Social Icons

Thursday, May 24, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

ចិន​ថ្កោលទោស​សភា​អា​មេ​រិ​ក​ដែល​អនុម័ត​លក់​យន្ដហោះ​ចម្បាំង​ឱ្យ​កោះ​ តៃវ៉ាន់​




ដោយ​ ៖ ម៉ែវ សាធីថ្ងៃទី 22 ឧសភា 2012ម៉ោង 09:59:16

​កាលពី​ថ្ងៃ​ទី​២១​ខែឧសភា​ រដ្ឋាភិបាល​ចិន​បាន​ថ្កោលទោស​ការ​អនុម័ត​របស់​ សភា​អា​មេ​រិ​ក​លក់​យន្ដហោះ​ចម្បាំង​៦៦​គ្រឿង​ឱ្យទៅ​កោះ​តៃវ៉ាន់​ គឺជា​សកម្មភាព​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ចិន​ ។​

​រដ្ឋសភា​អា​មេ​រិ​ក​កាលពី​ស​ប្ដា​ហ៍​កន្លង​មក​បាន​បោះ​ឆ្នោត​ឯកភាព​ជំរុញ​ឱ្យរ​ដ្ឋា​ ភិ​បាល​របស់​ប្រធានាធិបតី​ បា​រ៉ា​ក់​អូ​បា​ម៉ា​ ឯកភាព​លើ​ការ​លក់​យន្ដហោះ​ចម្បាំង​ F-16​ ឱ្យ​កោះ​តៃវ៉ាន់​ក្នុង​គោលដៅ​កាត់​ បន្ថយ​គម្លាត​យោធា​រវាង​ចិនដីគោក​និង​ កោះ​តៃវ៉ាន់​ ។​ កន្លង​មក​អា​មេ​រិ​កបាន​ ឯកភាព​កែ​លំអ​ ជួសជុល​ឡើង​វិញ​នូវ​យន្ដហោះ​ចម្បាំង​ទាំងឡាយ​របស់​កោះ​ តៃវ៉ាន់​ដែល​មាន​តម្លៃ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​ ។​


​ប្រតិកម្ម​ទៅ​លើ​សកម្មភាព​ទាំងនោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ហុង​ លី​ កាលពី​ថ្ងៃ​ទី​២១​ខែឧសភា​ បាន​ប្រកាស​ថា​ សកម្មភាព​ទាំងនោះ​របស់​ អា​មេ​រិ​ក​ គឺ​បាន​ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​របស់​ចិន​ ហើយ​ចិន​ប្រឆាំង​យ៉ាង​ដាច់​ អហង្កា​នូវ​កិច្ចព្រមព្រៀង​លក់​យន្ដហោះ​ចម្បាំង​ទាំងនោះ​ ។​

​រយៈពេល​កន្លង​មក​ ចិន​បាន​ថ្កោល​ទោស​ដោយ​បើកចំហ​ដល់​គម្រោង​ជួស​ ជុល​យន្ដហោះ​ចម្បាំង​ឱ្យ​កោះ​តៃវ៉ាន់​ ប៉ុន្ដែ​ភាគី​អា​មេ​រិ​ក​មិន​បាន​មើលឃើញ​សកម្ម​ ភាព​តបត​ណាមួយ​តឹងតែង​ពី​ភាគី​ចិន​ដូច​ពេល​មុនៗ​នោះ​ឡើយ​ ។​

​ការ​សម្រេច​លក់​យន្ដហោះ​ឱ្យ​កោះ​ តៃវ៉ាន់​នោះ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ អា​មេ​រិ​ក​នឹង​ចិនដីគោក​កាន់តែ​តានតឹង​ ថែម​ទៀត​ខណៈ​ដែល​ទំនាក់ទំនង​យោធា​ ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​សញ្ញា​ល្អ​ប្រសើរ​នៅឡើយ​នោះ​ ៕

 

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។