ដោយ ហាស់ សាន
2012-01-11
មេធាវីបរទេសការពារក្ដីលោក នួន ជា បានថ្កោលទោសការធ្វើអត្ថាធិប្បាយពីអ្នកនយោបាយមានអំណាចក្នុងករណីជនជាប់ចោទអំពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលកំពុងស្ថិតក្នុងការស្វែងរកយុត្តិធម៌ក្នុងសាលាក្ដីខ្មែរក្រហម ថាជាការដាក់ទោសមុនការវិនិច្ឆ័យរកខុសត្រូវ រកការពិតរបស់តុលាការ។លោក Michiel Pestman មេធាវីរបស់អតីតប្រធានសភានៃរបបខ្មែរក្រហម នួន ជា នៅក្នុងពេលធ្វើសន្និសីទកាសែតមួយ នៅថ្ងៃទី៤ មិថុនា ២០០៩។
មេធាវីជនជាតិហូល្លង់ដ៍ លោក ម៉ៃឃើល ផេសមេន (Michiel Pestman) និងលោក វិកទ័ ខប់ (Victor Koppe) បានប្រតិកម្មទៅនឹងអត្ថាធិប្បាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានហៅលោក នួន ជា ជា "អ្នកសម្លាប់" ថា ហាក់ដូចជាការប្រកាសដាក់ទោសមុនចំពោះកូនក្ដីរបស់គេក្នុងខណៈដែលសាលាក្ដីខ្មែរក្រហម កំពុងបន្តសវនាការរកយុត្តិធម៌នៅឡើយនោះ។
មេធាវីទាំងពីររូប កាលពីថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១២ បានស្នើទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឲ្យឆ្លើយតបទៅនឹងសេចក្ដីអធិប្បាយនោះឲ្យខ្លាំងក្លាជាផ្លូវការ ព្រោះសេចក្ដីថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែតនៅខេត្តដុងណៃ ប្រទេសវៀតណាម នាថ្ងៃទី៣ មករា កន្លងទៅនោះ មានគំនិតលំអៀងរួចទៅហើយ ដែលបំពានសិទ្ធិជនជាប់ចោទដល់ការពិចារណារកយុត្តិធម៌ពិតៗ។
មេធាវីការពារក្តីអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់រូបនេះ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី កុំបរិយាយបែបនោះតទៅទៀតទៅអនាគត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១២ សប្តាហ៍មុន ដោយការពារការវាយលុកចូលកម្ពុជា ពីសំណាក់កងទ័ពវៀតណាម ថាជាការរំដោះនោះ បានពណ៌នាថា នួន ជា ជាអ្នកសម្លាប់គេ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ កំពុងតែការពារខ្លួនឯង ក្នុងការព្យាយាមគេចពីឧក្រិដ្ឋកម្មនោះ។
លោក ម៉ៃឃើល ផេសមេន ជម្រាបចៅក្រមក្នុងសាលាក្ដីខ្មែរក្រហមថា មិនមែនស្រេចលើលោកនាយករដ្ឋមន្ត្រីទេ ដែលសម្រេចថា កូនក្ដីរបស់ខ្ញុំមានទោសនោះ គឺសម្រេចលើចៅក្រមក្នុងសាលាក្ដីនេះ៖ «នេះជាសេចក្ដីថ្លែងបញ្ជាក់អំពីទោសកំហុសរបស់ នួន ជា ដោយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា។ នេះជាការរំលោភសិទ្ធិយ៉ាងច្បាស់លើកូនក្ដីរបស់យើង ដែលនឹងមិនអាចរកយុត្តិធម៌មួយត្រឹមត្រូវទៅបាន ជាពិសេសសិទ្ធិជនជាប់ចោទ ដែលត្រូវសន្មតទុកជាមុនថា គ្មានកំហុសមុនតុលាការវិនិច្ឆ័យក្ដី»។
មេធាវី គង់ សំអុន បានពន្យល់អំពីគោលការណ៍ច្បាប់ និងនីតិវិធីក្នុងតុលាការ ដោយសំអាងលើរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងអំពីសិទ្ធិរបស់ជនជាប់ចោទ ក្នុងនាមជាមនុស្សដែលតុលាការមិនទាន់រកឃើញខុសត្រូវនោះ៖ «សំដីទាំងឡាយណាដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់នីតិវិធីតុលាការ ក៏ដូចជាការវិនិច្ឆ័យជាមុនថា មានទោសហ្នឹង វាអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនសង្ស័យ ជនជាប់ចោទត្រូវចោទ ឬក៏វាអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរកយុត្តិធម៌ហ្នឹងហើយ។ វាអាចអ៊ីចឹង។ រដ្ឋធម្មនុញ្ញយើងមានសរសេរការពារអំពីការសន្មតជាមុនថា គ្មានទោសហ្នឹង ជាគោលការណ៍សម្រាប់ឲ្យជនសង្ស័យ ឬក៏ជនជាប់ចោទ ជនត្រូវចោទហ្នឹង ប្រើប្រាស់សម្រាប់ជាការការពារស្របច្បាប់មួយនៅក្នុងនីតិវិធីតុលាការ»។
អ្នកឃ្លាំមើលដំណើរការរកយុត្តិធម៌ក្នុងសាលាក្ដីខ្មែរក្រហមពីអង្គការ Open Society Justice Initiative ដែលមានទីចាត់ការនៅសហរដ្ឋអាមេរិក អ្នកស្រី ឃ្លែរ៍ ដឹហ្វហ៊្វី (Clair Duffy) ប្រាប់កាសែតថា មន្ត្រីរដ្ឋាភិបាលគួរតែមានការប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងការធ្វើអត្ថាធិប្បាយអំពីបុគ្គលដែលកំពុងស្ថិតក្នុងការអង្កេតផ្ដន្ទាទោស។ ការពិតជាពិសេសទៅទៀត ដូចជាករណីប្រទេសកម្ពុជា ដែលឯករាជ្យភាពរបស់តុលាការនៅចោទជាបញ្ហានៅឡើយនោះ៕

0 comments:
Post a Comment