Social Icons

Saturday, May 12, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

លោក ស៊ូប៊ែឌី៖ រដ្ឋាភិបាល​នៅ​​​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​​សកម្មជន​សិទ្ធិ​មនុស្ស

 

2012-05-11
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ អះអាង​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្រើប្រាស់​​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រ​ឆាំង​ទៅ​លើ​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស និង​ដីធ្លី នៅ​ក្នុង​ដំណាក់កាល​​ចុង​ក្រោយ​​នេះ តាម​យន្តការ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ។
ការ​ថ្លែង​បែប​នេះ​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​គ្រា​​លោក​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៨​ថ្ងៃ​នៅ​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ទៅ​លើ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​ដដៃៗ​ទៀត ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ថា ការ​ផ្តល់​ដី​សម្ប​ទាន​​នេះ​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​សហគមន៍​ក្នុង​មូលដ្ឋាន។
ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​រាជធានី​ភ្នំពេញ លោក ស៊ូប៊ែឌី ឲ្យ​ដឹង​ថា លោក​នឹង​វាយ​តម្លៃ​ព័ត៌មាន​មួយ​ចំនួន​ដែល​លោក​បាន​ទទួល និង​រៀបចំ​សរសេរ​របាយការណ៍​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ដើម្បី​ពិចារណា​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ​នេះ៕

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។