរាមលោកឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ជ័យ ឡាយ បានបញ្ជាក់ថា បើទោះជាមានការគំរាមកំហែងយ៉ាងនេះក្តី លោកមិនបោះបង់ភក្តីភាពជាមួយសមាគមអ្នកប្រជាធិបតេយ្យនោះទេ។






0 comments:
Post a Comment