អាទិត្យ 03 មិថុនា 2012 - 10:30 am | 186 views
8 1
តាមមន្រ្តីសហជីពឲ្យដឹងថា យ៉ាងហោចណាស់ក៏មានកម្មករ៣០ភាគរយដែរក្នុងចំណោមកម្មករក្នុងវិស័យកាត់ដេរចំនួនជាង៤សែននាក់ នឹងមិនទៅបោះឆ្នោតនៅថ្ងៃទី០៣ មិថុនា នេះទេ នោះគឺដោយសារតែពួកគេមានបញ្ហាខាងហិរញ្ញវត្ថុ។
លោក អាត់ ធន ប្រធានសហភាពសហជីពកម្ពុជា ហៅកាត់ថា ស៊ីកាឌូ បាននិយាយថា ការដែលកម្មករមិនអាចទៅបោះឆ្នោតបាន គឺដោយសារតែមូលហេតុចំនួន៣ គឺទី១ កម្មករខ្វះលុយសម្រាប់ធ្វើដំណើរ, ទី២ រោងចក្រសហគ្រាសខ្លះដំឡើងប្រាក់លើកទឹកចិត្តនៅថ្ងៃឈប់សម្រាកពេលបោះឆ្នោត និងទី៣ ពួកគេខ្ជិលធ្វើដំណើរផ្លូវឆ្ងាយ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កម្មករ-កម្មការិនីទាំងអស់ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាស នានា ត្រូវបានផ្តល់សិទ្ធិឲ្យឈប់សម្រាកពី២ ទៅ៣ថ្ងៃ ដើម្បីទៅចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ ដោយម្ចាស់រោងចក្រសហគ្រាសទាំងអស់មិនត្រូវកាត់ប្រាក់ពីពួកគេក្នុងកំឡុងពេលឈប់សម្រាកនេះឡើយ៕

0 comments:
Post a Comment