Social Icons

Sunday, May 13, 2012Print Friendly Version of this pagePrint Get a PDF version of this webpagePDF

អាជ្ញាធរខេត្តក្រចេះនិងបង្រ្កាបការតវ៉ារបស់ប្រជាពលរដ្ឋនៅថ្ងៃស្អែក ១៤ ឧសភា ២០១២ ដោយហឹង្សា ?

 



អ្នកស្រុកខេត្ត ក្រចេះ បះបោរ បិទផ្លូវជាតិ ដោយសារ ការរំលោភ យកដីរបស់ពួកគាត់ (The Phnom Penh Post)

ដោយ . ឆាំ ឆានី ១៣ ឧសភា ២០២ http://www.kmn-radio.com/
ប្រភពពត៍មានពីមន្ត្រីប៉ូលីសខេត្តក្រចេះ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០១២ នេះ អាជ្ញាធរខេត្តក្រចេះបានរៀបចំកម្លាំងចំរុះរួមមាន ប៉ូលីស និងកង​រាជ​អាវុធហត្ថខេត្ត និងស្រុកស្នួល ជាង៤០០នាក់ ដើម្បីចុះទៅបង្រ្កាបការ​តវ៉ារបស់​ប្រជា​ពលរដ្ឋ​នៅថ្ងៃស្អែកទី១៤ ខែឧសភា ឆ្នាំ២០១២​ ដោយយកឡេសថា ប្រជាពលរដ្ឋបានធ្វើការបះបោ និងប្រើហិង្សាមកលើអាជ្ញាធរគឺកាត់ម្រាមដៃមន្ត្រីប៉លីស ។ ប្រភពបានបញ្ជាក់ថា តាមពិតប្រជា​ពល​រដ្ឋជាង៣០០ គ្រួសារ រស់នៅក្នុងឃុំ កំពង់ដំរី ឃុំ ដំរីផុង និងឃុំកញ្ជរ ត្រូវបានរដ្ឋាភិ​បាល​ចេញអនុក្រិត​ប្រគល់ដីជូនពួកគាត់ខ្លះ បន្ទាប់ពីពួកក្រុមហ៊ុនរំលោយក​ដីជាច្រើនហិកតាដែលជាកេរ្តិ​ដូនតារបស់ពួកគាត់ ។ ហើយអាជ្ញាធរខេត្តបានឃុបឃិត​គ្នាប្រព្រិត្ត​អំពើពុករលួយ បក្សពួកនិយម និងកេងចំណេញផ្នែកនយោបាយ ក្នុងការបែកចែកដីធ្លីជូនពួកគាត់ ។ ប្រភពដដែលបានបន្ថែមថា ការបង្រ្កាបនៅថ្ងៃស្អែកនេះ មិនទាន់ប្រាកដថានិងកើតមាន​ពិតឬយ៉ាង​ណាទេ ព្រោះនៅពេល​នេះអ្នក​ដែលជាដើមចម នៃការប្រ​ព្រិត្តអំពើកេងប្រវញ្ជ័ពីប្រជាពលរដ្ឋស្លូតត្រង់​គឺលោក ម៉ាន់ សុផាត ជាប្រធាន​មន្ទីសុរីយោដីខេត្តក្រចេះ កំពុងតែមានជម្ងឺដាច់សរសៃខួក្បាល​ហើយត្រូវក្រុមគ្រួសារបញ្ជួន​ទៅព្យាបាល​នៅប្រទេស​សាំហ្គាពួរ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ នេះហើយ ។ បើតាម​ការអះអាងពីប្រភពស្និទ្ឋនិងក្រុមគ្រួសារលោក ម៉ាន់ សុផាត បានឲ្យដឹងថាស្ថានភាព​អ្នកជម្ងឺ​គឺធ្ងន់ធ្ងរ​ណាស់ ហើយអាចធ្វើឲ្យការបង្រ្កាបមានការខកខាន ។

0 comments:

 

Total Pageviews

Followers

ផេក សម្លេងខ្មែរជាតិនិយម

សូមស្វាគមន៍មកកាន់គេហទំព័រ សម្លេងខ្មែរជាតិនិយម ។ សម្លេងខ្មែរជាតិនិយម និងផ្សព្វផ្សាយ នូវទស្សនៈនយោបាយពិតនៃសង្គម ដើម្បីជាកញ្ចក់សម្រាប់ប្រជាជាតិខ្មែរ យកទៅសិក្សា ស្វែងយល់អំពីបញ្ហាប្រទេសជាតិ ដែលដឹកនាំដោយជនផ្តាច់ការអាយ៉ងយួន ហ៊ុន សែន និងអាណានិគមយួនឈ្លានពាន ហើយរួបរួមគ្នាដើម្បីរំដោះ ជាតិ សាសនា ប្រជាជាតិខ្មែរ ឱ្យមាន សន្តិភាព ឯករាជ្យភាព និងប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។