ច័ន្ទ 11 មិថុនា 2012 - 10:15 am | ក.សំណាង | 117 views
1 2
យោងតាមប្រភពព័ត៌មានពីគេហទំព័រ Channel News Asia ដែលផ្សាយនៅថ្ងៃច័ន្ទនេះថា កាលពីថ្ងៃអាទិត្យម្សិលមិញរដ្ឋាភិបាលប្រទេសភូមាបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ខណៈដែលជម្លោះសាសនា បានទ្រោលឡើងកាន់តែខ្លាំង នៅរដ្ឋភាគខាងលិចរបស់ប្រទេសនេះ ។
ព្រះសង្ឃពុទ្ធសាសនាជាច្រើនអង្គ និង អ្នកភូមិរាប់រយនាក់ បានដុតភ្លើងឆេះរោលរាលពាសពេញ លំនៅដ្ឋាន ដែលជាហេតុបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ កាលពីថ្ងៃ សុក្រ និង សៅរ៍ សប្តាហ៍កន្លងទៅ ។
គួរបញ្ជាក់ថា ស្ថានភាពកោលាហលដែលនាំឲ្យលោកប្រធានាធិបតី ថេន សេន ចេញសេចក្ដីប្រកាសអាសន្នភ្លាមៗនេះ គឺដោយសារតែក្រុមអ្នកកាន់សាសនាអ៊ីស្លាម បានលើកគ្នាបណ្ដេញអ្នកកាន់សាសនាព្រះពុទ្ធចេញពីភូមិ ដែលនាំឲ្យមានការប៉ះទង្គិចគ្នាយ៉ាងតានតឹង ៕

0 comments:
Post a Comment