ដោយ វិជ័យ អានន្ទ
2012-05-22
កងកំលាំងសមត្ថកិច្ច នៅតែបន្តស្វែងរកចាប់ខ្លួន លោក ប៊ុន រដ្ឋា លោក ប៊ុន ឆន និងបក្សពួក។ នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ឯនោះវិញ មានសេចក្ដីរាយការណ៍ថា កងកំលាំងនគរបាល ប្រមាណជា ៣០នាក់ ព័ទ្ធផ្ទះ លោក ប៊ុន ឆន ដែលត្រូវជាឪពុកលោក ប៊ុន រដ្ឋា។បងស្រីបង្កើតរបស់ លោក ប៊ុន រដ្ឋា គឺអ្នកស្រី ប៊ុន ធឿន ឲ្យដឹងនៅថ្ងៃទី២២ ឧសភា ថា កងកំលាំងសមត្ថកិច្ចបានចូលផ្ទះឪពុករបស់អ្នកស្រីទាំងយប់ ហើយបានធ្វើឲ្យបងប្អូន និងម្ដាយរបស់អ្នកស្រីភ័យខ្លាច ចំពោះសកម្មភាពរបស់កងកំលាំងសមត្ថកិច្ចនោះ។ អ្នកស្រីឲ្យដឹងបន្តថា កងកំលាំងនគរបាលប្រមាណជា ៣០នាក់ ធ្វើសកម្មភាពនៅវេលាម៉ោង បីទៀបភ្លឺ ដោយបញ្ចាំងភ្លើងពិលពេញលើផ្ទះ និងរុញទ្វារលឺសូរសំឡេងក្ដុងក្ដាំងទាំងយប់ ធ្វើឲ្យពួកគាត់ភ្ញាក់ពីដំណេក។
លើសពីនេះ កងកំលាំងនគរបាលបានទាមទារចង់ចូល ក្នុងផ្ទះទាំងយប់ ពួកគាត់មិនបើកទ្វារឲ្យចូល។ ភ្លឺឡើង នៅថ្ងៃទី២២ ឧសភា នគរបាលប៉ុស្តិ៍ ឃុំឈើខ្លឹម និងនគរបាល ស្រុកមេមត់ ដឹកនាំដោយអធិការស្រុកមេមត់ លោក ឯម កុសល ទាមទារចូលក្នុងផ្ទះដើម្បីឆែកឆេរ។ ប៉ុន្តែអ្នកស្រី និងម្ដាយរបស់អ្នកស្រី សុំមើលដីកាឆែកឆេរ។ ខណៈនោះ កងកំលាំងពុំបាននាំដីកាមកជាមួយទេ រហូតដល់ម៉ោង ១០កន្លះ ទើបព្រះរាជអាជ្ញារងខេត្តកំពង់ចាម លោក រៀល សុភិន យកដីកាឆែកឆេរមកដល់ ប៉ុន្តែព្រះរាជអាជ្ញានោះ មិនបានឲ្យមើលក្រដាសដីកាឆែកឆេរនោះទេ គ្រាន់តែអានឲ្យស្ដាប់។ ម្យ៉ាងទៀត កងកំលាំងសមត្ថកិច្ចនៅបានហាមឃាត់អ្នកផ្ទះទាំងអស់ មិនឲ្យទូរស័ព្ទទាក់ទងអង្គការសង្គមស៊ីវិល ឬអ្នកយកព័ត៌មានឡើយ។
ទាក់ទិននឹងករណីនេះដែរ ស្នងការខេត្តកំពង់ចាម លោក ឆាយ គឹមសុន មានប្រសាសន៍ថា តាមនីតិវិធីកងកំលាំងសមត្ថកិច្ច អាចមានសិទ្ធិហ៊ុមព័ទ្ធផ្ទះនោះបាន ប៉ុន្តែមិនអាចចូលឆែកឆេរទាំងយប់បាននោះទេ។ លោកអះអាងបន្តថា កងកំលាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធីត្រឹមត្រូវហើយ ព្រោះសមត្ថកិច្ចពុំបានចូលឆែកឆេរទាំងយប់នោះឡើយ។
ទោះយ៉ាងណា លោក អនុប្រធានផ្នែកស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ចាន់ សាវេត ប្រតិកម្មតបថា កងកំលាំងសមត្ថកិច្ច ពុំទាន់បានអនុវត្តនីតិវិធីឲ្យបានត្រឹមត្រូវទាំងស្រុងនោះទេ។ លោក លើកឡើងបន្តថា សមត្ថកិច្ចមានសិទ្ធិក្នុងការហ៊ុមព័ទ្ធទីកន្លែងដែលខ្លួនសង្ស័យ ថាមានជនសង្ស័យលាក់ខ្លួន ប៉ុន្តែអ្វីដែលជាការខុសឆ្គងនឹងនីតិវិធីរបស់សមត្ថកិច្ច គឺចូលឡើងលើផ្ទះគេទាំងយប់ មិនមានដីកាឆែកឆេរ និងប្រើពាក្យសំដីមិនសមរម្យចំពោះម្ចាស់ផ្ទះ។
មកទល់ពេលនេះ សមត្ថកិច្ចបានចាប់ និងឃាត់ខ្លួន ប្រជាពលរដ្ឋចំនួន ៨នាក់ ហើយព្រះរាជអាជ្ញាខេត្តក្រចេះ លោក ធុច បញ្ចសន្តិភាព បានសម្រេចដាក់ការចោទប្រកាន់អ្នកទាំង ៨នាក់នោះពីបទធ្វើកុប្បកម្មខុសច្បាប់។ ទោសនេះអាចជាប់ពន្ធនាគារ ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទិននឹងករណីប្រជាពលរដ្ឋ រងការចោទថាបានធ្វើកុប្បកម្មខុសច្បាប់ទាំង ៨នាក់នោះដែរ សមាគមការពារសិទ្ធិមនុស្ស អាដហុក កំពុងផ្ដល់មេធាវីដើម្បីជួយការពារ៕

0 comments:
Post a Comment