Social Icons

Tuesday, June 5, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ឆុងមីយួនស្លាប់១នាក់និង៤នាក់ពុល




ពោធិ៍សាត់ៈស្ត្រីវ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​៤នាក់​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​មាន​ក្មេង​ពីរ​ផង​បាន​ទទួល​ អាការៈ​ពុល និង​ក្អួត​ចង្អោរ ក្រោយ​ពី​ជន​រងគ្រោះ​ទាំងនោះ​បាន​យក​មី​MAMA​ទៅ​ឆុង​ទឹក​ក្ដៅ​ដើម្បី​ហូប​ កាលពី​ថ្ងៃទី ​៤ ​ខែ ​មិថុនា ​ឆ្នាំ​២០១២ ភូមិ​ក្រូចឆ្មារ ​ឃុំ​លៀច​ ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់។
លោក សូ សាហុង អធិការ​រង​ស្រុក ក្រវាញ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ឈ្មោះ ជា សុន ភេទស្រី អាយុ ៧៨ឆ្នាំ ខណៈ​ដែល​អ្នក​ទទួល​រង​អាការៈ​រាគ​រូស និង​ក្អួត​ចង្អោរ​៤នាក់​ទៀត​ដែល​ត្រូវ​ជា​ចៅ និង​កូន ត្រូវ​បាន​បញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ពោធិ៍​សាត់ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ទាន​មីឆុង​ទឹក​ក្តៅ។
លោក​បាន​ថ្លែង​បញ្ជាក់​ថា៖« យើង​មិន​ទាន់​ដឹង​ច្បាស់​ថា ពួក​គាត់​ពុល​ដោយ​សារ​តែ​មីនោះ ឫក៏​បណ្តាល​មក​ពី​ទឹក ខណៈ​ដែល​យើង​បាន​ប្រមែ​ប្រមូល​មី​ទាំង​អស់​ដែល​នៅ​សេស​សល់ និង​ទឹក​មួយ​ចំនួន​បញ្ជូន​ទៅ​ឲ្យ​មន្ទីរ​សុខាភិ​បាល​ខេត្ត​ធ្វើ​ការ​ពិនិត្យ ​រក​មើល​មូល​ហេតុ​ពិត​ប្រាកដ»។
ទោះ​យ៉ាង​ណា​ក្តី លោក ខ្លឹម សុឃួន ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​បាន​ថ្លែង​ថា នៅ​មិន​ទាន់​បាន​ទទួល​លទ្ធ​ផល​នៅ​ឡើយ​ទេ ដោយ​ក្រុម​បចេ្ចក​ទេស​កំពុង​ពិនិត្យ​មើល។ លោក​បាន​ថ្លែង​ថា​៖« វា​ប្រហែល​ជា​អាច​បណ្តាល​មក​ពី​ទឹក​ក្រខ្វក់ និង​កង្វះ​អនាម័យ​ច្រើន​ជាង»។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។