សុក្រ 08 មិថុនា 2012 - 3:11 pm | 191 views
19 1
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញថា ការលើកឡើងរបស់លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលបានចោទនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាជនកាន់អំណាចយូរ និងផ្តាច់ការនោះ គឺជាគំនុំបុគ្គល និងចង់ធ្វើឲ្យសភាពការណ៍កម្ពុជាទៅរកភាពអន្តរាយប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) បានចេញផ្សាយនូវអត្ថបទមួយលើកាសែត The International Herald Tribune ដោយដាក់ចំណងជើងថា «ការដឹកនាំមួយម៉ឺនថ្ងៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»។ អត្ថបទបានធ្វើការប្រៀបប្រដូចលោក ហ៊ុន សែន ទៅនឹងមេដឹកនាំផ្តាច់ការក្នុងពិភពលោកមួយចំនួន ដូចជានៅទុយនេស៊ី ស៊េរី យ៉េមែន … ដែលពលរដ្ឋរបស់ខ្លួនបានធ្វើការបោះឆ្នោតទម្លាក់ពីតំណែង ដោយសារតែកាន់អំណាចយូរ ហើយពុករលួយ និងបក្ខពួកនិយមនោះ។
ចំពោះការចោទប្រកាន់នេះ លោក កែវ រ៉េមី បានថ្លែងថា សភាពការណ៍កម្ពុជា គឺខុសពីសភាពការណ៍នៅបណ្តាប្រទេសអារ៉ាប់ ដែលគ្មានការបោះឆ្នោត គ្មានសេរីភាពសារព័ត៌មាន តែផ្ទុយទៅវិញកម្ពុជាមានការបោះឆ្នោតទៀងទាត់ អំណាចបែងចែកដាច់ពីគ្នារវាង សភា រដ្ឋាភិបាល និងតុលាការ។
ទាក់ទង់ការកាន់អំណាចយូរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ លោក កែវ រ៉េមី បាននិយាយថា ប្រទេសកម្ពុជាប្រកាន់របបសភានិយម ដូច្នេះគណបក្សណាដែលឈ្នះឆ្នោត គណបក្សនោះមានសិទ្ធិផ្គូរផ្គងបេក្ខជនរបស់គណបក្សខ្លួន ដើម្បីធ្វើជានាយករដ្ឋមន្រ្តី។ ហើយថា តាមការស្ទង់មតិ នាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រជាពលរដ្ឋគាំទ្រជិត៩០ភាគរយ។ ដូច្នេះបញ្ជាក់ថា ការដឹកនំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឲ្យប្រទេសមានសុខសន្តិភាព គ្មានភាពរញ៉េរញ៉ៃ ផ្ទុយពីប្រទេសខ្លះមានអំពើហិង្សា មានការផ្ទុះគ្រាប់បែក។
ជាមួយគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ស្ថានទូតខ្មែរប្រចាំប្រទេសអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវ៉េស អេព្យូពី និងសហភាពអាហ្រ្វិក ក៏បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសផងដែរ ចំពោះអត្ថបទរបស់លោក ប្រេដ អាដាម ដែលបានធ្វើការរិះគន់ឥតសំចៃមកលើនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ៕

0 comments:
Post a Comment