ច័ន្ទ 18 មិថុនា 2012 - 8:19 am | 410 views
82 2
82 2
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបាននិយាយកាលពីពេលថ្មីៗនេះថា ភូមិកម្ពុជាចំនួនពីរក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ដែលមួយជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិនោះ គឺស្ថិតក្នុងដីវៀតណាម ហើយពេលនេះកម្ពុជាកំពុងដាក់សំណើដើម្បីដោះដូរភូមិទាំងពីរ។
តាមលោក វ៉ា គឹមហុង ភូមិទាំងពីរ គឺភូមិថ្លុកត្រាច និងអន្លង់ជ្រៃ ត្រូវបានដាក់ចូលក្នុងទឹកដីវៀតណាមតាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងម្ល៉េះ។ ហើយថា បើកម្ពុជាចង់រក្សាភូមិទាំងពីរនេះ កម្ពុជាត្រូវរកភូមិផ្សេងទៀត ដើម្បីប្រគល់ឲ្យវៀតណាមវិញ។
ចំពោះបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបាននិយាយថា «នេះជារឿងមិនត្រឹមត្រូវ ព្រោះការដោះដូរភូមិជាមួយប្រទេសមួយដែលនៅជិតជាប់របងជាមួយគ្នា គឺត្រូវសុំសេចក្តីទុកចិត្តពីរដ្ឋសភាជាតិសិន ព្រោះនេះវាជារឿងជាតិ មិនមែនត្រឹមឋានៈជាប្រធានគណៈកម្មការព្រំដែន ឬទោះបីមានការតែងតាំង ឬផ្តល់សេចក្តីទុកចិត្តពីនាយករដ្ឋមន្រ្តីក៏ដោយ។ …ហើយនេះគឺជាការដោះដូរភូមិខ្មែរជាមួយភូមិខ្មែរ មិនជាការដោះដូរភូមិខ្មែរជាមួយភូមិយួនទេ ព្រោះយួនចូលយកទឹកដីខ្មែរច្រើនណាស់នៅតាមស្រុកពញាក្រែកហ្នឹង»។
លោក រ៉ុង ឈុន បានបន្តថា ការសម្រេចដោះដូរភូមិកម្ពុជា ជាមួយវៀតណាម ដែលធ្វើឡើងដោយគណៈកម្មាធិការព្រំដែនកម្ពុជា គឺជារឿងមិនប្រក្រតី ដូច្នេះនាយករដ្ឋមន្រ្តីត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ពិសេសសមាជិករដ្ឋសភាដែលជាអ្នកតំណាងរាស្រ្ត ត្រូវកោះអញ្ជើញរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការព្រំដែនកម្ពុជា ទៅស្រាយបំភ្លឺជុំវិញការដោះដូរភូមិជាមួយប្រទេសវៀតណាមនេះ។ ដោយបានបន្ថែមថា រាល់បង្គោលព្រំដែនដែលបានបោះរវាងប្រទេសកម្ពុជា និងវៀតណាមភាគច្រើនមានភាពមិនប្រក្រតី នោះគឺការបោះចូលមកក្នុងទឹកដីកម្ពុជា ដែលការណ៍នេះបានធ្វើឲ្យភាគីកម្ពុជាខាត

0 comments:
Post a Comment