Social Icons

Friday, May 18, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​កម្លាំង​សមត្ថកិច្ច​ថា​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ

 

2012-05-18
ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​អណ្ដូង​ជ្រៅ ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​គេ​ចាត់​ទុក​ថា ជា​តំបន់​អបគមន៍​ដែរ​នោះ និយាយ​ថា ពួកគាត់​ត្រូវ​កង​កំលាំង​ប្រដាប់​អាវុធ​ចម្រុះ​ដេញ​ចេញ​ពី​ភូមិ​នៅ​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែ​ឧសភា។
RFA/Vicheyanandh
ពលរដ្ឋ​​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ចុះ​បង្ក្រាប​ការ​កាន់​កាប់​ដី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៦ ឧសភា ២០១២។
ប្រជាពលរដ្ឋ​ភៀស​ខ្លួន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា កង​កំលាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​សេសសល់​ចេញ​ពី​ភូមិ​អណ្ដូងជ្រៅ។ ប្រភព​ដដែល​នោះ​បន្ត​ថា ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​ភ័យ​ខ្លាច​ចំពោះ​កង​កំលាំង​សមត្ថកិច្ច ហើយ​រត់​យក​តែ​រួច​ខ្លួន។
អភិបាល​ស្រុក​ឆ្លូង លោក សោម សារិទ្ធ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ទេ​ពី​បញ្ហា​នេះ ដោយ​លោក​បញ្ជាក់​ថា លោក​ពុំ​ទាន់​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធ​ថា កង​កំលាំង​សមត្ថកិច្ច ពុំ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទេ ប្រជាពលរដ្ឋ​ដែល​ចេញ​នោះ​សុទ្ធ​តែ​ជា​ប្រជាពលរដ្ឋ​ដែល​បាន​ចាញ់​បោក​ក្រុម​លោក ប៊ុន រដ្ឋា។
ទោះ​យ៉ាង​ណា អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត អះអាង​ថា ការ​បង្ក្រាប​ប្រជាពលរដ្ឋ​គ្រាន់​តែ​ជា​លេស​ដើម្បី​យក​កំលាំង​សាធារណៈ​យក​ដី​ឲ្យ​ក្រុមហ៊ុន​កាសូទីម (Kasotim) ហើយ​លោក​បញ្ជាក់​បន្ត​ថា ការ​ប្រើ​កំលាំង​សមត្ថកិច្ច​បំភិតបំភ័យ​ប្រជាពលរដ្ឋ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
ចាប់​តាំង​ពី​ថ្ងៃ​ដែល​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​លោក ប៊ុន រដ្ឋា ដែល​សង្ស័យ​ថា បាន​បង្កើត​ឲ្យ​មាន​តំបន់​អបគមន៍​នោះ មាន​មនុស្ស​ចំនួន ៧​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់។ ក្នុង​នោះ ៦​នាក់​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រចេះ និង​ម្នាក់​នៅ​ប៉ុស្តិ៍​នគរបាល។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ រដ្ឋាភិបាល​បាន​បាច​ខិត្តប័ណ្ណ​ថា កង​កំលាំង​សមត្ថកិច្ច​តាម​ចាប់​តែ​ក្រុម​លោក ប៊ុន រដ្ឋា ដែល​បាន​ចោទ​ថា ប្រព្រឹត្ត​ល្មើស​ច្បាប់។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​អាច​រស់​បាន​តាម​ធម្មតា អាជ្ញាធរ​ពុំ​បាន​យក​ទោសពៃរ៍​អ្វី​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។