សៅរ៍ 16 មិថុនា 2012 - 12:13 pm | 341 views
12 1
ស្ងាត់ៗកាលពីព្រលប់ថ្ងៃសុក្រម្សិលមិញ អ្នកបឹងកក់ចំនួន២នាក់ ក្នុងចំណោម១៥នាក់ត្រូវបានដោះលែងពីពន្ធនាគារហើយ តាមដីកាសម្រេចរបស់លោក សែម សក្តិកូឡា ចៅក្រមស៊ើបអង្កេតតុលាការក្រុងភ្នំពេញ។
តាមលោក យិន សាវ៉ាត មេធាវីមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា អ្នកភូមិបឹងកក់ដែលត្រូវដោះលែងនោះមានលោក សៅ សារឿន អាយុ៧៣ឆ្នាំ និងអ្នកស្រី លី ចាន់ណារី អាយុ៤០ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមមេធាវីរូបនោះ អ្នកភូមិបឹងកក់ទាំងពីរនាក់ដែលត្រូវដោះលែងបណ្តោះអាសន្ននេះ ត្រូវគោរពទៅតាមលក្ខខណ្ឌចំនួន៣ចំណុច ទី១ អ្នកទាំងពីរត្រូវបង្ហាញខ្លួននៅមុខតុលាការសាលាដំបូងក្រុងភ្នំពេញ តាមការកោះហៅរៀងរាល់៣សប្តាហ៍ម្តង, ទី២ មិនត្រូវផ្លាស់ប្តូរលំនៅដ្ឋាន និងទី៣ ត្រូវមកបង្ហាញខ្លួននៅមុខប៉ុស្តិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ។
គួររំលឹកថា អ្នកភូមិបឹងកក់ទាំង២នាក់នេះ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ ខណៈដែលពួកគេយកឯកសារមួយចំនួនទៅធ្វើជាសាក្សីឲ្យស្រ្តីអ្នកបឹងកក់ចំនួន១៣នាក់ ដែលតុលាការក្រុងភ្នំពេញកំពុងកាត់ទោសនោះ៕

0 comments:
Post a Comment