Social Icons

Thursday, May 17, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

បារាំង​មាន​រដ្ឋាភិបាល​ថ្មី


រដ្ឋាភិបាល​បារំាង​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​Jean-Marc Ayrault
រដ្ឋាភិបាល​បារំាង​ថ្មី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​Jean-Marc Ayrault

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
នៅល្ងាច​ថ្ងៃ​ពុធ ទី ១៦ ឧសភា ម្សិលមិញ គេ​បាន​ដឹង​ជា​ផ្លូវការ​សមាសភាព​ចម្រុះ​នៃ​រដ្ឋាភិបាល​បារាំង​ថ្មី។ ជា​លើក​ទីមួយ ក្នុង​ប្រទេស​បារាំង ដែល​រដ្ឋាភិបាល​តែងតាំង​ដោយ​លោក​ប្រធានាធិបតី​François Hollande មាន​លក្ខណៈ​ជិនឌ័រ ព្រោះ​ក្នុង​ចំណោម​រដ្ឋមន្រ្តី​ទាំង​៣៤​ដែល​ជ្រើសរើស​ដោយ​លោក​នាយក​រដ្ឋមន្រ្តី Jean-Marc Ayrault មាន​១៧នាក់ (ចំនួនពាក់កណ្តាល) ជាស្រ្តី។ រដ្ឋាភិបាល​ថ្មី​ត្រូវ​បើកកិច្ច​ប្រជុំ​លើក​ដំបូង នៅថ្ងៃ​ព្រហស្បតិ៍នេះ។ តាម​ លោក​នាយក​រដ្ឋមន្រ្តី Jean-Marc Ayrault របៀប​វារៈ​សំខាន់ ដែល​គណៈរដ្ឋមន្រ្តី​ដែល​ត្រូវ​លើកមក​និយាយ នៅថ្ងៃ​នេះ គឺ​ការកាត់បន្ថយ​ប្រាក់ខែ​៣០​ភាគរយ​លើ​គ្រប់​រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី រួម​ទាំង​ប្រាក់ខែ​របស់​លោក​ប្រធានាធិបតីផង។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។